ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ទម្លាយតួលេខជនស៊ីវិល ស្លាប់និងរបួស ពេលអ៊ុយក្រែន វាយលុកឆ្លងដែនទ្រង់ទ្រាយធំ
កាលពីថ្ងៃចន្ទទី២៣ខែកញ្ញាឆ្នាំ២០២៤ ក្រសួងការបរទេសរុស្ស៊ី បានចេញរបាយការណ៍ថា ចាប់តាំងពីអ៊ុយក្រែន បើកប្រតិបត្តិការវាយលុកឆ្លងដែនចូលភាគខាងលិចប្រទេសរុស្ស៊ីក្នុងខែសីហាមក មានជនស៊ីវិលចំនួន៥៦នាក់ស្លាប់និង២៦៦នាក់ត្រូវរបួស។

បន្ថែមពីលើនេះ ក៏មានពលរដ្ឋ១៣១ ០០០នាក់ ត្រូវរត់ភៀសខ្លួនចេញពីតំបន់ Kursk ផងដែរ ពេលដែលកងទ័ពអ៊ុយក្រែន សម្រុកចូលទីនោះ។
ទោះបីជាយ៉ាងណាក៏ដោយ ភាគីអ៊ុយក្រែនបានច្រានចោលរបាយការណ៍នេះ ហើយចោទថា តាមពិតរុស្ស៊ីបញ្ចេញតួលេខក្លែងក្លាយ ព្រោះខ្លាចអាម៉ាស់ប៉ុណ្ណោះ។

សូមបញ្ជាក់ជាថ្មី អ៊ុយក្រែនបានបើកការវាយប្រហារនៅតំបន់ Kursk កាលពីថ្ងៃទី៦ខែសីហា ដោយនោះគឺជាការវាយលុកឆ្លងដែនទ្រង់ទ្រាយធំបំផុតចាប់តាំងពីសង្គ្រាមនេះផ្ទុះឡើង។
ក្នុងការលុកលុយនោះ ដំបូងឡើយប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី ប្រកាសថា កងទ័ពរបស់លោកទទួលបានផ្លែផ្កាល្អណាស់ ដោយវាយដណ្តើមបានទីតាំងជាច្រើនកន្លែង សរុបទៅមានផ្ទៃដីទំហំរាប់រយគីឡូម៉ែត្រការ៉េឯណោះ។
យ៉ាងណា មិនយូរប៉ុន្មាន ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ក៏ប្រកាសថា លែងមានកិច្ចពិភាក្សាសន្តិភាពជាមួយអ៊ុយក្រែន ទៀតហើយ ព្រោះតែការវាយលុកនោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ Zelenskyy៖ យោធាអ៊ុយក្រែនបានកាត់បន្ថយសក្ដានុពលរុស្ស៊ីក្នុងការវាយលុកភាគខាងកើត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ