Connect with us

ព័ត៌មានអន្ដរជាតិ

សាលារៀន​ជិត​១​ពាន់​កន្លែង​នៅ​ថៃ និង​វៀតណាម រង​ការ​បំផ្លាញ ព្រោះ​គ្រោះ​ទឹក​ជំនន់

បានផុស

នៅ

គ្រោះ​ទឹក​ជំនន់​នៅ​ក្នុង​ប្រទេស​ថៃ និង​វៀតណាម បាន​បំផ្លិច​បំផ្លាញ​សាលារៀន​ចំនួន​ ៩៤៥​កន្លែង ដែល​​ផ្ដល់​ផល​​​ប៉ះពាល់​ដល់​ការ​រៀនសូត្រ​របស់​សិស្ស​​សាលា​រាប់​ម៉ឺន​នាក់​ឯណោះ​​នៅ​ក្នុង​ប្រទេស​រង​គ្រោះ​ទាំង​២។ នេះ​បើ​​​យោង​តាម​​របាយការណ៍​​របស់​អង្គការ Save the Children នៅ​ថ្ងៃ​ទី​២៤​ខែ​កញ្ញា។

សាលា​រៀន Kien Thuy នៅ​វៀតណាម ក្រោយ​​ព្យុះ​យ៉ាកជី (រូបភាព៖ រដ្ឋាភិបាល​វៀតណាម)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ភាគ​​ខាង​ជើង​ប្រទេស​ថៃ ទឹក​ជំនន់​បាន​ធ្វើ​ឲ្យ​ខូចខាត​​សាលារៀន​ចំនួន ១៤០​​កន្លែង​ ខណៈ​នៅ​វៀតណាម​វិញ សាលារៀន​ដែល​រង​ផល​ប៉ះពាល់​មាន​យ៉ាង​ហោច​ណាស់​ ៨០៥​កន្លែង គិត​​ចាប់​​តាំង​ពី​​ការ​វាយ​​ប្រហារ​ដោយ​ខ្យល់​ព្យុះ​ទីហ្វុង​យ៉ាកជី​កាល​ពី​ដើម​ខែ​កញ្ញា។ នៅ​ក្នុង​ប្រទេស​ថៃ សិស្ស​​​​ជាង ៣០ ៥០០​នាក់​​​មិន​ទាន់​​​អាច​​ទទួល​បាន​ការ​សិក្សា​នៅ​ឡើយ​ទេ ខណៈ​ថ្នាក់រៀន កៅអី តុ និងសម្ភារៈ​ផ្សេង​ទៀត​ក្នុងសាលា​នៅទូទាំងខេត្តឈៀងរ៉ៃ កំពុង​ត្រូវ​បាន​គ្របដណ្តប់ដោយភក់ ហើយសាលារៀនជាច្រើនកំពុងត្រូវការឧបករណ៍សិក្សាថ្មី​បន្ថែម។

តំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់ជាច្រើនក្នុងប្រទេសថៃ និងវៀតណាមក៏មិនអាចចូលទៅដល់បានដែរ ដោយសារទឹកជន់លិច​ផ្លូវ​ និងគ្រោះថ្នាក់នៃ​បំណាក់​ដី ដែលរារាំងយ៉ាងធ្ងន់ធ្ងរដល់ប្រតិបត្តិការជួយសង្គ្រោះ និង​ជំនួយ។

ទឹកជំនន់ក៏បានបង្កើនហានិភ័យនៃជំងឺ​​ផ្សេងៗ​ផង​ដែរ ដូចជា គ្រុន​ចាញ់ និង​គ្រុន​ឈាម ជា​ដើម។

អាស៊ី​ជា​តំបន់​ដែល​ទទួល​រង​គ្រោះ​មហន្តរាយ​ខ្លាំង​ជាង​គេ​លើ​ពិភពលោក​ ដោយសារ​​កត្តា​អាកាសធាតុ និង​គ្រោះថ្នាក់​ទាក់ទង​នឹង​ទឹក។ នៅទូទាំងពិភពលោក កុមារចំនួន ៧៧៤​លាននាក់ ឬមួយភាគបីនៃចំនួនកុមារ​ទាំង​អស់ កំពុងរស់នៅជាមួយនឹងផលប៉ះពាល់​​ធំៗ​ចំនួន​២​គឺ​​ភាពក្រីក្រ និងហានិភ័យ​នៃ​អាកាសធាតុខ្ពស់៕

ដោយ៖ ឈាង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម