ព័ត៌មានអន្ដរជាតិ
ទីបំផុត ថៃ ក្លាយជាប្រទេសអាស៊ីទី២ អនុញ្ញាតច្បាប់ រៀបការភេទដូចគ្នា
តាមការចុះផ្សាយរបស់ Bangkok Post កាលពីថ្ងៃអង្គារទី២៤ខែកញ្ញាឆ្នាំ២០២៤, ព្រះមហាក្សត្រ មហាវិជ្ជរ៉ា ឡុងកន បានឡាយព្រះហស្ដលើច្បាប់រៀបការភេទដូចគ្នា ធ្វើឲ្យថៃ ក្លាយជាប្រទេសអាស៊ីទី២ ដែលទទួលស្គាល់អាពាហ៍ពិពាហ៍បែបនេះ បន្ទាប់ពីនេប៉ាល់។
ច្បាប់នេះទទួលបានភ្លើងខៀវពីសភាថៃក្នុងខែមិថុនា ហើយក្រោយពេលព្រះមហាក្សត្រឡាយព្រះហស្ត ច្បាប់នឹងចូលជាធរមាននៅរយៈ១២០ថ្ងៃបន្ទាប់ ពោលគឺនៅដើមឆ្នាំ២០២៥។
ច្បាប់អាពាហ៍ពិពាហ៍ថ្មីនេះ នឹងប្រើពាក្យថា «អព្យាក្រឹតយេនឌ័រ» ជំនួសឲ្យពាក្យថា «បុរស ស្ត្រី ប្តី ប្រពន្ធ» ហើយថែមទាំងផ្តល់សិទ្ធិស្មុំកូននិងផ្តល់កេរមរតកដល់គូស្នេហ៍ភេទដូចគ្នាទៀតផង។
តាមពិតទៅ ច្បាប់អាពាហ៍ពិពាហ៍នេះ គឺជាការតស៊ូរបស់អតីតនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន ដែលបានដាក់ជូនសភាថៃឲ្យពិនិត្យ។ លោកតែងបង្ហាញការគាំទ្រចំពោះសហគមន៍ស្រឡាញ់ភេទដូចគ្នា ដោយលើកហេតុផលថា ការទទួលយកអាពាហ៍ពិពាហ៍បែបនេះ នឹងជួយពង្រឹងរចនាសម្ព័ន្ធគ្រួសារឲ្យកាន់តែរឹងមាំ។
ថៃត្រូវគេស្គាល់យូរមកហើយ ថាជាប្រទេសបើកចិត្តចំពោះទំនាក់ទំនងភេទដូចគ្នា ហើយការស្ទង់មតិរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបង្ហាញថា ប្រជាជនថៃជាច្រើន គាំទ្រយ៉ាងពេញទំហឹង ទាំងលើអាពាហ៍ពិពាហ៍បែបប្រពៃណីនិងភេទដូចគ្នា ត្បិតមានអ្នកខ្លះជំទាស់ក៏ពិតមែន។
លើលោកនេះ មានប្រទេសនិងដែនដីជាង៣០ បានអនុញ្ញាតឲ្យអាពាហ៍ពិពាហ៍ភេទដូចគ្នាទៅជារឿងស្របច្បាប់ ជាក់ស្តែងហូឡង់ ជាប្រទេសដំបូងគេដែលទទួលស្គាល់ក្នុងឆ្នាំ២០០១៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ គ្រោងអនុញ្ញាតឱ្យរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នាដោយស្របច្បាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ