Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកវិទ្យាសាស្រ្តរកឃើញប្រភេទ​ត្រី​ឆ្លាម​ថ្មី ក្នុងដែន​ទឹកនូវែលសេឡង់

បានផុស

នៅ

អ្នកវិទ្យាសាស្ត្រនូវែលសេឡង់ បានរកឃើញត្រីឆ្លាមខ្មោច (ghost shark) ប្រភេទថ្មី ដែលជាប្រភេទត្រីដ៏កម្រនិងពិបាកមើលឃើញ ព្រោះវារស់នៅក្នុងជម្រៅដ៏ជ្រៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២៥​ខែកញ្ញានេះ។

(រូបភាព៖ NIWA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ត្រីឆ្លាមខ្មោចនេះត្រូវបានគេស្គាល់ផងដែរថា ជាប្រភេទ spookfish ឬ chimera មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយត្រីឆ្លាមប្រភេទផ្សេងទៀតនិងត្រីបបែល។ ពួកវាមិនមានស្រកាទេ ហើយគ្រោងឆ្អឹងរបស់ពួកវាត្រូវបានបង្កើតឡើងពីឆ្អឹងខ្ចីទាំងស្រុង។

វេជ្ជបណ្ឌិត Brit Finucci ដែលជាអ្នកវិទ្យាសាស្ត្រម្នាក់ដែលបានរកឃើញ Spookfish ច្រមុះស្រួចរបស់អូស្ត្រាលី បាននិយាយថា ការរកឃើញនេះគឺ «គួរឲ្យភ្ញាក់ផ្អើល» ដោយសារជម្រករបស់ពួកវាធ្វើឱ្យអ្នកវិទ្យាសាស្រ្តពិបាកក្នុងការសិក្សា និងតាមដានដែលធ្វើឲ្យអ្នកវិទ្យាសាស្រ្តមិនដឹងច្រើនអំពីជីវវិទ្យា ឬស្ថានភាពគំរាមកំហែងរបស់ពួកវាទេ។

លោកស្រីបណ្ឌិត Finucci និងអ្នកស្រាវជ្រាវផ្សេងទៀតមកពីវិទ្យាស្ថានជាតិស្រាវជ្រាវទឹក និងបរិយាកាសរបស់ប្រទេសនូវែលសេឡង់ (Niwa) បានរកឃើញសត្វនេះនៅក្នុងតំបន់នៃបាតសមុទ្រដែលគេស្គាល់ថាជា Chatham Rise ដែលស្ថិតនៅភាគខាងកើតនៃប្រទេសនូវែលសេឡង់ ខណៈត្រីឆ្លាមខ្មោចជាធម្មតារស់នៅក្នុងជម្រៅរហូតដល់​២៦០០​ម៉ែត្រ។

ដោយសារតែត្រីឆ្លាមប្រភេទនេះមានច្រមុះលេចវែងខុសពីធម្មតា ដែលមានប្រវែងប្រហែលពាក់កណ្តាលនៃដងខ្លួនរបស់វាលោកស្រី​បាន​ផ្តល់​ឈ្មោះ​វិទ្យាសាស្ត្រ​ដល់​ត្រី​ថ្មី​នេះ​ដោយ​មាន​លក្ខណៈ​ប្លែក​ពី​គេ​ថា «Harriota avia»។

(រូបភាព៖ NOAA)

គួរបញ្ជាក់ថា Spookfish ដំបូងឡើយត្រូវបានគេគិតថាជាផ្នែកមួយនៃប្រភេទសត្វដែលត្រូវបានរកឃើញនៅជុំវិញពិភពលោក ប៉ុន្តែក្រោយមក ការស្រាវជ្រាវបានបង្ហាញថា វាមានហ្សែនខុសគ្នាទៅនឹង​អម្បូរ​សែស្រឡាយ​របស់វា ហើយរស់នៅតែក្នុងទឹកអូស្ត្រាលី និងនូវែលសេឡង់ ខណៈអ្នកវិទ្យាសាស្ត្រនិយាយថាការរកឃើញបែបនេះមានសារៈសំខាន់ណាស់ ពីព្រោះវាបានជួយដល់ការការស្វែងយល់បន្ថែមអំពីរបៀបដែលប្រភេទសត្វនេះរស់នៅ និងជួយអ្នកជំនាញរកវិធីល្អបំផុតដើម្បីការពារពួកវា៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

កីឡា៧ នាទីutes មុន

មកដឹងពានរង្វាន់ទាំង ៩ មានប្រាក់រង្វាន់ច្រើនបំផុតរដូវកាលនេះ ខណៈ UCL ឈរលេខ៣

ជីវិតកម្សាន្ដ១៣ នាទីutes មុន

តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos

ព័ត៌មានជាតិ១៥ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ជំរុញអ្នកធ្វើការតាមផ្ទះចុះឈ្មោះចូលជាសមាជិក ប.ស.ស បន្ថែម ដើម្បីទទួលបានការគាំពារពីសង្គម

ព័ត៌មានជាតិ២៧ នាទីutes មុន

អ្នកនាំពាក្យ ៖ គិតត្រឹមម៉ោងនេះពុំទាន់មានព័ត៌មានថាពលករខ្មែររងគ្រោះ ដោយគ្រោះរញ្ជួយដីនៅថៃនៅឡើយទេ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម