ព័ត៌មានអន្ដរជាតិ
លីបង់ ប្រាប់ថា មានតែអាមេរិកទេទើបអាចពន្លត់ភ្លើងសង្គ្រាមអ៊ីស្រាអែល-ហេសបូឡា
មេបញ្ជាការជាន់ខ្ពស់ម្នាក់របស់ក្រុមហេសបូឡា ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមដែនអាកាសរបស់អ៊ីស្រាអែលនៅទីក្រុងបេរូត កាលពីថ្ងៃទី២៤ខែកញ្ញា ដែលបង្កជាក្ដីព្រួយបារម្ភខ្លាំងខ្លាចកើតមានសង្គ្រាមផ្ទុះទ្រង់ទ្រាយធំទប់ស្កាត់លែងជាប់ ហើយខាងភាគីលីបង់បានលើកឡើងថា មានតែរដ្ឋាភិបាលក្រុងវ៉ាស៊ីតោនប៉ុណ្ណោះទេទើបអាចបញ្ឈប់ការប្រយុទ្ធដែលកំពុងក្ដៅគគុកនេះបាន។

ក្រុមសកម្មប្រយុទ្ធហេសបូឡាដែលមានការគាំទ្រដោយអ៊ីរ៉ង់ហើយមានមូលដ្ឋាននៅប្រទេសលីបង់ បានចេញមុខបញ្ជាក់នៅថ្ងៃពុធនេះថា អ៊ីស្រាអែលបានសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់ខ្លួនម្នាក់ឈ្មោះ Ibrahim Qubaisi ដែលមានតួនាទីគ្រប់គ្រងកងកម្លាំងបាញ់គ្រាប់រ៉ុកកែត និងមីស៊ីល។
រដ្ឋមន្ត្រីការបរទេសលីបង់ លោក Abdallah Bou Habib បានរិះគន់រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកថា «មិនរឹងមាំ មិនធ្វើតាមការសន្យា» ហើយនិយាយថា អាមេរិកគឺជាប្រទេសតែមួយគត់ «ដែលពិតជាអាចធ្វើការផ្លាស់ប្ដូរនៅមជ្ឈិមបូព៌ា និងប្រទេសលីបង់» ខណៈអាមេរិកគឺជាសម្ព័ន្ធមិត្តដ៏យូរអង្វែង និងជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏ធំបំផុតរបស់អ៊ីស្រាអែល។ លោក Habib បានសង្កត់ធ្ងន់ថា៖ «អាមេរិកគឺជាកូនសោសម្រាប់ការសង្គ្រោះរបស់យើង»។
ការវាយលុករបស់អ៊ីស្រាអែលចាប់តាំងពីព្រឹកថ្ងៃចន្ទ បានសម្លាប់មនុស្ស ៥៦៩នាក់ ក្នុងនោះមានកុមារ ៥០នាក់ និងរបួស ១ ៨៣៥នាក់នៅក្នុងប្រទេសលីបង់។
ការវាយលុកម្ដងនេះប្រឆាំងនឹងក្រុមហេសបូឡា បានធ្វើឲ្យមានការភ័យខ្លាចថា ជម្លោះជិត១ឆ្នាំនៅតំបន់ហ្គាហ្សារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសដែលមានការគាំទ្រដោយអ៊ីរ៉ង់ដូចហេសបូឡាដែរ នឹងកើនឡើងកម្ដៅខ្លាំង ហើយអាចបង្កអស្ថិរភាពនៅមជ្ឈិមបូព៌ាទាំងមូល។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បាននិយាយថា ខ្លួននឹងជួបប្រជុំគ្នានៅថ្ងៃពុធ ដើម្បីពិភាក្សាអំពីជម្លោះនេះ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានប្រាប់ថា៖ «លីបង់គឺជិតដល់ទីបញ្ចប់ហើយ។ ប្រជាជនលីបង់ ប្រជាជនអ៊ីស្រាអែល និងប្រជាជនពិភពលោក មិនអាចមានលទ្ធភាពឲ្យប្រទេសលីបង់ក្លាយជាតំបន់ហ្គាហ្សាមួយផ្សេងទៀតនោះទេ»។
នៅឯអង្គការសហប្រជាជាតិដែលកំពុងធ្វើមហាសន្និបាតរបស់ខ្លួនក្នុងសប្តាហ៍នេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានធ្វើការអង្វរសុំឲ្យមានភាពស្ងប់ស្ងាត់។ លោកបានមានប្រសាសន៍ថា៖ «គ្មាននរណាម្នាក់ចង់ឲ្យកើតសង្គ្រាមទ្រង់ទ្រាយធំទេ។ ទោះបីជាស្ថានការណ៍កាន់តែកើនឡើងក៏ដោយ ដំណោះស្រាយការទូតនៅតែអាចធ្វើទៅបាន»៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?