Connect with us

ព័ត៌មានអន្ដរជាតិ

ប្អូនស្រីលោក គីម៖ ​នាវាមុជ​ទឹក​នុយក្លេអ៊ែរ អាមេរិកដែល​ចត​នៅ​កូរ៉េ​ខាង​ត្បូង ជា​ការ​គំរាមកំហែង

បានផុស

នៅ

អ្នក​​​ស្រី គីម យូជុង (Kim Yo Jong) ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង បានរិះគន់វត្តមានរបស់នាវាមុជទឹកនុយក្លេអ៊ែររបស់អាមេរិកនៅក្នុងកំពង់ផែ Busan របស់កូរ៉េខាងត្បូង។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​​ទីភ្នាក់ងារព័ត៌មាន​រដ្ឋ​កូរ៉េ​ខាង​ជើង KCNA កាល​ពី​​ថ្ងៃ​ទី​២៤​ខែ​កញ្ញា។

អ្នក​​​ស្រី គីម យូជុង (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ស្រី គីម បា​ន​ចាត់​ទុក​​​ទង្វើ​នេះ​​ថាជាភស្តុតាងនៃមហិច្ឆតារបស់សហរដ្ឋអាមេរិកក្នុងការ «បង្អួត​ធនធាន​យុទ្ធសាស្ត្រនុយក្លេអ៊ែររបស់ខ្លួន បង្ហាញភាពខ្លាំងរបស់ខ្លួន និងបង្កើនការគំរាមកំហែង»។

ទីភ្នាក់ងារសារព័ត៌មាន​កូរ៉េ​ខាង​ត្បូង​ Yonhap បានរាយការណ៍​​ដោយ​ដកស្រង់សម្តីរបស់កងទ័ពជើងទឹក​ក្រុង​សេអ៊ូល​ថា នាវា​អាមេរិក USS Vermont បានមកដល់មូលដ្ឋានទ័ពជើងទឹកនៅទីក្រុង Busan កាលពីថ្ងៃទី​២៣​ខែកញ្ញា ដើម្បី​រៀបចំ​សម្ភារៈ​ឡើងវិញ និងអនុញ្ញាតឲ្យនាវិក​​សម្រាក។

ការ​លើក​ឡើង​របស់​អ្នក​ស្រី គីម បាន​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាង​ត្បូង សហរដ្ឋ​អាមេរិក និង​ជប៉ុន​បាន​ជួប​ប្រជុំ​​គ្នា​​កាល​​ពី​​ថ្ងៃ​ទី​២៣​ខែ​កញ្ញា នៅ​ក្រៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ។

ក្រសួងការបរទេសកូរ៉េខាងត្បូង បាន​ប្រកាស​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេបានសម្តែងការព្រួយបារម្ភអំពីការលាតត្រដាងនាពេលថ្មីៗនេះរបស់កូរ៉េខាងជើងអំពី​រោងចក្រ​ចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួន និងបន្តកិច្ចសហប្រតិបត្តិការយោធា «ខុសច្បាប់» ជាមួយរុស្ស៊ី។ ទាំង​កូរ៉េ​ខាង​ត្បូង អាមេរិក និង​ជប៉ុន បានយល់ព្រម​គ្នា​ធ្វើកិច្ចប្រជុំកំពូលត្រីភាគីនៅក្នុងឆ្នាំ​២០២៤​នេះ៕

នាវា​មុជ​ទឹក​​អាមេរិក USS Vermont (រូបភាព៖ កងទ័ព​ជើង​ទឹក​អាមេរិក)

ដោយ៖ ឈាង

ចុចអាន៖ ជា​លើក​ដំបូង! កូរ៉េ​ខាង​ជើង​បង្ហាញ​រូបភាព​ពី​ទីតាំង​រោងចក្រ​ចម្រាញ់​សារធាតុ​អ៊ុយរ៉ានីញ៉ូម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម