Connect with us

ព័ត៌មានអន្ដរជាតិ

អ្នក​នេសាទ​​ឃើញទូកមានសាកសព​រលួយ​៣០នាក់​លើ​ឆ្នេរ​សមុទ្រ​សេណេហ្គាល់

បានផុស

នៅ

សាកសពរលួយយ៉ាងហោចណាស់ចំនួន៣០នាក់ត្រូវបានអ្នកនេសាទប្រទះ​ឃើញនៅលើទូកមួយនៅឯឆ្នេរសមុទ្រនៃប្រទេស​សេណេហ្គាល់​​បង្ក​ឱ្យ​មាន​ការភ្ញាក់ផ្អើល​​យ៉ាងខ្លាំង​ ខណៈ​អាជ្ញាធរ​​នៃ​ប្រទេស​នេះ​​កំពុងដំណើរការ​​ស៊ើប​អង្កេត​​​។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទូក​ដែល​មាន​​ផ្ទុក​សាក​សព​រលួយ​នេះបានអណ្តែតប្រហែល៧០គីឡូម៉ែត្រពីរដ្ឋធានី Dakar ខណៈប្រតិបត្តិការសង្គ្រោះ កំណត់អត្តសញ្ញាណ និងផ្ទេរ កំពុងត្រូវបានធ្វើឡើងឲ្យបានឆាប់បំផុតដោយសារសាកសពកំពុងរលួយ។

ដោយសារថ្មីៗនេះមានការកើនឡើងនៃជនចំណាកស្រុកចេញពីប្រទេសសេណេហ្គាល់កាត់តាមកោះ Canary របស់អេស្ប៉ាញ ដែលធ្វើដំណើររយៈចម្ងាយជាង​១៥០០គីឡូម៉ែត្រ ឆ្លងកាត់មហាសមុទ្រអាត្លង់ទិក និងដោយគិតពីសភាពដែលសាកសពបានរលួយ ជនចំណាកស្រុក​លង់​ទឹក​ស្លាប់​និង​ប្រហែលបានអណ្តែតនៅលើមហាសមុទ្រអាត្លង់ទិកជាច្រើនថ្ងៃមុនពេលអ្នកនេសាទបានរកឃើញពួកគេ។

កងទ័ពបាននិយាយថា ការស៊ើបអង្កេតកំពុងដំណើរការដើម្បីកំណត់ថាតើនៅពេលណា និងកន្លែងដែលទូកចាកចេញ ហើយមានមនុស្សប៉ុន្មាននាក់នៅលើទូក និងមូលហេតុនៃការស្លាប់ឲ្យបានពិតប្រាកដ។

យោងតាម​អ្នកនេសាទនៅសមុទ្រ​សេនេហ្គាល់ដែលនេសាទជាង៦០គីឡូម៉ែត្រពីឆ្នេរសមុទ្រ តែងតែជួបសាកសពអណ្តែតទឹក ឬទូកជាមួយនឹងសាកសពរសាត់នៅលើទឹក។ ស្របពេលអ្នកនេសាទជនជាតិសេណេហ្គាល់ខ្លះនិយាយថា ពួកគេមិនអាចរស់បានដោយការនេសាទទៀតទេ ដោយសារតែវត្តមានរបស់អ្នកនេសាទបរទេសនៅឆ្នេរសមុទ្រ ដូច្នេះពួកគេងាកទៅរកការធ្វើចំណាកស្រុក ឬផ្តល់ទូករបស់ពួកគេសម្រាប់ប្រើប្រាស់ដោយអ្នករត់ពន្ធមនុស្ស។

(រូបភាព៖ UNDP)

កាលពីខែសីហា ក៏មានយ៉ាងហោចណាស់សាកសពចំនួន១៤នាក់ដែលជាជនចំណាកស្រុក​សេណេហ្គាល់ត្រូវបានរកឃើញនៅឆ្នេរសមុទ្រនៃសាធារណរដ្ឋដូមីនីកែន ​ដោយអ្នកនេសាទក្នុងតំបន់ ខណៈរដ្ឋាភិបាលរបស់ប្រទេស សេណេហ្គាល់​បានប្រកាសផែនការរយៈពេល១០ឆ្នាំនៅក្នុងខែសីហា ដើម្បីដោះស្រាយការធ្វើចំណាកស្រុកខុសច្បាប់ចំពេល​មានការកើនឡើងនៃការស្លាប់ទាក់ទងនឹងជនចំណាកស្រុក។ ក្នុងនោះអាជ្ញាធរ​បាន​ស្ទាក់​ចាប់​ជន​ចំណាក​ស្រុក​រាប់​រយ​នាក់​តាម​ទូក​នៅ​ឆ្នេរ​សមុទ្រ​ប្រទេសនេះ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ។

ទោះបីជាមានសោកនាដកម្មជាញឹកញាប់ក៏ដោយ ភាពអត់ការងារធ្វើ ជម្លោះ និងភាពក្រីក្របានជំរុញឱ្យយុវជនប្រថុយជីវិតឆ្លងកាត់ផ្លូវទឹកពីអាហ្វ្រិកខាងលិចទៅកាន់កោះ Canary របស់ប្រទេសអេស្ប៉ាញ។ ជនចំណាកស្រុកអាហ្វ្រិកខាង​លិចវ័យក្មេងបានកំពុងប្រើប្រាស់ផ្លូវកោះ Canary កាន់តែខ្លាំងឡើងដើម្បីទៅដល់ទ្វីបអឺរ៉ុប ព្រោះវាធ្វើដំណើរផ្លូវតែមួយ ទោះបីមានគ្រោះថ្នាក់ជាជាងត្រូវការឆ្លងកាត់ទាំងវាលខ្សាច់សាហារ៉ា និងសមុទ្រមេឌីទែរ៉ាណេក៏ដោយ។

យោងតាម Frontex ដែលជាទីភ្នាក់ងារព្រំដែនអឺរ៉ុបបានរាយការណ៍ថានៅឆ្នាំ២០២៣ ផ្លូវអាត្លង់ទិកមានការកើនឡើង​១៦១​ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ជាមួយគ្នានេះអង្គការសហប្រជាជាតិបានឲ្យដឹងថា ជនចំណាកស្រុកប្រហែល ៤០០០០ នាក់បានឆ្លងកាត់កោះ Canary កាលពីឆ្នាំមុន ហើយមនុស្សជិត ១០០០នាក់បានស្លាប់ ឬបាត់ខ្លួននៅតាមផ្លូវួទឹកនេះ ខណៈដែលចំនួនអ្នកស្លាប់ពិតប្រាកដទំនងជាខ្ពស់ជាងនេះឆ្ងាយ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៤ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៤ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៥ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៨ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៨ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម