ព័ត៌មានអន្ដរជាតិ
គណៈកម្មាធិការសភាអាមេរិកផ្តល់អនុសាសន៍ឱ្យសភាពេញអង្គ ចោទលោក ប្ល៊ីនកែន ពីបទ«មើលស្រាល»
រដ្ឋមន្ត្រីការបរទេស អាន់តូនី ប្ល៊ីនកែន (Antony Blinken) កំពុងជាប់ភារកិច្ចក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅបុរីញូវយ៉ក បានខាកខានទៅផ្តល់សក្ខីកម្មនៅមុខគណៈកម្មាធិកាសភាតាមដីកាកោះ(subpoena) ដែលចាត់ទុកជាការមើលងាយរដ្ឋសភា និងត្រូវប្រឈមទោសឧក្រិដ្ឋទៀតផង។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា គណៈកម្មាធិការកិច្ចការបរទេសរបស់រដ្ឋសភាតំណាងរាស្រ្តអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បានផ្តល់អនុសាសន៍កាលពីថ្ងៃទី២៤ខែកញ្ញាថា រដ្ឋមន្ត្រីការបរទេស អាន់តូនី ប្ល៊ីនកែន (Antony Blinken) ត្រូវដាក់ទោសដោយការមើលស្រាល ឬមើលងាយ (contempt) សភាចំពោះការខកខាកអនុវត្តតាមដីកាកោះ (subpoena) ដើម្បីឱ្យស្វែងរកព័ត៌មានអំពីភាពវឹកវរឆ្នាំ២០២១ ពេលដែលសហរដ្ឋអាមេរិកដកទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន។
សេចក្តីរាយការណ៍នោះ បានបន្តថា គណៈកម្មាធិកាសភាបានបោះឆ្នោតដោយសំឡេង ២៦-២៥ ក្នុងការគាំទ្ររបាយការណ៍របស់គណៈកម្មាធិការដែលផ្តល់អនុសាសន៍ថា សភាទាំងមូលរកឃើញលោក ប៊្លីនកែន ក្នុងការមើលស្រាលចំពោះការបដិសេធមិនអនុវត្តតាមដីការបស់ខ្លួនបន្ទាប់ពីលោកមិនបានបង្ហាញខ្លួននៅក្នុងសវនាការនៅព្រឹកថ្ងៃទី២៤ខែកញ្ញាស្តីពីការដកទ័ព។
ក្នុងរយៈពេលភ្លាមៗ ក្រសួងការបរទេសមិនបានឆ្លើយតបតាមការសាកសួររបស់រ៉យទ័រនោះទេ ចំពោះសំណើសុំការអត្ថាធិប្បាយលើការបោះឆ្នោតនោះទេ។
ប៉ុន្តែយោងតាមខ្លឹមសារដែលចុះផ្សាយលើគេហទំព័រក្រសួងការបរទេសសហរដ្ឋអាមេរិកកាលថ្ងៃទី៩ខែកញ្ញាជុំវិញដំណើរការផ្តល់សក្ខីកម្មនេះ ក្រសួងការបរទេសបាននិយាយថា ចាប់តាំងពីឆ្នាំ២០២១ ខ្លួនបានចំណាយពេលរាប់ពាន់ម៉ោង បំពេញតាមសំណើរបស់សភាសម្រាប់ការចងក្រងឯកសារ ការសង្ខេប និងធ្វើបទសម្ភាសន៍។ ឯកសារប្រហែល២០០០០ទំព័រត្រូវដាក់ជូនរដ្ឋសភា។
លោក ប្ល៊ីនកែន ដែលកំពុងនៅទីក្រុងញូវយ៉កក្នុងសប្តាហ៍នេះសម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងលិខិតមួយទៅកាន់ប្រធានគណៈកម្មាធិការសភាគឺលោក Michael McCaul តំណាងមកពីគណបក្សសាធារណរដ្ឋកាលពីថ្ងៃទី២២ខែកញ្ញាថា គាត់ប្រឹងប្រែងព្យាយាមទៅដល់កន្លែងគណៈកម្មាធិការ នៅពេលណាដែលគាត់នឹងមាន ដើម្បីផ្តល់សក្ខីកម្ម និងផ្តល់សាក្សីជំនួស។
ការមើលងាយលក្ខន្តិកៈរបស់សភាអាមេរិក បញ្ជាក់ពីដំណើរការមួយសម្រាប់សភា ឬព្រឹទ្ធសភា សំដៅទៅលើសាក្សីដែលមិនគោរពតាមសម្រាប់ការកាត់ទោសព្រហ្មទណ្ឌ។ នៅទីបំផុត ក្រសួងយុត្តិធម៌អាមេរិកជាអ្នកសម្រេចថាតើត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋដែរឬទេ។
ភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់ថាតើនៅពេលណាដែលសភាទាំងមូលនឹងបោះឆ្នោតលើអនុសាសន៍របស់គណៈកម្មាធិការនេះ៕
ដោយ រ៉ាន់ រើយ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ