Connect with us

ព័ត៌មានអន្ដរជាតិ

Erdogan ស្តីឲ្យ UN ខ្លាំងៗ និងប្រដូច Netanyahu ទៅ Hitler 

បានផុស

នៅ

នៅឯមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ ក្នុងទីក្រុងញូវយ៉ក ប្រធានាធិបតីតួកគីលោក Recep Tayyip Erdoğan ស្តីបន្ទោស​ UN ខ្លាំងៗថា គ្មានលទ្ធភាពអាចទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅតំបន់ហ្គាហ្សាបាន ហើយថែមទាំងប្រដូចនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ទៅនឹងមេដឹកនាំផ្តាច់ការណាស៊ីលោក Adolf Hitler ទៀតផង។

ប្រធានាធិបតីតួកគីលោក Recep Tayyip Erdoğan នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសុន្ទរកថាកាលពីថ្ងៃអង្គារទី២៤ខែកញ្ញាឆ្នាំ២០២៤ លោក Erdogan បានថ្កោលទោសសកម្មភាពរបស់រដ្ឋាភិបាលអ៊ីស្រាអែល នៅតំបន់ហ្គាហ្សា ដោយនិយាយថា ដូចដែល Hitler ត្រូវបានបញ្ឈប់ដោយមនុស្សជាតិកាលពី៧០ឆ្នាំមុនដែរ, លោក Netanyahu និងបណ្តាញឃាតកម្មរបស់គាត់ ត្រូវតែបញ្ឈប់ដូចគ្នានេះឲ្យបាន។

លើសពីនេះ ប្រធានាធិបតីតួកគី​បាន​ចោទ​លោក Netanyahu ថា ​កំពុង​ព្យាយាមទាញ​តំបន់​ទាំង​មូល​ឲ្យ​ធ្លាក់ចូល​ក្នុង​សង្រ្គាម ដើម្បី​តែ​ប្រយោជន៍​នយោបាយ​របស់ខ្លួន។

ក្រៅពីស្តីបន្ទោសនាយករដ្ឋមន្ត្រីអ៊ីស្រាអែល, លោក Erdogan ក៏បានរិះគន់ចំៗទៅ UN ឲ្យធ្វើកំណែទម្រង់ដើម្បីឲ្យអង្គការនេះកាន់តែមានឥទ្ធិពលនិងប្រសិទ្ធភាពផងដែរ។ លោក​​បញ្ជាក់​ថា ក្រុមប្រឹក្សា​សន្តិសុខ​ ផ្តោត​​លើ​ផលប្រយោជន៍​របស់​សមាជិក​អចិន្ត្រៃយ៍​ទាំង​៥របស់​ខ្លួនខ្លាំង​ពេកហើយ ហើយមិនបានជួយ​ការពារ​សន្តិភាព និង​សន្តិសុខ​អន្តរជាតិទាល់តែសោះ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu (រូបថត៖ GPO)

លោក Erdogan សង្កត់ធ្ងន់ថា ងាកទៅមើលប៉ាឡេស្ទីនទៅ មានពលរដ្ឋជាង ៤១ ០០០នាក់ត្រូវសម្លាប់ ចាប់តាំងពីអ៊ីស្រាអែលបើកការវាយលុកថ្ងៃទី៧ខែតុលាឆ្នាំមុន ហើយកុមារជាង ១៧ ០០០នាក់ គឺជាគោលដៅនៃគ្រាប់ផ្លោង គ្រាប់កាំភ្លើងនិងគ្រាប់បែករបស់អ៊ីស្រាអែល។

លោកចោទសួរថា «តើអ្នកនៅរង់ចាំអ្វីទៀត ម្តេចក៏មិនទប់ស្កាត់អំពើប្រល័យពូជសាសន៍នៅហ្គាហ្សា? ម្តេចមិនបញ្ឈប់អំពើឃោរឃៅនិងព្រៃផ្សៃនេះ?»។

ជាចុងក្រោយ លោក Erdogan បានបញ្ជាក់ជាថ្មី នូវការគាំទ្ររបស់គាត់ចំពោះបណ្តឹងរបស់ប្រទេសអាហ្រ្វិកខាងត្បូងនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលប្តឹងឲ្យអ៊ីស្រាអែល ទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅតំបន់ហ្គាហ្សា៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លីបង់ ប្រាប់​ថា មាន​តែអាមេរិក​ទេ​ទើប​អាច​ពន្លត់​ភ្លើង​សង្គ្រាម​អ៊ីស្រាអែល-ហេសបូឡា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម