ព័ត៌មានអន្ដរជាតិ
ភាគកណ្តាលវៀតណាម មានមនុស្សស្លាប់ដោយសារទឹកជំនន់ ខណៈជាង ១ម៉ឺននាក់ ត្រូវជម្លៀស
គ្រោះទឹកជំនន់នៅភាគកណ្តាលប្រទេសវៀតណាម កំពុងតែធ្ងន់ធ្ងរដោយគិតត្រឹមពេលមាន មានមនុស្សចំនួន៣នាក់ហើយបានបាត់បង់ជីវិត ខណៈពលរដ្ឋដល់ទៅជាង ១០ ០០០នាក់ ត្រូវជម្លៀសចេញពីផ្ទះសម្បែង។

តាមការបញ្ជាក់ពីមន្ត្រីផ្នែកគ្រោះមហន្តរាយក្នុងខេត្ត Thanh Hoa កាលពីថ្ងៃអង្គារទី២៤ខែកញ្ញឆ្នាំ២០២៤, ត្រឹមរយៈពេលជាង៣ថ្ងៃប៉ុណ្ណោះ មនុស្សជាង ១១ ៧០០នាក់ ត្រូវជម្លៀសចេញពីផ្ទះសម្បែង ទៅកាន់ទីទួលសុវត្ថិភាព។
ចំណែកនៅខេត្ត Nghe An ជាប់នោះ, មនុស្ស៣នាក់ បានបាត់បង់ជីវិតដោយសារទឹកកួចយកទៅ។ លើសពីនេះ គិតចាប់តាំងពីថ្ងៃសៅរ៍មក ផ្ទះប្រហែល៣២០ខ្នងកម្ទេច ខណៈដំណាំលើផ្ទៃដីជាង ៦ ៣០០ហិកតាត្រូវបំផ្លាញ ហើយទឹកក៏បានជន់លិចអគារសិក្សា៤០ខ្នងផងដែរ។
មុននេះ សារព័ត៌មាន VN Express បានចុះផ្សាយថា ទឹកទន្លេ Ma បានហក់ឡើងខ្លាំង បង្កការជន់លិចទ្រង់ទ្រាយធំ កន្លែងខ្លះលិចដល់ជម្រៅ២ម៉ែត្រនិងកាត់ផ្តាច់ប្រព័ន្ធទូរគមនាគមន៍។

ក្រៅពីជន់លិចកន្លែងទាបៗ, ភ្លៀងធ្លាក់ខ្លាំងរយៈពេល៣ថ្ងៃនៅតំបន់ភ្នំក្នុងខេត្តនេះ ក៏បង្កជាជំនន់ទឹកភ្លៀងជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋរាប់ពាន់ខ្នងផងដែរ។ លើសពីនេះ ផ្លូវហាយវ៉េត្រូវរងការខូចខាត ស្រុកខ្លះគ្មានអគ្គិសនីប្រើប្រាស់និងបិទសាលារៀន ហើយសំណង់មួយចំនួន ត្រូវបំណាក់ដីលេបត្របាក់។
ទន្ទឹមនោះ វៀតណាម ក៏ចេញការព្រមានផងដែរ អំពីព្យុះខ្លាំងចំនួន៥ទៀត ដែលនឹងមកវាយប្រហារប្រទេស នៅ៣ខែចុងក្រោយនៃឆ្នាំ២០២៤នេះ។
ចាប់តាំងពីដើមឆ្នាំនេះមក សមុទ្រចិនខាងត្បូង បានបង្កើតព្យុះចំនួន៤រួចទៅហើយ ដែលក្នុងនោះ យ៉ាកជី គឺជាព្យុះសាហាវបំផុត ដោយវាយប្រហារភាគខាងជើងប្រទេសវៀតណាមយ៉ាងធ្ងន់ធ្ងរ បណ្តាលឲ្យមានការខូចខាតយ៉ាងដំណំ សម្លាប់មនុស្ស២៩៩នាក់ បាត់ខ្លួន៣៤នាក់ និងទឹកជន់លិចផ្ទះជាង៧០ ០០០ខ្នង៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ