ព័ត៌មានអន្ដរជាតិ
លើកដំបូង! ក្រុមហេសបូឡា បាញ់មីស៊ីលដល់ទីក្រុងពាណិជ្ជកម្ម Tel Aviv របស់ អ៊ីស្រាអែល
តាមការចុះផ្សាយរបស់ CNN នៅថ្ងៃពុធទី២៥ខែកញ្ញា, នេះជាលើកដំបូងហើយ ដែលក្រុមហេសបូឡា បាញ់មីស៊ីលទៅដល់ទីក្រុងពាណិជ្ជកម្ម Tel Aviv នៃប្រទេសអ៊ីស្រាអែល។

ពាក់ព័ន្ធរឿងនេះ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលនិយាយថា «មិនដែលមានមីស៊ីលរបស់ក្រុមហេសបូឡា ហោះដល់ទីក្រុង Tel Aviv ដូចនេះទេ ប៉ុន្តែមីស៊ីលនោះត្រូវស្ទាក់ចាប់បាន»។
ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗមិនទាន់មានសេចក្តីរាយការណ៍អំពីទំហំនៃការខូចខាតឬជនរងគ្រោះឡើយ។
ក្រុមហេសបូឡា បញ្ជាក់ថា ខ្លួនបានបាញ់មីស៊ីល Qadr 1 តម្រង់ទៅកាន់ទីស្នាក់ការកណ្តាលរបស់ភ្នាក់ងារសម្ងាត់អ៊ីស្រាអែល Mossad ដែលខ្លួនចោទថាជាអ្នកនៅពីក្រោយការវាយប្រហារសំដៅលើសមាជិករបស់ខ្លួន រួមទាំងការបំផ្ទុះឧបករណ៍ទាក់ទងសម្លាប់មនុស្សរាប់រយនាក់កាលពីសប្តាហ៍មុនផងដែរ។

អំឡុងការវាយប្រហារនោះ ស៊ីរ៉ែនប្រកាសអាសន្នក៏បានបន្លឺឡើងក្នុងទីក្រុងមានប្រជាជនជាង ៤លាននាក់មួយនេះផងដែរ ហើយអ្នកនាំពាក្យកងទ័ពអ៊ីស្រាអែលអះអាងថា នោះគឺជាមីស៊ីលរយៈចម្ងាយឆ្ងាយធុនធ្ងន់។
ការបាញ់មីស៊ីលនេះកើតឡើង បន្ទាប់ពីក្រសួងសុខាភិបាលលីបង់ ចេញរបាយការណ៍ថា មនុស្សស្លាប់ក្នុងការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែលរយៈពេល២ថ្ងៃ បានកើនដល់ ៥៦៩នាក់ ខណៈ ១ ៨៣៥នាក់ត្រូវរបួស។
ទន្ទឹមនោះ ពលរដ្ឋលីបង់រាប់ម៉ឺននាក់ ក៏ត្រូវជម្លៀសចេញពីផ្ទះសម្បែង នៅភាគខាងត្បូងឆ្ពោះទៅភាគខាងជើងប្រទេស ហើយសាលារៀនជាច្រើននៅក្នុងប្រទេស ក៏ត្រូវបង្ខំចិត្តបិទទ្វារផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ Erdogan ស្តីឲ្យ UN ខ្លាំងៗ និងប្រដូច Netanyahu ទៅ Hitler

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល