Connect with us

ព័ត៌មានអន្ដរជាតិ

ឈៀងម៉ៃ កំពុងធ្ងន់ធ្ងរដោយគ្រោះទឹកជំនន់

បានផុស

នៅ

សារព័ត៌មាន Bangkok Post បានចុះផ្សាយកាលពីថ្ងៃពុធទី២៥ខែកញ្ញាឆ្នាំ២០២៤ថា ស្ថានភាពគ្រោះទឹកជំនន់នៅ ឈៀងម៉ៃ មិនទាន់ធូរស្រាលទេ ខណៈកម្ពស់ទឹកទន្លេ Ping នៅតែបន្តហក់ឡើង បង្ខំឲ្យពលរដ្ឋជាច្រើននាក់ ត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។

(រូបថត៖ Bangkok Post)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការិយាល័យទំនាក់ទំនងសាធារណខេត្ត, គិតត្រឹមរាត្រីថ្ងៃពុធ កម្ពស់ទឹកទន្លេបានឡើងដល់ ៤.៧៥ម៉ែត្រ ដោយជន់លិចស្រុក Muang និង Chiang Dao រំខានដល់ការធ្វើដំណើរនិងជីវិតរស់នៅរបស់ប្រជាជន។

ដោយសារតែកម្ពស់ទឹកហក់ឡើងបែបនេះហើយ ទើបធ្វើឲ្យគេព្យាករថា ទឹកទន្លេមួយទៀតគឺ Mae Ngat ក៏ឡើងផុតច្រាំងដែរ ហើយបង្កការជន់លិចសហគមន៍នៅតាមដងទន្លេចាប់ពីថ្ងៃព្រហស្បតិ៍ទៅ។

(រូបថត៖ Bangkok Post)

ស្របពេលជាមួយគ្នានោះ អាជ្ញាធរខេត្តបានដាក់ពង្រាយម៉ាស៊ីនបូមទឹក ដើម្បីជួយបូមទឹកនៅតាមទីតាំងមួយចំនួន​ ហើយក៏បញ្ជូនមន្ត្រីឲ្យប្រចាំការជួយសង្គ្រោះពលរដ្ឋផងដែរ។

លើសពីនេះ ខេត្តបានចេញការព្រមានឲ្យពលរដ្ឋនៅភាគខាងជើង ត្រូវត្រៀមខ្លួនប្រឈមមុខជាមួយជំនន់ទឹកភ្លៀង ព្រោះ ភ្លៀងតែងតែធ្លាក់ខ្លាំងនៅពេលយប់។

(រូបថត៖ Bangkok Post)

អ្វីដែលគេកំពុងបារម្ភគឺថា អាងស្តុកទឹក Mae Ngat Somboon Chon កំពុងស្តុកទឹកលើកម្រិតទៅហើយពោលគឺឈានដល់ ២៧៧លានម៉ែត្រគូប ហើយប្រសិនបើស្ថានភាពមិនធូរស្រាលទេនោះ អាងនេះនឹងបើករំដោះទឹក ធ្វើឲ្យប៉ះពាល់ខ្លាំងដល់តំបន់នៅខ្សែទឹកខាងក្រោម៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ខេត្តឈៀងម៉ៃនិងឈៀងរ៉ៃ របស់ថៃ ជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរបំផុតក្នុងរយៈពេល៣០ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ផលិត​ករភាពយន្តខ្នាត​ធំ​ដ៏​ល្បី​របស់​បរទេស​ ស្នើយក​ប្រទេស​កម្ពុជា ពិសេស​តំបន់​អង្គរវត្ត​ជា​ទីតាំង​ផលិតវិដេអូ

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋបាលខេត្តពោធិ៍សាត់ ច្រានចោល​ការ​ចុះផ្សាយ​​គណនី​ហ្វេសបុក​ម្នាក់​ថា អាជ្ញាធរ​កំពុង​កាន់កាប់​ដី​ធ្លី​ក្នុង​តំបន់​អភិរក្ស ភ្នំ១៥០០

ព័ត៌មានជាតិ៦ ម៉ោង មុន

នគរបាល​ខេត្តបន្ទាយមានជ័យ ចុះ​អប់រំ​ផ្សព្វផ្សាយ​ពលរដ្ឋ​តាម​មូលដ្ឋាន ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​នារដូវក្តៅ

សុខភាព៦ ម៉ោង មុន

ម៉ាស៊ីន​លាង​ឈាម​ទំនើប​តម្លៃ​ជាង ១៦,០០០ដុល្លារ​ ត្រូវ​​ប្រគល់​ជូន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ឆ្នាំង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

សកម្មជន​ប្រឆាំងថៃ​ប្តេជ្ញា​តតាំងប្រឆាំង​​នឹង​ច្បាប់​​​​កាស៊ីណូ និង​អាជីវកម្ម​កម្សន្ត​

បទល្មើសចោរកម្ម
សន្តិសុខសង្គម១៦ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ១៥ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ហ្សេលេនស្គី ថា ពូទីន នឹងស្លាប់ឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម