Connect with us

ព័ត៌មានអន្ដរជាតិ

ចូ បៃដិន ជួបប្រធានាធិបតីវៀតណាមនៅអាមេរិក ដើម្បីបញ្ចុះបញ្ចូលឲ្យប្រឆាំង ចិន

បានផុស

នៅ

សម្រាប់ដំណើរលើកដំបូងទៅកាន់សហរដ្ឋអាមេរិកក្នុងនាមជាប្រធានាធិបតីវៀតណាម, លោក To Lam បានជួបជាមួយមេដឹកនាំប្រទេសមហាអំណាច ចូ បៃដិន នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក ដោយក្នុងជំនួបនោះ ប្រមុខសេតវិមាន ផ្តោតសំខាន់លើការរឹតចំណងមិត្តភាពជាមួយរដ្ឋាភិបាលទីក្រុងហាណូយ ហើយព្យាយាមបញ្ចុះបញ្ចូលឲ្យប្រឆាំងប្រទេសចិន។

វៀតណាម ត្រូវបានអាមេរិកមើលឃើញថា ជាប្រទេសមានឥទ្ធិពលមួយនៅក្នុងតំបន់ ទាំងលើវិស័យសេដ្ឋកិច្ចនិងភូមិសាស្រ្តនយោបាយ។

ប្រធានាធិបតីវៀតណាម To Lam (ឆ្វេង) និងសមភាគីអាមេរិក ចូ បៃដិន (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Reuters នៅថ្ងៃព្រហសត្បិ៍ទី២៦ខែកញ្ញាឆ្នាំ២០២៤, ដោយសំដៅទៅជម្លោះដែនទឹកជាមួយចិន, ក្នុងជំនួបនោះ លោក បៃដិន និយាយថា អាមេរិក-វៀតណាម ប្រកៀកស្មាគ្នាក្នុងការប្តេជ្ញាចិត្តចំពោះសេរីភាពនៃការធ្វើនាវាចរណ៍ និងនីតិរដ្ឋ។

លើសពីនេះ ថ្នាក់ដឹកនាំវៀតណាម បានសាទរចំពោះអ្វីដែលលោកហៅថា «ការរួមចំណែកជាប្រវត្តិសាស្ត្រ» របស់លោក បៃដិន ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី។ ចំណែកលោក បៃដិន ក៏និយាយដែរថា ចាប់តាំងប្រទេសទាំងពីរបើកយុគសម័យថ្មីនៃទំនាក់ទំនងកាលពីឆ្នាំមុនមក ប្រទេសទាំងពីរ បានធ្វើការវិនិយោគជាប្រវត្តិសាស្ត្រផ្នែកឧបករណ៍អេឡិចត្រូនិកនិងខ្សែសង្វាក់ផ្គត់ផ្គង់ ហើយចាប់ផ្តើមកិច្ចសហប្រតិបត្តិការដែលមិនធ្លាប់មានពីមុនមកលើសន្តិសុខអ៊ីនធឺណិត។

ក្រៅពីជួបជាមួយលោកបៃដិន, នៅញូវយ៉ក ប្រធានាធិបតីវៀតណាម ក៏ជួបជាមួយតំណាងក្រុមហ៊ុនអាមេរិក រួមទាំង Meta ផងដែរ​ ដែលបានសន្យាពង្រីកការវិនិយោគនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មានប្រជាជនចំនួន១០០លាននាក់មួយនេះ។

មិនត្រឹមប៉ុណ្ណឹង លោក Lam ថែមទាំងស្នើឲ្យមេដឹកនាំធុរកិច្ចទាំងឡាយ ជួយគាំទ្រការខិតខំរបស់ទីក្រុងហាណូយ ស្នើឲ្យទីក្រុងវ៉ាស៊ីនតោនដកខ្លួនចេញពីបញ្ជីនៃសេដ្ឋកិច្ចមិនមែនទីផ្សារ (NME) និងលុបចោលការរឹតបន្តឹងពាណិជ្ជកម្មផ្សេងទៀត។ 

វៀតណាម បានប្រកែកជាយូរមកហើយថា ខ្លួនគួរតែត្រូវដោះលែងពី NME ហើយថា ការរក្សាឋានៈបែបនេះ គឺមិនល្អឡើយសម្រាប់ទំនាក់ទំនងទ្វេភាគី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ មេ​ដឹក​នាំ​ថ្មី​របស់​វៀតណាម ត្រៀម​ជួប​ប្រធានាធិបតី​អាមេរិក​ក្នុង​សប្ដាហ៍​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម