ព័ត៌មានអន្ដរជាតិ
មនុស្សជាង៤៣០នាក់ស្លាប់ដោយសារជំងឺអាសន្នរោគរាតត្បាតដ៏អាក្រក់នៅស៊ូដង់
ក្រសួងសុខាភិបាលស៊ូដង់ បានឲ្យដឹងថា មនុស្សជាង៤៣០នាក់បានស្លាប់ដោយសារជំងឺអាសន្នរោគរាតត្បាតក្នុងរយៈពេលមួយខែកន្លងមកនេះ ស្របពេលដែលសង្គ្រាមស៊ីវិលបន្តវាយប្រហារប្រទេសនេះ បង្កឱ្យមានផលលំបាកក្នុងការបង្ការការរាតត្បាតដ៏កាចសាហាវនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៦ខែកញ្ញានេះ។

ក្រសួងសុខាភិបាលស៊ូដង់ បានប្រកាសពីការផ្ទុះជំងឺអាសន្នរោគកាលពីពាក់កណ្តាលខែសីហា ខណៈចំនួននៃការឆ្លងបានកើនឡើងដល់ប្រហែល ១៤០០០ករណី ហើយក្រសួងនេះកំពុងធ្វើអស់ពីសមត្ថភាពដើម្បី ប្រយុទ្ធប្រឆាំងនឹងជំងឺអាសន្នរោគនៅក្នុងរដ្ឋដែលរងផលប៉ះពាល់ ចំពេលមានការកើនឡើងនៃការឆ្លងកាន់តែច្រើនឡើង។
បន្ថែមពីនេះការព្យាបាលទៅកាន់តំបន់រងផលប៉ះពាល់ទាំងនោះមានភាពស្មុគស្មាញយ៉ាងខ្លាំងដោយជម្លោះដែលបានសម្លាប់មនុស្សរហូតដល់១៥ម៉ឺននាក់ ចាប់តាំងពីវាបានចាប់ផ្តើមកាលពីឆ្នាំមុន នេះបើយោងតាមបេសកជនពិសេសរបស់សហរដ្ឋអាមេរិកប្រចាំប្រទេសស៊ូដង់លោក Tom Perriello។
ជាមួយគ្នានេះអង្គការសប្បុរសធម៌ផ្នែកវេជ្ជសាស្រ្ត Médecins Sans Frontières (MSF) បានរាយការណ៍ថា ប្រព័ន្ធសុខភាពរបស់ប្រទេសស៊ូដង់បានដួលរលំ ហើយស្ត្រីមានផ្ទៃពោះ និងកុមារដែលទើបនឹងកើតកំពុងស្លាប់ក្នុងចំនួន «គួរឱ្យតក់ស្លុត» ខណៈដែលអាសន្នរោគជាជំងឺវិវត្តន៍លឿន និងឆ្លងខ្លាំងអាចបណ្តាលឱ្យរាគ ខ្សោះជាតិទឹក និងអាចស្លាប់បាន។

ដោយសារតែ សង្រ្គាម ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ក៏បានរួមចំណែកដល់ការផ្ទុះឡើងនៃជំងឺអាសន្នរោគ ដែលប្រមូលផ្តុំដោយហ្វូងមនុស្សនៅក្នុងជំរុំផ្លាស់ទីលំនៅ។ នៅតំបន់ខ្លះសាលារៀន ទីផ្សារ និងហាងនានាត្រូវបានប្រាប់ឱ្យបិទដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ នៅក្នុងរបាយការណ៍របស់ខ្លួន MSF បាននិយាយថា ខ្លួនបានកត់ត្រាការស្លាប់មាតាចំនួន ១១៤ នៅក្នុងតំបន់ South Darfur តែមួយប៉ុណ្ណោះនៅចន្លោះខែមករានិងខែសីហា ខណៈដែលកុមាររាប់ពាន់នាក់កំពុងប្រឈមនឹងការអត់ឃ្លាន។
ប្រទេសស៊ូដង់បានជាប់នៅក្នុងសង្រ្គាមចាប់តាំងពីកងទ័ព និងក្រុមប៉ារ៉ាយោធាដ៏មានឥទ្ធិពល(RSF) បានចាប់ផ្តើមការប្រយុទ្ធគ្នាដ៏សាហាវឃោរឃៅដើម្បីដណ្ដើមអំណាចនៅក្នុងខែមេសាឆ្នាំ២០២៣ ដែលអង្គការសហប្រជាជាតិបានហៅថាជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតមួយរបស់ពិភពលោក។
ដោយសារតែសង្គ្រាមនេះមនុស្សជាងប្រាំបួនលាននាក់ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ខណៈគ្រោះទុរ្ភិក្សរីករាលដាល ព្រោះប្រជាជនមិនអាចដាំដុះដំណាំណាមួយបាន។ ប្រទេសនេះក៏មានការព្រមានអំពីការប្រល័យពូជសាសន៍ដែលអាចកើតមានប្រឆាំងនឹងជនមិនមែនអារ៉ាប់នៅក្នុងតំបន់ភាគខាងលិចនៃទីក្រុង Darfur ផងដែរ៕


អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ