Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី សម្ងំ​ផលិត​ដ្រូន​​នៅ​ចិន ទុក​យក​ធ្វើ​សង្គ្រាម​នៅ​អ៊ុយក្រែន

បានផុស

នៅ

រដ្ឋាភិបាល​ក្រុង​មូស្គូ បានបង្កើតកម្មវិធីអាវុធ​យ៉ាង​សម្ងាត់់​មួយ​នៅក្នុងប្រទេសចិន ដើម្បីអភិវឌ្ឍ និងផលិត​ដ្រូន​វាយប្រហាររយៈចម្ងាយឆ្ងាយសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។ នេះ​បើ​យោងតាមប្រភព​ចំនួន​២​ពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អឺរ៉ុប និងឯកសារដែល​​​ទីភ្នាក់ងារ​ព័ត៌មាន Reuters ទទួល​បាន​​កាលពីថ្ងៃទី​២៥​ខែកញ្ញា។

រូប​តំណាង (រូបភាព៖ ក្រសួង​ការពារជាតិ​រុស្ស៊ី)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​ឯកសារ​របាយការណ៍​មួយ​ដែល​ផ្ញើ​ទៅ​កាន់​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី IEMZ Kupol ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនសព្វាវុធរដ្ឋរុស្ស៊ី Almaz-Antey បានបង្កើត និង​បង្ហោះ​​សាកល្បងគំរូដ្រូន​ថ្មីដែលមានឈ្មោះថា Garpiya-3 (G3) នៅក្នុងប្រទេសចិន ដោយមានជំនួយពីអ្នកឯកទេសក្នុងស្រុក ហើយ​​​​នឹង​ត្រូវ​បានដាក់ពង្រាយនៅក្នុង «ប្រតិបត្តិការយោធាពិសេស» នៅអ៊ុយក្រែន។ ដ្រូន G3 អាចធ្វើដំណើរចម្ងាយប្រហែល ២​ពាន់​គីឡូម៉ែត្រ អាច​ផ្ទុក​ទម្ងន់​បាន​ដល់​​ ​៥០​គីឡូក្រាម។

ទាំង​ក្រុមហ៊ុន Kupol ក្រុមហ៊ុន Almaz-Antey និងក្រសួងការពារជាតិរុស្ស៊ី មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយ​ចំពោះ​របាយការណ៍​នេះទេ។

ចំណែក​ឯ​ក្រសួងការបរទេសចិន បានប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា ខ្លួនមិនបានដឹងពីគម្រោងបែបនេះទេ ដោយបន្ថែមថា ទីក្រុងប៉េកាំងមានវិធានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើការនាំចេញ​ដ្រូន ឬ​ប្រភេទ​យាន​គ្មានមនុស្សបើក (UAVs)។

លោក Fabian Hinz អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន International Institute for Strategic Studies លើ​វិស័យ​ការពារជាតិដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ បាននិយាយថា ការបញ្ជូនប្រភេទ​យាន​គ្មាន​មនុស្ស​បើក​​ពីប្រទេសចិនទៅប្រទេសរុស្ស៊ី ប្រសិន​ជា​ការ​ពិត នឹងក្លាយជាការអភិវឌ្ឍ​ដ៏ធំ​មួយ។ លោកបានប្រាប់ Reuters ថា កន្លង​មក ចិន​បាន​ផ្ដល់​ឲ្យ​​តែ​ប្រភេទ​គ្រឿង​បន្លាស់​ប៉ុណ្ណោះ​​សម្រាប់​ផលិត​សព្វាវុធ តែ​លើក​នេះ​​គឺ​​ជា​ការ​បញ្ជូន​សព្វាវុធ​ពេញលេញ​តែ​ម្ដង​ទៅ​កាន់​រុស្ស៊ី៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម