ព័ត៌មានអន្ដរជាតិ
ប៉ាឡេស្ទីនបដិសេធទទួលយកកុងតឺន័រដឹកសាកសព៨៨នាក់ពីអ៊ីស្រាអែលទៅហ្គាហ្សា
ក្រសួងសុខាភិបាលតំបន់ហ្គាហ្សាបានបដិសេធមិនទទួលកុងតឺន័រដែលដឹកសាកសពជនជាតិប៉ាឡេស្ទីនចំនួន៨៨នាក់ដែលបញ្ជូនពីអ៊ីស្រាអែលដោយគ្មានការសម្របសម្រួលជាមុន ឬព័ត៌មានអំពីអត្តសញ្ញាណរបស់សាកសព។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២៦ខែកញ្ញានេះ។

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានផ្អាកទទួលកុងតឺន័ររហូតដល់អ៊ីស្រាអែលផ្តល់ទិន្នន័យពេញលេញជាមួយនឹងឈ្មោះជនរងគ្រោះ ពេលវេលានៃការស្លាប់ និងទីតាំងដែលបានយកអ្នកស្លាប់ចេញមក។ បើយោងតាម ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបាលតំបន់ហ្គាហ្សា បានហៅការដឹកជញ្ជូនសាកសពដែលមិនអាចកំណត់អត្តសញ្ញាណនេះថា ជា «ទង្វើអមនុស្សធម៌ និងឧក្រិដ្ឋកម្ម» ។
បើយោងតាមទីភ្នាក់ងាររបស់ Al Jazeera ដែលបានរាយការណ៍ពីតំបន់ Deir el-Balah បានឲ្យដឹងថា៖«សាកសពមិនអាចកំណត់អត្តសញ្ញាណបានទេ ព្រោះសាកសពភាគច្រើនបានរលួយ ខណៈក្រសួងសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា យោធាអ៊ីស្រាអែលបានលាក់បាំងអត្តសញ្ញាណរបស់ប្រជាជនប៉ាឡេស្ទីនទាំងនោះ និងមិនមានព័ត៌មានអំពីឈ្មោះ ភេទ និងទីតាំង ដែលពួកគេត្រូវបានគេចាប់ពង្រត់នោះទេ និងមានសញ្ញាថា សាកសពទាំងនោះមាននៅក្នុងប្រទេសអ៊ីស្រាអែលជាយូរមកហើយ»។

គួរបញ្ជាក់ថា ការសម្លាប់ថ្មីៗបន្តកើនឡើង ដោយយោងតាមក្រសួងការពារជនស៊ីវិលប៉ាឡេស្ទីនដែលបានលើកឡើងកាលពីថ្ងៃពុធថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីនចំនួន៥៣នាក់ត្រូវបានសម្លាប់នៅទូទាំងតំបន់ហ្គាហ្សាក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើផ្ទះនិងជម្រករបស់ពួកគេក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
បើទោះបីជាមានកិច្ទខិតខំជាអន្តរជាតិព្យាយាមជួយសម្របសម្រួលឲ្យមានបទឈប់បាញ់ក៏ដោយ ប៉ុន្តែនៅតែមានការបរាជ័យជាបន្តបន្ទាប់ក្នុងការចរចារ ហើយប្រទេសទាំងពីរនេះនៅតែមានការបាញ់ប្រហារជាបន្តបន្ទាប់សម្លាប់ជនស៊ិវិលរាប់ពាន់នាក់ និងជម្លៀសមនុស្សរាប់ម៉ឺននាក់៕

អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?