Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីន កំពុង​ស្វះស្វែង​ធ្វើ​យ៉ាង​ណា​ឲ្យ​បង្កើត​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ត្រឹម​ឆ្នាំ​២០៣២

បានផុស

នៅ

រដ្ឋាភិបាល​ក្រុង​ម៉ានីល មានបំណងចង់បង្កើត​រោងចក្រថាមពលនុយក្លេអ៊ែរដំបូងរបស់ខ្លួននៅ​ត្រឹម​ឆ្នាំ​២០៣២​ខាង​មុខ ដែល​ជា​ការ​ចូលរួមជាមួយ​ប្រជាជាតិ​អាស៊ី​ផ្សេងៗ​ទៀត​​ ក្នុងការងាកទៅរកប្រភពថាមពលគ្មានការបំភាយឧស្ម័នសម្រាប់តម្រូវការអគ្គិសនីដែលកំពុងកើនឡើង។

រូប​តំណាង (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋានថាមពលហ្វីលីពីន បាន​ប្រកាសកាល​ពី​ថ្ងៃ​​ទី​២៥​ខែកញ្ញាថា រដ្ឋាភិបាលនឹងផ្តល់អាទិភាពដល់ច្បាប់ដែលផ្តោតលើសុវត្ថិភាពនុយក្លេអ៊ែរ ហើយធានា​ថា ​ក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិទាំង​ឡាយ ធ្វើ​ឡើង​ដើម្បីការពារ​សុខភាពសាធារណៈ បរិស្ថាន និងសន្តិសុខជាតិ។

ហ្វីលីពីន ក៏នឹង​បង្កើត​​អាជ្ញាធរបទប្បញ្ញត្តិនុយក្លេអ៊ែរឯករាជ្យ​​មួយ ដើម្បីត្រួតពិនិត្យការអភិវឌ្ឍកម្មវិធី​ថាមពល​នុយក្លេអ៊ែរ​នេះ​ផង​ដែរ។

លោកស្រី Sharon Garin អនុរដ្ឋលេខាធិការនៃនាយកដ្ឋានថាមពល បាននិយាយថា ប្រទេសហ្វីលីពីននឹង​ព្យាយាម​បង្កើត​ថាមពល​នុយក្លេអ៊ែរ​​សម្រាប់​ដំណើរការ​ពាណិជ្ជកម្ម​ក្នុង​​ទំហំ​យ៉ាង​ហោចណាស់ ១២០០​មេហ្គាវ៉ាត់នៅឆ្នាំ​២០៣២ ដែលនឹងកើនឡើងដល់ ៤៨០០​មេហ្គាវ៉ាត់នៅឆ្នាំ២០៥០។ យោងតាមទិន្នន័យរបស់​អង្គការ​ស្រាវជ្រាវ BloombergNEF សមត្ថភាពថាមពល​អគ្គិសនី​សរុបរបស់ប្រទេស​ហ្វីលីពីន​មាន​ទំហំ​ប្រហែល ២៨ ៤០០មេហ្គាវ៉ាត់​កាល​ពី​ចុងឆ្នាំ​២០២២។

ថាមពលនុយក្លេអ៊ែរ កំពុង​មាន​ការ​អភិវឌ្ឍ​យ៉ាង​​ខ្លាំង​នៅ​លើ​សកល​លោក ដើម្បីបំពេញតម្រូវការថាមពលដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។ វៀតណាម និងឥណ្ឌូណេស៊ីក៏កំពុងពិចារណាលើ​ដំណើរការ​ថាមពល​នុយក្លេអ៊ែរ​នេះ​ផងដែរ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម