Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រី​លីបង់ ជឿថា បទ​ឈប់បាញ់​អ៊ីស្រាអែល-ហេសបូឡា អាច​សម្រេច​បាន

បានផុស

នៅ

នាយករដ្ឋមន្ត្រីលីបង់ លោក Najib Mikati បានបង្ហាញក្តីសង្ឃឹមថា បទឈប់បាញ់​អាចត្រូវបានសម្រេចក្នុងពេលឆាប់ៗនេះ ដើម្បីបញ្ចប់ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ដែលបាន​បង្ក​ភាព​វឹកវរ​​នៅ​​ក្នុង​ប្រទេសរបស់លោក។

លោក Najib Mikati (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​របស់នាយករដ្ឋមន្ត្រី​លីបង់ ធ្វើ​ឡើង​បន្ទាប់​​​ពី​សហរដ្ឋអាមេរិក បារាំង និងសម្ព័ន្ធមិត្តជាច្រើន បានអំពាវនាវឲ្យ​មាន​បទឈប់បាញ់​រយៈពេល ​២១​ថ្ងៃជាបន្ទាន់ នៅទូទាំងព្រំដែនអ៊ីស្រាអែល-លីបង់ ក្រោយ​កិច្ច​ប្រជុំ​​ដ៏​​​តានតឹង​នៅឯ​មហា​សន្និបាត​អង្គការសហប្រជាជាតិកាលពីថ្ងៃពុធ។

​លោក Mikati បានស្វាគមន៍ចំពោះការអំពាវនាវ​ឲ្យ​មានបទឈប់បាញ់ ប៉ុន្តែបាននិយាយថា គន្លឹះនៃការអនុវត្តគឺថាតើអ៊ីស្រាអែល ដែលបាននិងកំពុង​បញ្ជូន​កងទ័ពទៅជិត​ព្រំដែន​ប្រទេសលីបង់ ប្តេជ្ញាអនុវត្តដំណោះស្រាយអន្តរជាតិ​នេះ​ដែរឬ​ក៏​អត់។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់​របស់​ប្រធានាធិបតី​អាមេរិក បាននិយាយថា បទឈប់បាញ់នឹង​បង្កើត​​ឲ្យ​មាន​ «ខ្សែ​បន្ទាត់​ខៀវ (Blue Line)» រវាង​អ៊ីស្រាអែល-លីបង់ ដែលជាបន្ទាត់កំណត់ព្រំដែន ហើយនឹងអនុញ្ញាតឲ្យភាគី​ទាំង​​សងខាង​​​​​​​ចរចាឆ្ពោះទៅរកដំណោះស្រាយការទូត។

មេដឹកនាំពិភពលោក បានសម្តែងការព្រួយបារម្ភថា ជម្លោះនេះ កំពុងកើនឡើងយ៉ាងឆាប់រហ័ស ខណៈដែលអ្នកស្លាប់​មាន​ចំនួន​​កាន់​តែ​ច្រើន​ឡើងៗ​នៅក្នុងប្រទេសលីបង់ ហើយ​​ពលរដ្ឋ​រាប់ពាន់នាក់បានភៀសខ្លួន​ចាក​ចេញពីផ្ទះ​សម្បែង​។

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលក្នុងសប្តាហ៍នេះ បានកំណត់គោលដៅទៅលើមេដឹកនាំក្រុមហេសបូឡា និងបានវាយប្រហារទីតាំងរាប់រយកន្លែងចូល​ជ្រៅក្នុងលីបង់ ​ជាកន្លែងដែលមនុស្សរាប់​សិប​ម៉ឺន​នាក់បានភៀសខ្លួនចេញពីតំបន់ព្រំដែន ខណៈ​ដែល​​ក្រុម​ហេសបូឡា​​វិញ​ក៏​បានបាញ់រ៉ុកកែត​ជាច្រើនគ្រាប់ចូលទឹកដីអ៊ីស្រាអែល​ផង​ដែរ។

ក្រុម​ហេសបូឡា​ បាន​រង​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​មេបញ្ជាការជាន់ខ្ពស់មួយចំនួនរបស់ខ្លួនត្រូវបាន​សម្លាប់ ហើយឧបករណ៍ទាក់ទង​រាប់ពាន់​គ្រឿង​ដែលប្រើប្រាស់ដោយសមាជិករបស់ខ្លួន បានផ្ទុះ​បណ្តាលឲ្យមនុស្សស្លាប់ និងរបួស​ជា​ច្រើន។

មន្ទីរពេទ្យនៅលីបង់ គឺ​ពោរ​ពេញទៅដោយអ្នករបួសចាប់តាំងពីថ្ងៃចន្ទ បន្ទាប់​ពី​ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល​ ដែល​បានសម្លាប់មនុស្សជាង ៥៥០​នាក់ ហើយ​ក៏​ជា​ថ្ងៃដ៏អាក្រក់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​លីបង់ ចាប់តាំងពីសង្គ្រាមស៊ីវិលបានបញ្ចប់នៅឆ្នាំ​១៩៩០៕

ដោយ៖ ឈាង

ចុចអាន៖ បារាំង​ និង​អាមេរិក ស្នើ​បទ​ឈប់​បាញ់​២១​ថ្ងៃ​នៅ​លីបង់ ទុក​ពេល​សម្រាប់​ការ​ចរចា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម