ព័ត៌មានអន្ដរជាតិ
ទ្រាំមិនបាន! លោក ប្រាយុទ្ធ យកអាល់កុលបាញ់ក្រុមអ្នកកាសែត ព្រោះខឹងសួរសំណួរមួយ (មានវីដេអូ)
នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃអង្គារទី៩ខែមីនា បានយកអាល់កុលបាញ់ដាក់អ្នកកាសែត នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍មួយ បន្ទាប់ពីពួកគេសួរសំណួរច្រើនពេក។

បន្ទាប់ពីឆ្លើយសំណួរយ៉ាងច្រើនរបស់អ្នកកាសែតក្នុងទីក្រុងបាងកក លោកប្រាយុទ្ធ ត្រូវបានគេសួរអំពីលទ្ធភាពនៃការរុះរើគណៈរដ្ឋមន្រ្តី។ លោកបានប្រាប់អ្នកយកព័ត៌មានឲ្យគិតពីមុខជំនួញរបស់ពួកគេវិញទៅ បន្ទាប់មកលោកចាប់យកដបអាល់កុល ហើយបាញ់ដាក់អ្នកយកព័ត៌មាននៅជួរមុខ។
អតីតមេបញ្ជាការកងទ័ពដែលឆាប់ខឹងរូបនេះ បានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតក្នុងរដ្ឋប្រហារមួយកាលពីឆ្នាំ២០១៤។ លោកត្រូវបានគេស្គាល់ថា ជាមនុស្សដែលមានឥរិយាបទ គ្មានអ្នកណាអាចទាយទុកជាមុនបាន។

កាលពីមុន លោកបានមួស្លឹកត្រចៀករបស់អ្នកយកព័ត៌មានម្នាក់ ហើយគប់សំបកចេកដាក់អ្នកកាន់កាមេរ៉ា។
បន្ទាប់ពីព្រឹត្តិការណ៍មួយក្នុងឆ្នាំ២០១៨ លោកបានបដិសេធនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ហើយផ្ទុយទៅវិញបានរៀបចំរូបលោកដែលធ្វើឡើងពីក្រដាស មានទំហំប៉ុនមនុស្សពិតៗ។ លោកនិយាយថា “សួរបុរសម្នាក់នេះទៅ” រួចហើយក៏ដើរចេញ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ថៃ អនុញ្ញាតឲ្យរៀបចំពិធីបុណ្យចូលឆ្នាំថ្មី តែក្រុមគ្រូពេទ្យព្រួយបារម្ភ
ចុចអាន៖ លោក ប្រាយុទ្ធ ចាន់អូចា ព្រមានអ្នករិះគន់រឿង វ៉ាក់សាំងកូវីដ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ