Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ចេញមុខប្រកាសគាំទ្រ លីបង់ ពេញទំហឹង

បានផុស

នៅ

ស្របពេលជម្លោះអ៊ីស្រាអែល-ហេសបូឡា កំពុងក្តៅគគុក, ស្រាប់តែប្រទេសអ៊ីរ៉ង់ បានចេញមុខប្រកាសថា ខ្លួននឹងជួយលីបង់យ៉ាងពេញទំហឹង ប្រសិនបើស្ថានការណ៍មិនធូរស្រាលទេនោះ។

ការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់ (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានប្រាប់អ្នកយកព័ត៌មាន នៅអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធទី២៥ខែកញ្ញាឆ្នាំ២០២៤ថា «តំបន់នេះជិតធ្លាក់ចូលគ្រោះមហន្តរាយហើយ! ពិភពលោកនឹងត្រូវប្រឈមមុខជាមួយផលវិបាកវិនាសកម្ម ប្រសិនបើស្ថានការណ៍រីករាលដាលដល់ថ្នាក់គ្រប់គ្រងលែងបាន»។

ទន្ទឹមនោះ លោកថែមទាំងចោទអ៊ីស្រាអែលទៀតផងថា បានឆ្លងផុតបន្ទាត់ក្រហម និងអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ធ្វើអន្តរាគមន៍ ដើម្បីស្តារសន្តិភាពនិងស្ថិរភាពឡើងវិញ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi (រូបថត៖ AP)

ប្រភពជាច្រើនអះអាងថា ហេសបូឡា គឺជាកម្លាំងដៃគូរបស់អ៊ីរ៉ង់ ដែលជួយពង្រឹងអំណាចទីក្រុងតេហេរ៉ង់នៅទូទាំងតំបន់ ដូចជាបណ្តុះបណ្តាលកងជីវពលសម្ព័ន្ធមិត្ត រួមទាំងក្រុមហាម៉ាសផងដែរ ហើយក្រុមនេះតែងតែទទួលបានការគាំទ្រនិងផ្គត់ផ្គង់គ្រឿងសឹក ក៏ដូចជាហិរញ្ញវត្ថុពីសំណាក់អ៊ីរ៉ង់។

ការលើកឡើងរបស់លោក Araghchi គឺចំពេល​សហរដ្ឋអាមេរិក បារាំង និងសម្ព័ន្ធមិត្តជាច្រើន អំពាវនាវឲ្យ​មាន​បទឈប់បាញ់​រយៈពេល២១​ថ្ងៃជាបន្ទាន់ នៅទូទាំងព្រំដែនអ៊ីស្រាអែល-លីបង់ ក្រោយ​កិច្ច​ប្រជុំ​​ដ៏​​​តានតឹង​នៅឯ​មហា​សន្និបាត​អង្គការសហប្រជាជាតិ។

ទិដ្ឋភាពក្រោយអ៊ីស្រាអែលវាយប្រហារនៅលីបង់ (រូបថត៖ AP)

មេដឹកនាំពិភពលោក បានសម្តែងក្តីបារម្ភថា ជម្លោះនេះ កំពុងរីកធំយ៉ាងឆាប់រហ័ស ខណៈមនុស្សស្លាប់​មាន​ចំនួន​​កាន់​តែ​ច្រើន​ឡើងៗ​នៅក្នុងប្រទេសលីបង់ ហើយ​​ពលរដ្ឋ​រាប់ម៉ឺននាក់ ក៏បានភៀសខ្លួន​ចេញពីផ្ទះ​សម្បែង។

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលក្នុងសប្តាហ៍នេះ បានកំណត់គោលដៅទៅលើមេដឹកនាំក្រុមហេសបូឡា និងបានវាយប្រហារទីតាំងរាប់រយកន្លែងចូល​ជ្រៅក្នុងលីបង់ ​ជាកន្លែងដែលមនុស្សរាប់​សិប​ម៉ឺន​នាក់បានភៀសខ្លួនចេញពីតំបន់ព្រំដែន ខណៈ​ដែល​​ក្រុម​ហេសបូឡា​​វិញ​ក៏​បានបាញ់រ៉ុកកែត​ជាច្រើនគ្រាប់ចូលទឹកដីអ៊ីស្រាអែល​ផង​ដែរ។

ទិដ្ឋភាពក្រោយអ៊ីស្រាអែលវាយប្រហារនៅលីបង់ (រូបថត៖ AP)

សូមជម្រាបជាថ្មី, ក្រុម​ហេសបូឡា​ បាន​រង​ការ​វាយ​ប្រហារ​យ៉ាង​ចាស់ដៃ​កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​មេបញ្ជាការជាន់ខ្ពស់មួយចំនួនរបស់ខ្លួនត្រូវ​សម្លាប់ ហើយឧបករណ៍ទាក់ទង​រាប់ពាន់​គ្រឿង​ដែលប្រើប្រាស់ដោយសមាជិករបស់ខ្លួន ក៏ផ្ទុះ​បណ្តាលឲ្យមនុស្សស្លាប់ និងរបួស​ជា​ច្រើននាក់។

មិនត្រឹមប៉ុណ្ណឹង មន្ទីរពេទ្យនៅលីបង់ គឺ​ពោរ​ពេញទៅដោយអ្នករបួសចាប់តាំងពីថ្ងៃចន្ទមក បន្ទាប់​ពី​ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល​ ដែល​បានសម្លាប់មនុស្សជាង ៥៥០​នាក់ ហើយ​ក៏​ជា​ថ្ងៃដ៏អាក្រក់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​លីបង់ ចាប់តាំងពីសង្គ្រាមស៊ីវិលបានបញ្ចប់នៅឆ្នាំ​១៩៩០ផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ នាយករដ្ឋមន្ត្រី​លីបង់ ជឿថា បទ​ឈប់បាញ់​អ៊ីស្រាអែល-ហេសបូឡា អាច​សម្រេច​បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម