Connect with us

ព័ត៌មានអន្ដរជាតិ

រន្ធត់! កុមារជិត ៤០នាក់ លង់ទឹកស្លាប់ក្នុងពិធីបុណ្យសាសនានៅ ឥណ្ឌា

បានផុស

នៅ

ជាព័ត៌មានដ៏រន្ធត់នៅភាគខាងជើងប្រទេសឥណ្ឌា ដែលកុមារចំនួន៣៧នាក់និងមនុស្សធំ៧នាក់ បានលង់ទឹកស្លាប់អំឡុងពេលចូលរួមពិធីបុណ្យ Jivitputrika នៃសាសនាហិណ្ឌូ។

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃសុក្រទី២៧ខែកញ្ញឆ្នាំ២០២៤, តួលេខមនុស្សបាត់បង់ជីវិតត្រូវគេប្រមូលបាននៅសង្កាត់ចំនួន១៥នៃរដ្ឋ Bihar ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ហើយចំពោះមូលហេតុនៃការស្លាប់ គឺដោយសារតែពួកគេធ្វើពិធីសាសនាចុះមុជទឹកពិសិដ្ឋក្នុងទន្លេឬស្រះ។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពមិនច្បាស់ការណ៍មួយបានបង្ហើបថា អ្នកចូលរួមពិធីបាននាំគ្នាចុះមុជទឹក ហើយកម្ពស់ទឹកទន្លេហក់ឡើងភ្លាមៗ ទើបបណ្តាលឲ្យមានមនុស្សស្លាប់ច្រើនបែបនេះ។

ទោះបីជាយ៉ាងណាក៏ដោយ បើតាមសេចក្តីរាយការណ៍, តួលេខមនុស្សស្លាប់ អាចនឹងកើនឡើងបន្ថែម ព្រោះថា នៅមានមនុស្សមួយចំនួនទៀត បាត់ខ្លួនរកមិនទាន់ឃើញ។

សូមបញ្ជាក់ថា ឧបទ្ទវហេតុបណ្តាលឲ្យមនុស្សស្លាប់នៅក្នុងប្រទេសឥណ្ឌាអំឡុងពិធីបុណ្យធំៗគឺមិនមែនជារឿងចម្លែកឡើយ ព្រោះថាតែងតែមានមនុស្សយ៉ាងច្រើនកុះករ ប្រមូលផ្តុំយ៉ាងចង្អៀត ហើយមិនសូវប្រកាន់ខ្ជាប់វិធានការសុវត្ថិភាពទេ។

ជាក់ស្តែង កាល​ពី​ខែ​កក្កដា មនុស្សយ៉ាងតិច១២១​នាក់ បានបាត់បង់ជីវិត​ក្នុង​ពិធីបុណ្យ​សាសនា​មួយ​នៅ​រដ្ឋ Uttar Pradesh ភាគ​ខាង​ជើង។ ចំណែកក្នុងឆ្នាំ២០១៨ មនុស្សជិត៦០នាក់ ក៏ស្លាប់ផងដែរ បន្ទាប់ពីរថភ្លើងបុករះហ្វូងមនុស្សដែលកំពុងចូលរួមការប្រារព្ធពិធីបុណ្យ Dusshera នៃសាសនាហិណ្ឌូ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ​ឥណ្ឌា​រកឃើញករណី​ឆ្លង​ជំងឺ​អុតស្វា​ដំបូង​​ ខណៈវិធានការ​តឹងរឹង​ត្រូ​វ​​​បាន​ដាក់ចេញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម