ព័ត៌មានអន្ដរជាតិ
UN៖មនុស្សជិត១០ម៉ឺននាក់បោះបង់ផ្ទះនិង រាប់សិបម៉ឺននាក់ប្រឈមខ្វះខាតនៅលីបង់
អំពើហិង្សានៅសប្តាហ៍នេះនៅក្នុងប្រទេសលីបង់បានបង្ខំមនុស្សជាង ៩០០០០នាក់ចេញពីផ្ទះរបស់ពួកគេក្នុងនោះ ៧០០០នាក់បានសម្រុកចូលទៅក្នុងសាលារៀនចំនួន៤០០ និងកន្លែងផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី ២៧ខែកញ្ញានេះ។

ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បានបូកសរុបចំនួននៃការផ្លាស់ទីលំនៅចាប់តាំងពីថ្ងៃចន្ទជាមួយនឹងទិន្នន័យពីអង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក (IOM) ដែលបានរាយការណ៍ថា ខ្លួនរំពឹងថា ចំនួននឹងកើនឡើង។ OCHA មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពរបស់ជនស៊ីវិលនៅតាមខ្សែបន្ទាត់ព្រំដែនពណ៌ខៀវរវាងអ៊ីស្រាអែលនិងលីបង់។
ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) នៅក្នុងប្រទេសស៊ីរីបានប៉ាន់ប្រមាណថា មនុស្សជាង ១០០០០នាក់ ទាំងជនជាតិលីបង់ និងស៊ីរី បានឆ្លងពីប្រទេសលីបង់ ចូលទៅក្នុងប្រទេសស៊ីរី ដោយសារតែអរិភាពរវាងអ៊ីស្រាអែលនិងហេសបូឡាលីបង់។
ស្ថាប័នពិភពលោក និងដៃគូរបស់ UN បានផ្តល់អាហារ ទឹក ពូក និងសម្ភារៈអនាម័យ ខណៈការកើនឡើងនៃអំពើហិង្សានាពេលថ្មីៗនេះក៏កំពុងប៉ះពាល់ដល់ការអប់រំ សុខភាព និងកន្លែងរស់នៅសម្រាប់ជនស៊ីវិលផ្សេងទៀតនៅក្នុងប្រទេសលីបង់ ដោយបានធ្វើឲ្យក្រសួងអប់រំរបស់ប្រទេសលីបង់ពន្យារពេលចាប់ផ្តើមឆ្នាំសិក្សារហូតដល់ថ្ងៃទី១៤ខែតុលា ដែលប៉ះពាល់ដល់សិស្សរាប់ពាន់នាក់នៅទូទាំងប្រទេស។

លើសពីនេះ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃពុធក៏បានធ្វើឱ្យខូចខាតដល់ស្ថានីយ៍ទឹកចំនួន៤ បន្ថែមទៀត ដែលនាំឱ្យចំនួនសរុបនៃគ្រឿងបរិក្ខារបែបនេះរងផលប៉ះពាល់ចាប់តាំងពីខែតុលាឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ ដែលប៉ះពាល់ដល់លទ្ធភាពទទួលបានទឹកស្អាតសម្រាប់មនុស្សជាង២៥ម៉ឺននាក់។
ឆ្លើយតបនឹងបញ្ហានេះមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA) បានផ្តល់សម្ភារៈអនាម័យ និងផលិផលសម្រាប់ស្រ្តីដល់ស្ត្រី និងកុមារីដែលផ្លាស់ទីលំនៅ។ ជាមួយគ្នានេះ មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) បានប្រគល់ការផ្គត់ផ្គង់សំខាន់ៗ រួមមាន ទឹក ភួយ និងសម្ភារៈអនាម័យ ដល់ទីជម្រករួមផងដែរ។
លើសពីនេះកម្មវិធីស្បៀងអាហារពិភពលោកបានរាយការណ៍ពីការរៀបចំទីតាំងអាហារឱ្យបានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់មនុស្សចំនួន ២៥ម៉ឺននាក់សម្រាប់រយៈពេលប្រាំថ្ងៃ ដោយទីភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ប្រជាជនប៉ាឡេស្ទីនដែលត្រូវបានគេស្គាល់ថា UNRWA និង IOM ក៏បានផ្តល់ពូក ភួយ និងការផ្គត់ផ្គង់បន្ថែមដើម្បីគាំទ្រដល់ជនភៀសខ្លួនផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?