ព័ត៌មានអន្ដរជាតិ
ថៃឃុំខ្លួនស្ត្រីប៉ូឡូញដែលបង្កភាពស្លន់ស្លោដោយការគំរាមមានគ្រាប់បែកលើយន្តហោះ
អាជ្ញាធរថៃបានចាប់ខ្លួនស្ត្រីជនជាតិប៉ូឡូញម្នាក់ រួចឃុំខ្លួននៅអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិក្នុងទីក្រុងបាងកកប្រទេសថៃ ដោយរងការចោទថា បានបង្កភាពស្លន់ស្លោដោយសារមានគ្រាប់បែកនៅលើយន្តហោះ នៃក្រុមហ៊ុន Thai Vietjet នៅថ្ងៃទី២៦ខែកញ្ញា ដែលហោះហើរពីទីក្រុងដាណាំងស្ថិតនៅភូមិភាគកណ្តាលប្រទេសវៀតណាមទៅកាន់ប្រទេសថៃ។

សារព័ត៌មានថៃ Thai PBS World បានចុះផ្សាយមុនគេអំពីការចាប់ខ្លួនស្ត្រីជនជាតិប៉ូឡូញនោះ និង បានផ្សាយបន្តដោយ សារព័ត៌មានវៀតណាម VNS និង សារព័ត៌មានថៃ The Nation បានលើកឡើងថា មានការគំរាមបំផ្ទុះគ្រាប់បែកនៅលើយន្តហោះនោះកើតនៅ ជើងហោះហើរ VZ961 ដែលផ្ទុកអ្នកដំណើរ ១២១នាក់ រួមទាំងទារកម្នាក់ និងសមាជិកក្រុមនាវិកចំនួននាក់។
តាមការផ្សាយខាងលើ ដោយដកស្រង់សម្តី លោក Kittipong Kittikachorn អ្នកគ្រប់គ្រងទូទៅនៃអាកាសយានដ្ឋានបានរាយការណ៍ ដែលអះអាងថា មជ្ឈមណ្ឌលសន្តិសុខរបស់អាកាសយានដ្ឋានត្រូវបានជូនដំណឹងនៅម៉ោង២និង១៨នាទីរសៀល ថ្ងៃទី២៦ខែកញ្ញាអំពីការគំរាមកំហែងដែលបានកើតឡើងនៅលើយន្តហោះ។
មន្ត្រីសន្តិសុខបានធ្វើការស្រាវជ្រាវយ៉ាងម៉ត់ចត់នូវអ្នកដំណើរ និងឥវ៉ាន់ដៃរបស់ពួកគេ ខណៈដែលក្រុមកម្ចាត់អាវុធជាតិផ្ទុះ (EOD) បានត្រួតពិនិត្យឥវ៉ាន់ និងយន្តហោះទាំងអស់ រកមិនឃើញវត្ថុសង្ស័យ ឬជាតិផ្ទុះទេ។
យោងតាមច្បាប់របស់ប្រទេសថៃ ស្តីពីបទល្មើសដែលបានប្រព្រឹត្តប្រឆាំងនឹងការហោះហើរតាមផ្លូវអាកាស ជនណាដែលដឹងព័ត៌មានមិនពិត បង្កការភ័យស្លន់ស្លោលើយន្តហោះដែលកំពុងហោះហើរ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់៥ ឆ្នាំ ឬពិន័យជាប្រាក់ចំនួន ៦១៥០ដុល្លារអាមេរិក៕
ដោយ រ៉ាន់ រើយ

-
KPT+៥ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ