ព័ត៌មានអន្ដរជាតិ
ថៃប្រាប់ឲ្យអ្នកនៅបាងកក និងខេត្តចំនួន១០ ត្រៀមប្រឈមនឹងគ្រោះទឹកជំនន់
រដ្ឋធានីបាងកក និងខេត្តចំនួន១០ ត្រូវបានព្រមានឲ្យត្រៀមលក្ខណៈសម្រាប់គ្រោះទឹកជំនន់ ដែលអាចកើតមាន ខណៈដែលទំនប់ Chao Phraya ក្នុងខេត្ត Chai Nat នឹងបង្កើនអត្រានៃការបង្ហូរទឹកចេញ។
តំបន់ដែលត្រូវរងផលប៉ះពាល់ គឺជាសហគមន៍ដែលស្ថិតនៅតាមបណ្ដោយច្រាំងទន្លេ Chao Phraya ដែលមានដូចជា ខេត្ត Uthai Thani, Chai Nat, Sing Buri, Ang Thong, Ayutthaya, Suphanburi, Lopburi, Pathum Thani, Nonthaburi, Samut Prakan និងទីក្រុងបាងកក។
នាយកដ្ឋានធារាសាស្ត្រថៃ បានឲ្យដឹងកាលពីថ្ងៃទី២៦ខែកញ្ញាថា ខ្លួននឹងបង្កើនអត្រាបង្ហូរទឹកទំនប់ Chao Phraya ជាបណ្តើរៗពីបច្ចុប្បន្នក្នុងល្បឿន ១៤៩៨ម៉ែត្រគូបក្នុង១វិនាទី ដោយសារភ្លៀងបន្តធ្លាក់ខ្លាំង និងទឹកហូរពីភាគខាងជើង។
នាយកដ្ឋានបានប្រាប់ទៀតថា ការកែសម្រួលនឹងធ្វើឡើងជាជំហានៗ ប៉ុន្តែនឹងត្រូវកំណត់ខ្ពស់បំផុតត្រឹម ២០០០ម៉ែត្រគូបក្នុង១វិនាទីប៉ុណ្ណោះ។ ការបង្ហូរទឹកនេះនឹងបង្កើនកម្ពស់ទឹកនៅប្រឡាយ Phong Pheng ក្នុងខេត្ត Ang Thong និងប្រឡាយ Bang Ban ព្រមទាំងទន្លេ Noi ក្នុងខេត្តអយុធ្យា ចន្លោះពី ១ម៉ែត្រ ទៅ ១,៥ម៉ែត្រ។
ការកើនឡើងកម្ពស់ទឹកនេះក៏អាចបណ្តាលឲ្យប្រឡាយ និងទន្លេហូរហៀរទឹកចេញពីច្រាំងទៅកាន់ទីតាំងផ្សេងៗផងដែរ។
នាយកដ្ឋានបានរាយការណ៍ថា គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី២៦ខែកញ្ញា កម្ពស់ទឹកនៅស្ថានីយ៍ C2 ក្នុងស្រុក Muang ខេត្ត Nakhon Sawan បានកើនឡើង ២១សង់ទីម៉ែត្រ ចាប់តាំងពីថ្ងៃទី២៥ខែកញ្ញា ប៉ុន្តែនៅតែទាបជាងច្រាំងដែលមានកម្ពស់ ៣,២៩ ម៉ែត្រ។ អត្រាបង្ហូរទឹកនៅស្ថានីយ៍នេះគឺ ១៨៤៦ម៉ែត្រគូបក្នុង១វិនាទី។
នៅស្ថានីយ៍ C3 ឬទំនប់ Chao Phraya ក្នុងខេត្ត Chai Nat កម្រិតទឹកបានឡើងបន្តិចចាប់ពីថ្ងៃទី២៥ខែកញ្ញា ប៉ុន្តែនៅតែទាបជាងច្រាំងទន្លេដែលមានកម្ពស់ ៣,៥២ម៉ែត្រ។ អត្រាបង្ហូរទឹកនៅស្ថានីយ៍នេះគឺ ១៤៩៨ម៉ែត្រគូបក្នុង១វិនាទី។
ប៉ុស្ដិ៍ទូរទស្សន៍ Nation បានផ្សាយកាលពីថ្ងៃទី២៦ខែកញ្ញាថា ទឹកជំនន់ដែលបង្កឡើងដោយការហូរហៀរនៃទន្លេ Ping ក្នុងស្រុកមឿង ខេត្តឈៀងម៉ៃ កាន់តែអាក្រក់ជាងកាលពីឆ្នាំ២០១១ទៅទៀត។
ការកើនកម្ពស់ទឹកនៅទន្លេ Ping បានបណ្ដាលឲ្យជន់លិចលំនៅដ្ឋាន និងតំបន់ពាណិជ្ជកម្មនានានៅក្នុងស្រុកកាលពីយប់ថ្ងៃទី២៥ខែកញ្ញា រួមទាំងផ្សារ San Pa Khoi និងសង្កាត់ Charoen Prathet ព្រមទាំងផ្សាររាត្រី Night Bazaar ។
យ៉ាងហោចណាស់ ប្រជាពលរដ្ឋចំនួន ២០០០គ្រួសារ ត្រូវបានគេរំពឹងថា នឹងរងផលប៉ះពាល់ដោយសារទឹកជំនន់ ជាពិសេសអ្នកនៅក្នុងនិងជុំវិញផ្សាររាត្រី Night Bazaar ដែលកម្ពស់ទឹកលើសពី១ម៉ែត្រ៕
ដោយ៖ ឈាង
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានជាតិ២៣ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត