Connect with us

ព័ត៌មានអន្ដរជាតិ

មេ​របប​យោធាមីយ៉ាន់ម៉ា ជំរុញឱ្យកងកម្លាំង​​ប្រឆាំងរដ្ឋប្រហារបោះបង់ការតស៊ូនិងងាក​ចូលចរចា

បានផុស

នៅ

មេដឹកនាំរដ្ឋប្រហារយោធារបស់ប្រទេសមីយ៉ាន់ម៉ាបានជំរុញឱ្យគូប្រជែង​ប្រដាប់​អាវុធ​​ទម្លាក់អាវុធ និងចូលខ្លួនមកចរចាដើម្បីដោះស្រាយបញ្ហាជម្លោះនេះតាមរយៈការបោះឆ្នោត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី​២៧ខែកញ្ញានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) របស់រដ្ឋាភិបាលយោធាដែលបានធ្វើរដ្ឋប្រហារ បានជំរុញឱ្យក្រុមប្រដាប់អាវុធជនជាតិភាគតិច និងកងកម្លាំងការពារប្រជាជន (PDF) ដែលប្រយុទ្ធប្រឆាំងនឹងការគ្រប់គ្រងរបស់យោធា បោះបង់ចោលបោះបង់​ចោល​ការវាយប្រហារភេរវកម្មនិង ចាប់ផ្តើមការចរចា។

គួររម្លឹកថា ក្រុមប្រដាប់អាវុធទាំងនេះបានដណ្តើមកាន់កាប់តំបន់នានាក្នុងប្រទេសនេះ ចាប់តាំងពីការបញ្ចូលគ្នានៃកងកម្លាំង​ដើម្បីបើកការវាយលុកដ៏ធំមួយនៅក្នុងខែតុលាឆ្នាំមុន ដោយបានដាក់សម្ពាធយ៉ាងខ្លាំងដល់របប​យោធា​របស់​ឧត្តមសេនីយ មីន អ៊ុងលាំង។

ដោយសារតែបញ្ហានេះអង្គការប្រដាប់អាវុធជនជាតិភាគតិច និងភេរវករ PDF ដែលកំពុងប្រយុទ្ធប្រឆាំងនឹងរដ្ឋាភិបាលត្រូវបានអញ្ជើញឱ្យចូលរួមការចរចារដើម្បីដោះស្រាយបញ្ហានយោបាយតាមរយៈនយោបាយបក្ស ឬដំណើរការបោះឆ្នោត ដើម្បីអាចរួមដៃជាមួយប្រជាជន បញ្ជាក់ពីសន្តិភាព និងការអភិវឌ្ឍន៍យូរអង្វែង និងបោះបង់ការធ្វើភេរវកម្មប្រដាប់អាវុធ នេះបើយោងតាម SAC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានបោះពុម្ពផ្សាយកាលពីថ្ងៃសុក្ររបស់Global New Light of Myanmar ដែលគ្រប់គ្រងដោយរដ្ឋ។

ឆ្លើយតបការជុំរុញនេះរដ្ឋាភិបាលរួបរួមជាតិ (NUG) ដែលបានបានបង្កើត PDFs បន្ទាប់ពីយោធាបានបង្រ្កាបការតវ៉ាដ៏ធំដោយកម្លាំងឃោរឃៅ ដែលរួមមានសមាជិកសភាជាប់ឆ្នោតដែលត្រូវបានដកចេញនៅក្នុងរដ្ឋប្រហារ បានច្រានចោលការផ្តល់ជូននេះភ្លាមៗ។

(រូបភាព៖ AP)

សមាគមជំនួយសម្រាប់អ្នកទោសនយោបាយ ដែលជាក្រុមឃ្លាំមើលនិយាយថា យោធាបានសម្លាប់មនុស្សយ៉ាងហោចណាស់៥៧០៦នាក់ចាប់តាំងពីរដ្ឋប្រហារ និងបានឃុំខ្លួនមនុស្សជិត ២១០០០នាក់។ ក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិបាននិយាយកាលពីខែមុនថា ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមដែលប្រព្រឹត្តដោយយោធាបានកើនឡើងក្នុងអត្រា «គួរឱ្យព្រួយបារម្ភ»។

ទោះបីរដ្ឋាភិបាលយោធាបានសន្យាថានឹងរៀបចំការបោះឆ្នោតថ្មី តែវាមិនបានផ្តល់កាលបរិច្ឆេទសម្រាប់ការបោះឆ្នោតនោះទេ ប៉ុន្តែនៅក្នុងខែមករា ឆ្នាំ ២០២៣ បានប្រកាសពីច្បាប់បោះឆ្នោតថ្មីដ៏តឹងរឹង ដែលនាំទៅដល់ការដកចេញពីគណបក្ស NLD និងគណបក្សនយោបាយរាប់សិបផ្សេងទៀត។

លោក​ស្រី អ៊ុងសាន ស៊ូជី ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ បន្ទាប់ពីការកាត់ក្តីដោយសម្ងាត់​លើបទចោទប្រកាន់ក្រោមហេតុផលនយោបាយ។ ក្រុមសង្គមស៊ីវិលបានព្រមានថា ការបោះឆ្នោតរបស់ SAC គឺជាការបោកប្រាស់ ហើយនឹងមិនមានដំណោះស្រាយចំពោះវិបត្តិដែលបណ្តាលមកពីរដ្ឋប្រហារនោះទេ ខណៈមីយ៉ាន់ម៉ាស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធាអស់ជាច្រើនទសវត្សរ៍ បន្ទាប់ពីប្រទេសនេះទទួលបានឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ១៩៤៨៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម