Connect with us

ព័ត៌មានអន្ដរជាតិ

ក្ដៅៗ! ជប៉ុន ជ្រើសរើស​បាន​នាយករដ្ឋមន្ត្រី​ថ្មី​ហើយ

បានផុស

នៅ

សមាជិកសភាជើងចាស់ និង​ជា​អតីត​រដ្ឋមន្ត្រី​ការពារ​ជាតិ លោក Shigeru Ishiba ត្រូវបាន​ជ្រើស​តាំង​នៅ​ថ្ងៃ​សុក្រ​នេះដោយ​គណបក្សប្រជាធិបតេយ្យសេរី​ (LDP) ​ឲ្យ​ក្លាយជានាយករដ្ឋមន្ត្រី​ថ្មី​​របស់ប្រទេសជប៉ុន។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃ​ទី​២៧​ខែ​កញ្ញា។

លោក Shigeru Ishiba (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Ishiba បាន​ចូលរួម​ប្រកួត​ប្រជែង​​ជាមួយ​បេក្ខភាព​ចំនួន​​៨​រូប​ផ្សេង​ទៀត​សម្រាប់​តំណែង​​ជា​ប្រមុ​ខ​បក្ស ដោយ​នេះ​គឺ​ជា​​ការ​ប្រកួត​ប្រជែង​ជា​លើក​ទី​៥​ និង​ជា​លើក​ចុង​ក្រោយ​របស់​លោក​ផង​ដែរ។

ការ​​ជ្រើស​តាំង​ថ្មី​នេះ ធ្វើ​ឡើង​​ដើម្បីជំនួសតំណែងនាយករដ្ឋមន្ត្រីបច្ចុប្បន្ន​គឺ​លោក Fumio Kishida ដែល​​​បាន​ប្រកាសពី​ការ​លាលែង​កាល​ពី​​ខែសីហា​កន្លង​ទៅ។ ការ​សម្រេច​ចិត្ត​លាលែង​ពី​តំណែង​របស់​លោក Kishida ធ្វើ​ឡើង​បន្ទាប់​ពី​​បែកធ្លាយ​រឿង​អាស្រូវ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​នៅ​ក្នុង​គណបក្ស LDP ទាក់ទិន​នឹង​ការ​កឹបកេង​​លុយ​ដែល​រៃអង្គាស​បាន​​​របស់​បក្ស ហើយ​ឈាន​ដល់​ការ​ចាប់​ខ្លួន​មន្ត្រី​​ជាប់​ពាក់ព័ន្ធ​ប៉ុន្មាន​នាក់ កាល​ពី​ខែ​មករា។

គណបក្ស LDP ជា​បក្ស​កាន់​​អំណាច​​ស្ទើរ​តែ​គ្រប់​អាណត្តិ​នៅ​ជប៉ុន គិត​ចាប់​តាំង​ពី​ការ​​បង្កើត​បក្ស​តាំង​ឆ្នាំ​១៩៥៥​មក​ម៉្លេះ។ មេដឹកនាំបក្ស LDP នឹង​ត្រូវ​ក្លាយជានាយករដ្ឋមន្ត្រី​ដោយ​ស្វ័យ​ប្រវត្តិ​របស់ប្រទេសជប៉ុន ដោយសារតែ​មាន​​​សម្លេង​ភាគច្រើននៅក្នុងសភា។

ប្រធាន​ថ្មី​នៃ​បក្ស LDP នឹងត្រូវបង្រួបបង្រួម​ការ​បែកបាក់​​នៅ​ក្នុង​បក្ស ហើយដោះស្រាយបញ្ហាដែលទំនងជាកើនឡើងបន្ថែមទៀត​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​ជប៉ុន​សព្វ​ថ្ងៃ ព្រោះ​ការ​​ធ្លាក់​​​នៃ​លុយ​យ៉េន ក៏​ដូចជា​​ការកើនឡើងភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយប្រទេសចិន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៣ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម