ព័ត៌មានអន្ដរជាតិ
ស្តាប់ដូនជីក្លាហានម្នាក់រៀបរាប់ពីការលុតជង្គង់អង្វរប៉ូលិសឲ្យឈប់ប្រើហិង្សាលើអ្នកតវ៉ា
ដូនជីម្នាក់បានលុតជង្គង់ចុះនៅចំពោះមុខកម្លាំងប៉ូលិសនៅខាងខាងជើងប្រទេសមីយ៉ាន់ម៉ា និងបានអង្វរករដល់ពួកគេឲ្យឈប់បាញ់ប្រហារលើអ្នកតវ៉ាដែលប្រឆាំងនឹងរដ្ឋប្រហារកាលពីខែមុន។
ទោះបីជាយ៉ាង ការអង្វរករបស់ដូនជីឥតប្រយោជន៍។
វីដេអូមួយបង្ហាញពីដូនជីម្នាក់ឈ្មោះ Ann Rose Nu Tawng ស្ថិតក្នុងសម្លៀកបំពាក់រ៉ូបពណ៌ស និងក្រណាត់ខ្មៅរុំក្បាលបានលុតជង្គង់នៅលើផ្លូវមួយក្នុងទីប្រជុំជន Myitkyina កាលពីថ្ងៃចន្ទ កំពុងនិយាយជាមួយកម្លាំងប៉ូលិសដែលប៉ូលិសខ្លះក៏បានលុតជង្គង់ដែរ។

និយាយតាមបទសម្ភាសជាមួយ Reuters ដូនជីបានប្រាប់ថា ៖«ខ្ញុំបានអង្វរពួកគេឲ្យឈប់ធ្វើបាបអ្នកតវ៉ា តែសូមឲ្យប្រព្រឹត្តលើពួកគេដោយមនុស្សធម៌ដូចជាសមាជិកគ្រួសារ»។
«ខ្ញុំបានប្រាប់ពួកគេថា ពួកគេអាចសម្លាប់ខ្ញុំបាន។ ខ្ញុំនឹងមិនក្រោកឈរទេ ប្រសិនបើពួកគេមិនសន្យាឈប់បង្ក្រាបបាតុករដោយហិង្សា»។
ដូនជី Tawng ដែលបានបើកគ្លីនិកមួយនៅក្នុងទីប្រជុំជន បាននិយាយថា គាត់ទទួលការធានាពីមន្ត្រីជាន់ខ្ពស់ថា ពួកគេទើបតែបោសសំអាតផ្លូវ។
ដូនជី Tawng និងប៉ូលិសម្នាក់ត្រូវបានគេមើលឃើញកំពុងអោនក្បាលដល់ដី ប៉ុន្តែការផ្ទុះអាវុធក៏បានចាប់ផ្តើមភ្លាម។
Tawng និយាយថា ៖«ខ្ញុំបានឮសំឡេងផ្ទុះអាវុធខ្លាំងៗ និងបានឃើញក្បាលក្មេងម្នាក់បែក ហើយមានឈានហូរដាបដី»។

ដូនជី និងសាក្សីបានឲ្យដឹងថា ហោចណាស់អ្នកតវ៉ាពីរនាក់ត្រូវបានសម្លាប់ និងរបួសជាច្រើននាក់។
Tawng បានព្យាយាមយកជនរងគ្រោះខ្លះចួលទៅក្នុងគ្លីនីកមុនពេលគាត់មើលអ្វីលែងឃើញដោយសារឧស្ម័ទឹកភ្នែកដែលប៉ូលិសបាញ់។
គាត់ថា ៖«នៅលើឥដ្ឋការ៉ូគ្លីនីកយើងខ្ញុំមានឈាមហូរស្រោច។ យើងត្រូវការជីវិតដែលមានតម្លៃ។ វាបានធ្វើឲ្យខ្ញុំពិបាកចិត្តខ្លាំងណាស់»។

ប្រព័ន្ធផ្សព្វផ្សាយក្នុងថា ដូនជីម្នាក់នេះបានចេញពីកន្លែងបាតុកម្មដែលមានហ្វូងអ្នកតវ៉ា និងប៉ូលិសប្រឈមមុខដាក់គ្នាកាលពីខែមុនដើម្បីសុំសន្តិភាព។
តាមការឲ្យដឹងពីអង្គការសហប្រជាជាតិ មនុស្សជាង៦០នាក់ត្រូវបានសម្លាប់ និងជាង១៨០០នាក់ត្រូវបានឃុំខ្លួនក្នុងការបង្ក្រាបលើបាតុកម្មដែលប្រឆាំងនឹងរដ្ឋប្រហារកាលពីថ្ងៃទី១ ខែកុម្ភៈ៕

សូមទស្សនាវីដេអូ!
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ