Connect with us

ព័ត៌មានអន្ដរជាតិ

ទៅដល់រដ្ឋ Florida ភ្លាម ព្យុះសង្ឃរាកំណាច Helene បណ្តាលឲ្យមានមនុស្សស្លាប់ភ្លែត

បានផុស

នៅ

ព្យុះសង្ឃរា Helene បានបោះពួយទៅវាយប្រហាររដ្ឋ Florida ហើយ ខណៈភ្លាមៗនោះមានសេចក្តីរាយការណ៍អំពីការស្លាប់មនុស្សម្នាក់ និងការបំផ្លិចបំផ្លាញជាបណ្តើរៗ។

(រូបថត៖ BBC)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ BBC, ព្យុះនេះ បានទៅដល់ដីគោករដ្ឋ Florida នៅថ្ងៃសុក្រទី២៧ខែកញ្ញាឆ្នាំ២០២៤ ក្នុងនាមជាព្យុះសង្ឃរាប្រភេទទី៤ ដោយពាំនាំទៅជាមួយនូវខ្យល់បក់ កម្លាំង២២៥គីឡូម៉ែត្រក្នុងមួយម៉ោង។

អភិបាលរដ្ឋ Florida លោក Ron DeSantis បានប្រាប់អ្នកសារព័ត៌មានថា មនុស្សម្នាក់បានស្លាប់ក្នុងរថយន្តដោយសារផ្លាកសញ្ញាចរាចរណ៍តាមផ្លូវ ដួលសង្កត់នៅតំបន់ Tampa។ លើសពីនេះលោកបានអំពាវនាវឲ្យប្រជាជន កុំធ្វើដំណើរទៅណាឲ្យសោះបើមិនចាំបាច់ ព្រោះថា​ ដងផ្លូវពិតជាមានគ្រោះថ្នាក់ណាស់។

(រូបថត៖ Briana Gagnier)

ក្រៅពីបណ្តាលឲ្យមនុស្សស្លាប់ ព្យុះសង្ឃរា Helene ក៏បង្កទុក្ខវេទនាដល់អ្នករដ្ឋ Florida ផងដែរ ដោយផ្ទះជាង១លានខ្នងគ្មានអគ្គិសនីប្រើប្រាស់ ហើយទឹកជំនន់ថែមទាំងជន់លិចផ្លូវទៀត។ លើសពីនេះ តំបន់ Tampa និង Tallahassee ក៏ត្រូវបង្ខំចិត្តបិទអាកាសយានដ្ឋានផងដែរ។

មិនមែនតែនៅ Florida ទេ, ព្យុះសង្ឃរា Helene ក៏នឹងជះឥទ្ធិពលដល់ភាគអាគ្នេយ៍រដ្ឋ Georgia ព្រមទាំងផ្នែកខ្លះនៃរដ្ឋ North Carolina និង South Carolina ទៀតផង។

(រូបថត៖ ML Ferguson)

សូមបញ្ជាក់ថា Helene គឺជាព្យុះសង្ឃរាខ្លាំងបំផុតក្នុងប្រវត្តិសាស្រ្ត ដែលវាយប្រហារតំបន់ Big Bend នៃរដ្ឋ Florida ហើយដោយសារតែកម្លាំងដ៏ខ្លាំងរបស់ព្យុះនេះ វាអាចគំរាមកំហែងដល់អាយុជីវិត និងបង្កជាគ្រោះមហន្តរាយធំធេង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យបង្កគ្រោះមហន្តរាយធំធេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម