Connect with us

ព័ត៌មានអន្ដរជាតិ

ស្ត្រីជាច្រើននៅស៊ូដង់រងការរំលោភបំពានផ្លូវ ភេទពី​កង​កម្លាំងRSF

បានផុស

នៅ

ក្នុងរយៈពេល១៧ខែនៃសង្រ្គាមស៊ីវិលដ៏ឃោរឃៅដែលបានបំផ្លិចបំផ្លាញប្រទេសនេះ កងទ័ពបានបើកការវាយលុកដ៏ធំមួយនៅក្នុងរដ្ឋធានី Khartoum ដោយផ្តោតលើតំបន់នៅក្នុងដៃរបស់គូប្រជែងរបស់ខ្លួនគឺ កងកម្លាំងគាំទ្ររហ័សរបស់យោធា (RSF) ខណៈស្រ្តីជាច្រើនបានចោទកងកម្លាំងRSFថាបានរំលោភបំពានផ្លូវភេទរបស់ពួកគេ។

(រូបភាព៖ BBC)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងកម្លាំង​ RSF បានរឹបអូសយកតំបន់ភាគច្រើននៃទីក្រុង Khartoum នៅពេលចាប់ផ្តើមនៃជម្លោះ ខណៈដែលកងទ័ពគ្រប់គ្រងទីក្រុងភ្លោះ Omdurman ឆ្លងកាត់ទន្លេ Nile។ ដោយសារបញ្ហាជម្លោះនេះមានស្ត្រីជាច្រើនបានដើររយៈពេលបួនម៉ោងទៅកាន់ទីផ្សារក្នុងទឹកដីដែលគ្រប់គ្រងដោយកងទ័ពនៅគែមនៃទីក្រុង Omdurman ដោយសារនៅតីនោះអាហារមានតម្លៃថោក។ ស្ត្រីទាំងនោះមកពីទីក្រុង Dar es Salaam ដែលជាតំបន់កាន់កាប់ដោយ RSF។

ស្រ្តីទាំងនោះបានរៀបរាប់ថាប្តីរបស់ពួកគេលែងចេញពីផ្ទះទៅធ្វើការទៀតហើយ ដោយសារតែអ្នកប្រយុទ្ធ RSF បានវាយដំពួកគេ យកលុយដែលពួកគេរកបាន ឬចាប់ឃុំខ្លួនពួកគេ ហើយទាមទារឱ្យបង់ប្រាក់សម្រាប់ការដោះលែង ខណៈដែលស្រ្តីទាំងនោះ​ស៊ូទ្រាំ​នឹង​ការ​លំបាកនិងគ្រោះថ្នាក់​​ពីការរំលោភដោយ​សារ​តែចង់​ចិញ្ចឹម​កូន​ៗរបស់​ពួកគេ ដែលកំពុងប្រឈមនឹងការខ្វះខាតអាហារ។

យោងតាមការសម្ភាសន៍របស់ BBC ដែលបានសួរទៅកាន់ស្រ្តីទាំងនោះដែលរួចផុតជីវិតពីការរំលោភបំពានបានឲ្យដឹងថាចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមមក ទីផ្សារបានពង្រីកពាសពេញដីស្រែចម្ការលើផ្លូវវាលខ្សាច់ដោយទាក់ទាញប្រជាជនក្រីក្រដោយសារតែមានតម្លៃថោក។ ស្រ្តីម្នាក់ដែលបានភៀសខ្លួនពី​ផ្ទះ​របស់​នាង​ក្នុង​ទីក្រុង Dar es Salaam ទៅ​ជ្រក​កោន​ជាមួយ​នឹង​បង​ប្រុស​របស់​នាង ឥឡូវនេះនាងធ្វើការនៅក្នុងតូបលក់តែ។

ប៉ុន្តែ​នៅពេលចាប់ផ្ដើមនៃសង្រ្គាម ស្រ្តីរូបនេះ​បាន​និយាយ​ថា បុរស​ប្រដាប់​អាវុធ​ពីរ​នាក់​បាន​ចូល​ផ្ទះ​នាង ហើយ​ព្យាយាម​ចាប់​រំលោភ​កូន​ស្រី​របស់​នាង គឺ​ម្នាក់​អាយុ១៧ឆ្នាំ និង​ម្នាក់​ទៀត​អាយុ១០ឆ្នាំ។ នាង​បានឲ្យកូនៗ​ទាំង​នោះឈរនៅពីក្រោយ ហើយ​នាង​បាន​និយាយ​ទៅ RSF ថា​៖«ប្រសិន​បើ​អ្នក​ចង់​រំលោភ​អ្នក​ណា​ម្នាក់ រំលោភខ្ញុំមក គេ​វាយ​ខ្ញុំ ហើយ​បញ្ជា​ឲ្យ​ខ្ញុំ​ដោះ​ខោអាវ​ចេញ»។

(រូបភាព៖ BBC)

ចំណែកស្រ្តីម្នាក់ទៀត​បាន​ប្រាប់​​ BBC ថា នាង​បាន​មក​ដល់ទីក្រុង Omdurman ដើម្បី​សម្រាល​កូន​ភ្លោះដែលនាងមានកូនដោយសារតែការរំលោភរបស់កងកម្លាំងនេះ ហើយ​គ្រោង​នឹង​ស្នាក់​នៅទីនោះ។ នាងបាននិយាយថា អ្នកជិតខាងរបស់នាងម្នាក់ ដែលជាក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ក៏បានមានផ្ទៃពោះផងដែរ បន្ទាប់ពីនាងនិងប្អូនស្រីរបស់នាងត្រូវបានទាហាន RSF បួននាក់ចាប់រំលោភ។

នាងបានបាននិយាយថា៖«ក្នុងអំឡុងពេលសង្រ្គាមចាប់តាំងពី RSF បានមកដល់ភ្លាមយើងបានចាប់ផ្តើមឮពីការរំលោភរហូតដល់យើងឃើញវានៅចំពោះមុខយើងនៅក្នុងចំណោមអ្នកជិតខាងរបស់យើង»។

អ្នកធ្វើដំណើរដែលជាស្ត្តី្រទាំងនោះបានពិពណ៌នាថាត្រូវបានទទួលរងនូវភាពគ្មានច្បាប់ ការលួចប្លន់ និងអំពើឃោរឃៅនៅក្នុងជម្លោះនេះ ខណៈដែលអង្គការសហប្រជាជាតិនិយាយថាជម្លោះនេះបានបង្ខំមនុស្សជាង ១០,៥ លាននាក់​ឱ្យ​ភៀស​ខ្លួនចេញពីផ្ទះរបស់ពួកគេ។ ជាមួយគ្នានេះអំពើហឹង្សាផ្លូវភេទបានចាប់ផ្តើមមានតាំងពីមានការរតស៊ូអំណាចរវាងកងទ័ព និង RSF។

ឆ្លើយតបបញ្ហានេះ បេសកកម្មស្វែងរកការពិតរបស់អង្គការសហប្រជាជាតិនាពេលថ្មីៗនេះបានចងក្រងឯកសារករណីជាច្រើននៃការរំលោភ និងការគំរាមកំហែងការរំលោភពីសមាជិកនៃកងទ័ព ប៉ុន្តែបានរកឃើញថា អំពើហិង្សាផ្លូវភេទទ្រង់​ទ្រាយធំត្រូវបានប្រព្រឹត្តដោយ RSF និងកងជីវពលសម្ព័ន្ធមិត្តរបស់ខ្លួន ហើយមានចំនួនដល់ការបំពានច្បាប់អន្តរជាតិ៕

(រូបភាព៖ BBC)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម