ព័ត៌មានអន្ដរជាតិ
បោះឆ្នោតអាមេរិក៖ ផ្ទុះកុបកម្មក្នុងទីក្រុង Portland, ឆ្មាំជាតិត្រូវបានដាក់ពង្រាយដើម្បីទប់ទល់ (មានវីដេអូ)
មនុស្សចំនួន៩នាក់ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃពុធ (ព្រឹកថ្ងៃព្រហស្បតិ៍នៅកម្ពុជា) បន្ទាប់ពីអាជ្ញាធរបានប្រកាសថា ការតវ៉ាមួយនៅកណ្តាលទីក្រុង Portland បានក្លាយទៅជាកុបកម្មខណៈលទ្ធផលបោះឆ្នោតប្រធានាធិបតីមិនទាន់ប្រកាស។
កុបកម្មត្រូវបានប្រកាសចំពេលមានការបំផ្លិចបំផ្លាញជាបន្តបន្ទាប់នៅក្នុងទីក្រុងមួយនេះដោយហ្វូងមនុស្សបានវាយបំបែកបង្អួចហាងនានានៅក្នុងទីក្រុង។

ក្រុមពីរផ្សេងគ្នាបានប្រមូលផ្តុំនៅក្នុងទីតាំងដាច់ដោយឡែកពីគ្នាកាលពីថ្ងៃពុធមុនពេលដើរដង្ហែទៅកាន់ទីក្រុង Portland។ ក្រុមមួយបានបិទចរាចរណ៍នៅពេលបាតុករឆ្លងកាត់ស្ពាន Morrison។
យោងតាមអ្នកយកព័ត៌មានរបស់ Fox 12 ប្រចាំរដ្ឋ Oregon លោកស្រី Brenna Kelly បានឲ្យដឹងថា ក្រុមអ្នកតវ៉ាបានគប់គ្រាប់បែកសាំងនិងដបកែវ។ មនុស្សម្នាក់ដែលត្រូវបានចាប់ខ្លួនគឺត្រូវបានគេរកឃើញថាមានកាន់កាប់កាំភ្លើងវែងមួយដើម។
ក្រុមអ្នកតវ៉ាត្រូវបានគេថតជាប់ក្នុងវីដេអូឃើញបំបែកកញ្ចក់បង្អួចនិងបំផ្លាញទ្រព្យសម្បត្តិនានា។ ទង់ជាតិអាមេរិកក៏ត្រូវបានដុតផងដែរ។

ប៉ូលិសក៏បានចែករំលែករូបថតនៃរបស់របរដែលត្រូវបានរឹបអូសពីក្រុមអ្នកតវ៉ាផងដែរដែលរួមមានដូចជាកាំជ្រួច ញញួរនិងថ្នាំបាញ់។
ការិយាល័យប៉ូលិសប្រចាំតំបន់ Multnomah បានប្រកាសថា ឆ្មាំជាតិត្រូវបានដាក់ពង្រាយដោយអភិបាលរដ្ឋលោកស្រី Kate Brown ដើម្បីឆ្លើយតបទៅនឹងអំពើហិង្សាក៏ដូចជារក្សាសណ្តាប់ធ្នាប់សាធារណៈនិងធានាសុវត្ថិភាពសហគមន៍ផងដែរ។

ប៉ូលិសបានបន្ថែមថា “គោលដៅរបស់យើងគឺដើម្បីរក្សាសុវត្ថិភាពសហគមន៍របស់យើង។ យើងលើកទឹកចិត្តដល់ក្រុមបាតុករឲ្យប្រមូលផ្តុំគ្នាដោយសន្តិភាព”។
យោងតាមប៉ូលិសបានឲ្យដឹងថា អ្នកដែលមិនចាកចេញពីតំបន់នេះនឹងត្រូវចាប់ខ្លួនឬទទួលរងការប្រើប្រាស់កម្លាំងប៉ុន្តែមិនមានការបាញ់គ្រាប់កាំភ្លើងឬឧស្ម័នបង្ហូរទឹកភ្នែកទេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ FOX NEWS

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ