ព័ត៌មានអន្ដរជាតិ
លើកដំបូង! រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ៣គ្រាប់ វាយប្រហារ អ៊ុយក្រែន
កងទ័ពអ៊ុយក្រែនប្រកាសថា នេះជាលើកដំបូងហើយ ដែលរុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង Kinzhal រហូតដល់ទៅ៣គ្រាប់ ចូលទឹកដីរបស់ខ្លួន។

តាមការបញ្ជាក់ពីមេបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន, «យើងឃើញមីស៊ីលល្បឿនលឿនជាងសំឡេង Kinzhal ប្រភេទ Kh-47M2 ចំនួន៣គ្រាប់ បាញ់ចូលទីក្រុង Starokostiantyniv នៃខេត្ត Khmelnitsky នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៦ខែកញ្ញាឆ្នាំ២០២៤។ យ៉ាងណា ព័ត៌មានលម្អិតនៃការវាយប្រហារនេះ នឹងមិនបញ្ចេញជាសាធារណៈទេ»។
តាមពិតទៅ តាំងពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ផ្ទុះឡើងកាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២មក កងទ័ពលោក ពូទីន ក៏ធ្លាប់បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ចូលដីអ៊ុយក្រែនដែរ ប៉ុន្តែធ្លាប់បាញ់តែមួយគ្រាប់ឬពីរគ្រាប់ប៉ុណ្ណោះ មិនដែលបាញ់បីគ្រាប់ផ្ទួនៗបែបនេះទេ។
ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ីមិនទាន់និយាយអ្វីសោះឡើយពាក់ព័ន្ធរឿងនេះ។
សូមបញ្ជាក់ថា រុស្ស៊ី បានកំណត់គោលដៅនិងបើកការវាយប្រហារម្តងហើយម្តងទៀតលើទីក្រុង Starokostiantyniv ដែលមានមូលដ្ឋានកងទ័ពអាកាសអ៊ុយក្រែនដ៏ធំ ហើយក៏មានមូលដ្ឋានផ្ទុកយន្តហោះ Su-24 ដែលបំពាក់ដោយមីស៊ីល Storm Shadow/SCALP-EG ផ្តល់ដោយចក្រភពអង់គ្លេស និងបារាំងផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី កំពុងសម្រុកផលិតមីស៊ីលល្បឿនលឿនជាងសំឡេង ជាទ្រង់ទ្រាយធំ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង