Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះកំណាច Helene សម្លាប់មនុស្ស៤៣នាក់ នៅរដ្ឋចំនួន៤ របស់អាមេរិក

បានផុស

នៅ

គិតត្រឹមព្រឹកថ្ងៃសៅរ៍ទី២៨ខែកញ្ញាឆ្នាំ២០២៤ សហរដ្ឋអាមេរិក បានរាយការណ៍អំពីមនុស្សស្លាប់យ៉ាងតិច ៤៣នាក់ ដោយសារព្យុះកំណាច Helene នៅរដ្ឋចំនួន៤ ហើយក្នុងចំណោមមនុស្សស្លាប់ក៏រួមមានទាំងសមាជិក២នាក់នៃក្រុមឆ្លើយតបដំបូង ដែលកំពុងព្យាយាមជួយសង្គ្រោះពលរដ្ឋផងដែរ។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ BBC, South Carolina គឺជារដ្ឋដែលមានមនុស្សស្លាប់ច្រើនជាងគេ ពោលគឺ១៧នាក់ បន្ទាប់មកគឺ Georgia មាន១៥នាក់, Florida ៨នាក់, North Carolina ២នាក់ និង Virginia មានម្នាក់។

ទោះយ៉ាងណា មន្ត្រីក្នុងរដ្ឋនីមួយៗសុទ្ធតែព្រមានថា តួលេខជនរងគ្រោះអាចកើនឡើងបន្ថែមទៀត ព្រោះនៅមានមនុស្សជាច្រើន កំពុងបាត់ខ្លួននៅឡើយ។

(រូបថត៖ Getty)

ក្រៅពីគំរាមកំហែងដល់អាយុជីវិត ព្យុះ Helene ក៏បង្កទុក្ខលំបាកដល់ប្រជាជនផងដែរដូចជាបំផ្លាញផ្ទះសម្បែង បង្ខំឲ្យបិទអាកាសយានដ្ឋាន ទឹកជំនន់ជន់លិចដងផ្លូវ រំខានការធ្វើចរាចរណ៍ និងកាត់ផ្តាច់អគ្គិសនីដល់មនុស្សជិត៤លាននាក់។

សូមបញ្ជាក់ថា ព្យុះ Helene បានទៅដល់ដីគោករដ្ឋ Florida ដំបូងគេក្នុងនាមជាព្យុះសង្ឃរាប្រភេទទី៤ដ៏ខ្លាំង កាលពីថ្ងៃសុក្រទី២៧ខែកញ្ញាឆ្នាំ២០២៤ ជាមួយកម្លាំងខ្យល់ ២២៥គីឡូម៉ែត្រក្នុងមួយម៉ោង ដោយវាយប្រហារតំបន់ Big Bend យ៉ាងពេញទំហឹង។

(រូបថត៖ EPA)

លើសពីនេះ វាត្រូវគេអះអាងថា ជាព្យុះខ្លាំងបំផុតដែលវាយប្រហារភាគអាគ្នេយ៍សហរដ្ឋអាមេរិក នៅក្នុងប្រវត្តិសាស្រ្តសម័យទំនើប។

យ៉ាងណា ឥឡូវព្យុះ Helene បានថមថយកម្លាំងហើយ និងធ្លាក់មកក្លាយជាសម្ព័ន្ធវិសម្ពាធទាបវិញ ដោយធ្វើដំណើរយឺតៗក្នុងល្បឿន៥៥គីឡូម៉ែត្រក្នុងមួយម៉ោងឆ្ពោះទៅកាន់រដ្ឋ Kentucky និង Tennessee៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទៅដល់រដ្ឋ Florida ភ្លាម ព្យុះសង្ឃរាកំណាច Helene បណ្តាលឲ្យមានមនុស្សស្លាប់ភ្លែត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម