Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី ត្រៀម​បង្កើត​គម្រោង​ពិនិត្យ​សុខភាព​មិន​យក​លុយ ចាប់​ពី​ឆ្នាំ​២០២៥

បានផុស

នៅ

ប្រធានាធិបតី​ទើប​ជាប់ឆ្នោតរបស់ឥណ្ឌូណេស៊ី លោក Prabowo Subianto គ្រោងនឹង​បង្កើត​កម្មវិធីពិនិត្យសុខភាពដោយឥតគិតថ្លៃ ដែល​​ជា​ជំហាន​ដំបូង​ផ្តោត​សំខាន់​លើប្រជាជន​ចំនួន៥៥លាននាក់ ចាប់ពីឆ្នាំ​២០២៥។

(រូបភាព៖ ក្រសួង​សុខាភិបាល​ឥណ្ឌូណេស៊ី)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គំនិតផ្តួចផ្តើម​នេះ នឹងផ្តោតលើសូចនាករសុខភាពសំខាន់ៗដូចជា សម្ពាធឈាម ជាតិស្ករក្នុងឈាម អាស៊ីតទឹកនោម និងការ​តាមដាន​ដំបូងនៃជំងឺធ្ងន់ធ្ងរ។

សេវា​សុខភាពដ៏មានមហិច្ឆតានេះ ស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរបេង ដែលនៅតែជាបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈដ៏សំខាន់នៅក្នុងប្រទេសឥណ្ឌូណេស៊ី។ បច្ចុប្បន្ន ប្រទេស​អាស៊ី​មួយ​នេះ​ជាប់ចំណាត់ថ្នាក់ទី​២​ នៅលើពិភពលោកសម្រាប់ករណីជំងឺរបេង ដោយមានមនុស្សប្រមាណ ១០​ម៉ឺន​​នាក់បានស្លាប់ដោយសារជំងឺនេះជារៀងរាល់ឆ្នាំ។

នៅក្នុងដំណាក់កាលដំបូង កម្មវិធីពិនិត្យសុខភាពដោយឥតគិតថ្លៃនឹងផ្តល់អាទិភាពដល់បុគ្គលដែលមានអាយុលើសពី ​៥០​ឆ្នាំ ក៏ដូចជាអ្នកដែលចាត់ទុកថាមានហានិភ័យខ្ពស់នៃការឆ្លងជំងឺរបេង ឬជំងឺធ្ងន់ធ្ងរផ្សេងទៀត។ ក្នុងរយៈពេល​៥​ឆ្នាំខាងមុខ កម្មវិធីនេះនឹងពង្រីកដល់ប្រជាជនប្រមាណ ២០០​លាននាក់។

លោក Hasan Nasbi ប្រធានការិយាល័យទំនាក់ទំនងប្រធានាធិបតី បានបង្ហាញនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍​ក្នុង​ស្រុក​មួយ​ថា រដ្ឋាភិបាលរបស់លោក Prabowo នឹង​យក​ថវិកាសរុបចំនួន ៥​ទ្រី​លានរូពី (៣៣០​លានដុល្លារអាមេរិក) ពីសេចក្តីព្រាងថវិការដ្ឋឆ្នាំ២០២៥ ដើម្បីផ្តល់មូលនិធិដល់កម្មវិធីពិនិត្យសុខភាពដោយឥតគិតថ្លៃ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាព។

លោក Hasan បានបន្ត​ថា ក្នុងចំណោមនោះ ប្រាក់​៣,៣​ពាន់ពាន់លានរូពី ត្រូវបានបែងចែកជាពិសេសសម្រាប់គំនិតផ្តួចផ្តើមពិនិត្យសុខភាព ខណៈដែល ១,៧​ពាន់ពាន់លានរូពី​ នឹងត្រូវប្រើ​ពង្រីកកន្លែងថែទាំសុខភាព រួមទាំងការសាងសង់មន្ទីរពេទ្យថ្មីផងដែរ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម