ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងចាប់ផ្តើមបោះពុម្ពកាសែតជាភាសាអង់គ្លេសឡើងវិញ ខណៈជនបរទេសចូលមកវិញ
យោងតាមស្ថានទូតរុស្ស៊ីប្រចាំនៅកូរ៉េខាងជើង បានឲ្យដឹងថា កូរ៉េខាងជើងបានបើកសេវាកម្មបោះពុម្ព និងលក់កាសែតសម្រាប់ជនបរទេសដែលរស់នៅក្នុងប្រទេសឡើងវិញ បន្ទាប់ពីផ្អាកអស់រយៈពេលជាយូរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន NK នៅថ្ងៃទី២៨ខែកញ្ញានេះ។
ការបោះពុម្ភឡើងវិញនេះក្នុងនោះ មានកាសែត Pyongyang Times ដែលអាចជាសញ្ញាមួយបង្ហាញថា ប្រទេសកូរ៉េខាងជើងកំពុងរៀបចំអនុញ្ញាតឱ្យជនបរទេសចូលបន្ថែមទៀតក្នុងពេលដ៏ខ្លីខាងមុខនេះ ប៉ុន្មានឆ្នាំបន្ទាប់ជនបរទេសភាគច្រើនបានចាកចេញដោយសារតែការគ្រប់គ្រងព្រំដែនដ៏តឹងរឹងអំឡុងពេលមានការរីករាលដាលជំងឺកូវីដ១៩ ។
យោងតាមស្ថានទូតរុស្ស៊ី បានបង្ហោះលើបណ្តាញ Telegram របស់ខ្លួនថា៖«បន្ទាប់ពីផ្អាកដ៏យូរ សេវាកម្មបោះពុម្ព និងលក់កាសែត Pyongyang Times បានដំណើរការឡើងវិញនៅក្នុងរដ្ឋធានីកូរ៉េខាងជើង ដោយមានអ្នកអានចម្បងជាជនបរទេស និងត្រូវបានបោះពុម្ពជាភាសារុស្សី អង់គ្លេស និងចិន»។
វាមិនច្បាស់ទេថានៅពេលណាដែលកូរ៉េខាងជើងឈប់បោះពុម្ពកាសែត Pyongyang Times ប៉ុន្តែការបោះពុម្ពចុងក្រោយនៅក្នុងបណ្ណសារនៃក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូងមានកាលបរិច្ឆេទត្រលប់ទៅខែមករាឆ្នាំ ២០២០ នៅពេលដែលកូរ៉េខាងជើងចាប់ផ្តើមដាក់កំហិតពេលកំពុងមានជំងឺរាតត្បាតកូវីដ១៩។
ទោះយ៉ាងណាក៏ដោយ កាសែតនេះបានបន្តបោះពុម្ពអត្ថបទលើអ៊ីនធឺណិតក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ អ្នកទេសចររុស្ស៊ីមួយចំនួនក៏បានបង្ហោះវីដេអូដែលខ្លួនកំពុងអានការបោះពុម្ពរបស់កាសែត Pyongyang Times ជាមួយនឹងអត្ថបទថ្មីៗកាលពីដើមឆ្នាំនេះ ដោយបង្ហាញថា កាសែតនេះយ៉ាងហោចណាស់បានបន្តការបោះពុម្ពឡើងវិញមួយផ្នែក នៅពេលដែលភ្ញៀវទេសចរចាប់ផ្តើមត្រឡប់មកវិញ។
កាសែតនេះត្រូវបានបោះពុម្ពដោយគ្រឹះស្ថានបោះពុម្ពផ្សាយភាសាបរទេសជាភាសាអង់គ្លេស រុស្ស៊ី បារាំង និងចិន ហើយគេហទំព័រផ្លូវការមានអួតថាការបោះពុម្ពនេះគឺជា «កាសែតអង់គ្លេសតែមួយគត់របស់កូរ៉េខាងជើង»។ ការបោះពុម្ភផ្សាយនេះ ភាគច្រើនត្រូវបានចែកចាយនៅទីតាំងដែលភ្ញៀវបរទេសចេញចូលញឹកញាប់ ដូចជាកន្លែងទទួលភ្ញៀវនៅសណ្ឋាគារ និងនៅលើជើងហោះហើរ Air Koryo ទៅកាន់ប្រទេសកូរ៉េខាងជើង។
យោងតាមគេហទំព័ររបស់ខ្លួន កាសែតនេះផ្តល់នូវព័ត៌មានលម្អិតចុងក្រោយបំផុតអំពីអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសក្នុងវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងវិស័យផ្សេងៗទៀត។ ប៉ុន្តែ បន្ថែមពីលើការរាយការណ៍ព័ត៌មានធម្មតារបស់កូរ៉េខាងជើង កាសែត Pyongyang Times ក៏ផ្សព្វផ្សាយផលិតផលប្រើប្រាស់របស់កូរ៉េខាងជើង ដូចជាសារធាតុចម្រាញ់ពីផ្សិត និងស្រាដែលប្រទេសនេះស្វែងរកការលក់ឱ្យអ្នកទេសចរដើម្បីនាំយករូបិយប័ណ្ណបរទេស។
មន្ត្រីអង្គការសហប្រជាជាតិ បុគ្គលិកជំនួយមនុស្សធម៌ និងអ្នកការទូតបរទេសភាគច្រើនបានចាកចេញពីប្រទេសកូរ៉េខាងជើងក្នុងអំឡុងពេលជំងឺរាតត្បាត ដោយមានស្ថានទូតតែមួយចំនួនតូចប៉ុណ្ណោះដែលបន្តប្រតិបត្តិការ។ ទោះយ៉ាងណា កូរ៉េខាងជើងបានចាប់ផ្តើមស្វាគមន៍ក្រុមប្រតិភូបរទេសកាលពីឆ្នាំមុន និងភ្ញៀវទេសចររុស្ស៊ីនៅឆ្នាំនេះ ហើយក្រុមហ៊ុនទេសចរណ៍លោកខាងលិចបានប្រកាសថាកូរ៉េខាងជើងនឹងបើកឡើងវិញសម្រាប់ជនបរទេសបន្ថែមទៀតនៅក្នុងខែធ្នូ។
ជាមួយគ្នានេះប្រទេសស៊ុយអែតក៏បានក្លាយជាប្រទេសអឺរ៉ុបដំបូងគេដែលចាប់ផ្តើមប្រតិបត្តិការការទូតឡើងវិញនៅទីក្រុងព្យុងយ៉ាងនៅដើមខែនេះ ដោយប៉ូឡូញ និងចក្រភពអង់គ្លេសក៏ត្រូវបានគេរាយការណ៍ថា បានពិភាក្សាគ្នាអំពីលទ្ធភាពដែលអ្នកការទូតរបស់ពួកគេត្រលប់មកវិញក្នុងពេលឆាប់ៗនេះផងដែរ៕
អត្ថបទ៖ ប៊ុន សុភាព
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង