Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ​នៃប្រទេស​វៀតណាម បានផ្សាយ​នៅថ្ងៃទី២៨ខែកញ្ញាថា ព្យុះ​​​ទីហ្វុង​យ៉ាកជី (Yagi) ដ៏​កំណាច​​​មាន​ឥទ្ធិពល​ខ្លាំង​​​បំផុតរបស់អាស៊ីឆ្នាំនេះ​កាល​ពី​ដើម​ខែ​​កញ្ញា​​នេះ​​ បានបណ្តាលឱ្យខូចខាតប៉ាន់ស្មានថាមានចំនួន ៨១,៥​​ទ្រីលាន​លានដុង (ប្រហែលល៣,៣ពាន់លានដុល្លារ)។

សាឡង់បូមខ្សាច់​​​នៅ​ក្នុង​ទន្លេ​នៅ​ភាគខាងជើង​វៀតណាម ត្រូវ​កួច​បំបាក់​ដោយសារចរន្ត​ទឹក​ហូរ​ខ្លាំង​។ FB
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្យុះ​យ៉ាក​ជី​​ដែល​បាន​ចាប់​ផ្តើម​បោក​​បក់​យ៉ាង​ខ្លាំង​ចាប់ផ្តើម​​ពី​ប្រទេសហ្វីលីពីន​នៅដើម​ខែ​​កញ្ញា រួច​​ឆ្លងកាត់​ទៅ​ភាគ​ខាង​ត្បូង​ចិន និង ភាគខាងជើងប្រទេសវៀតណាម រហូត​ដល់​ភាគ​ខាងជើង​ប្រទេស​ឡាវ ​ថៃ​ និង​ទៅ​ដល់​ប្រទេស​មីយ៉ាន់ម៉ា បាន​បង្ក​វិនាសកម្ម​យ៉ា​ងធ្ងន់ធ្ងរ​ដល់​តំបន់​អាស៊ីអាគ្នេយ៍​​ក្នុង​រយៈពេល​តែ​ត្រឹម​​ប្រហែល​២សប្តាហ៍​។

សម្រាប់​ប្រទេស​វៀតណាម ព្យុះទីហ្វុងយ៉ាក់​ជីដែល​​​បានសម្លាប់មនុស្ស ២៩៩នាក់និងអ្នកបាត់ខ្លួន៣៤នាក់ បានបំផ្លិចបំផ្លាញមជ្ឈមណ្ឌលឧស្សាហកម្មដែល​ផលិត​សម្ភារ​សំដៅ​ដល់​ការ​នាំចេញ បំផ្លាញរោងចក្រ និងសម្ភារៈបរិក្ខារ ក្រៅពីការជន់លិចដីស្រែ បំផ្លាញផ្ទះសម្បែង និងការ​ខូច​ខាត​ហេដ្ឋារចនាសម្ព័ន្ធ​​​ធ្ងន់ធ្ងរ​ដូចជា​បាក់ស្ពាន រអិល​បាក់​ដី​​។

​ទីភ្នាក់ងារសារព័ត៌មានរដ្ឋវៀតណាមបានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Le Minh Hoan ថា៖«ការខូចខាតសេដ្ឋកិច្ចសរុបត្រូវបានប៉ាន់ប្រមាណជាដំបូងមានចំនួនជាង ៨១,៥ ពាន់ពាន់លានដុង ដោយការខូចខាតភាគច្រើនបណ្តាលមកពីការរអិលបាក់ដី និងទឹកជំនន់ភ្លាមៗ»​។

តួលេខនេះលើសពីការប៉ាន់ប្រមាណបឋមចំនួន១,៦ ពាន់លានដុល្លារអាមេរិក ដែលធ្វើឡើង​​ក្នុងខែកញ្ញា ដោយក្រសួងផែនការដែលបានគំរាមកំហែងដល់កម្រិត ០,១៥ភាគរយពីការព្យាករណ៍សម្រាប់កំណើនសេដ្ឋកិច្ចពី៦,៨ភាគរយទៅ៧ភាគរយនៅឆ្នាំ២០២៤។

​​ទឹក​ជំនន់​នៅ​ថៃ​ដោយសារ​ឥទ្ធិពល​ព្យុះ​យ៉ាក់​ជី

លោក Hoan បានជំរុញឱ្យអាជ្ញាធរជួយប្រជាជនឱ្យដំណើរការផលិតកម្មឡើងវិញ ខណៈពេលដែល​មាន​ការ​ធានាការផ្គត់ផ្គង់ និងការ​បន្ថយ​តម្លៃ ដោយសារដីកសិដ្ឋា្នន និងកសិកម្មស្ថិតក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត។

​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ បានរាយការណ៍ថា តម្លៃជ្រូករស់ក្នុងប្រទេសវៀតណាមបានកើនឡើងជាលំដាប់ចាប់តាំងពីព្យុះទីហ្វុង Yagi និងទឹកជំនន់ជាបន្តបន្ទាប់បានប៉ះពាល់ដល់កសិដ្ឋានចិញ្ចឹមជ្រូកមួយចំនួន​​នៅភាគ​ខាង​ជើង​​។

កាលពីថ្ងៃទី២៦​ខែកញ្ញា ទីភ្នាក់ងារវាយតម្លៃសេដ្ឋកិច្ច​សកល​ S&P Global បាននិយាយថា ប្រាក់ចំណេញរបស់ធនាគារវៀតណាមនឹងរងផលប៉ះពាល់ដោយសារតែវិធានការបន្ធូរបន្ថយបំណុលដោយ​សារ​ព្យុះទីហ្វុងដែលបញ្ជាដោយធនាគារកណ្តាល៕

​ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម