Connect with us

ព័ត៌មានអន្ដរជាតិ

ផ្អើល​! ជម្លៀស​​​មនុស្ស​​រាប់រយ​នាក់​​ទាំង​យប់​នៅ​គួឡាលំពូ​ដោយសារ​ហេតុការ​ឆេះ​​ក្នុង​ផ្សារទំនើប​

បានផុស

នៅ

អាជ្ញាធរ​ម៉ាឡេស៊ី​​​​បាន​​ជម្លៀស​មនុស្ស​រាប់រយនាក់​​ពីផ្សារទំនើប Suria KLCC ដ៏ធំរបស់ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៩​ខែកញ្ញា បន្ទាប់ពី​មាន​​សំឡេងរោទិ៍​ប្រកាស​អាសន្ន​​​​​ក្រោយ​ឃើញ​​ភ្លើងឆាបឆេះនៅម៉ោងជាង​​៨​​​យប់។ យោង​ការ​ផ្សាយ​របស់​សារព័ត៌មាន​ The Straitis Times ដែល​យោង​បន្ត​ពី​​ការបង្ហោះនៅលើបណ្តាញសង្គម។

រូបភាព​នៃការជម្លៀស​ប្រជាជន​ចេញ​ពីផ្សារទំនើប​។ ST​ screenshot from social.
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងការបង្ហោះជាបន្តបន្ទាប់ អ្នកប្រើប្រាស់បណ្តាញ​សង្គម​ X @ryanwen_hui បានសរសេរថា ​​មាន​ភ្លើងឆេះនៅក្នុង​តំបន់​​លក់​ម្ហូប​អាហារ​​ក្នុង​ផ្សារ​ទំនើប ដែលជាប់នឹងអគារភ្លោះ Petronas ដែលជានិមិត្តរូប​របស់​ទីក្រុង​គួឡា​លំពូ​​​ប្រទេស​ម៉ាឡេស៊ី​។

«​ចំណត​ម៉ូត​១​កន្លែង​មានផ្សែងហុយពេញ។ ឥឡូវ​នេះ​​ គ្រប់គ្នាកំពុងត្រូវបានជម្លៀសចេញពី KLCC។ ចំណតរថយន្ត និងច្រកចូលផ្សារទំនើបត្រូវបាន​បិទ ដោយ​បានសរសេរបន្ថែមថា មានរថយន្តពន្លត់អគ្គីភ័យយ៉ាងហោចណាស់បីគ្រឿងនៅកន្លែងកើតហេតុ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាយកដ្ឋានពន្លត់អគ្គីភ័យ និងជួយសង្គ្រោះទីក្រុងគូឡាឡាំពួ បាននិយាយថា ពួកគេបានមកដល់កន្លែងកើតហេតុនៅម៉ោង ៨ និង១២នាទីយប់។

អ្នក​នាំ​ពាក្យ​ម្នាក់​បាន​និយាយ​ថា​៖«ក្រុមឆ្លើយតបបានឃើញផ្សែងក្រាស់នៅជាន់ទី៣​ហើយស្វែងរកប្រភព។ មូលហេតុ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ជណ្តើរ​សង្គ្រោះ​បន្ទាន់ ដែល​ប្រអប់​កំពុង​ឆេះ​នៅ​ក្នុង​ធុង​សំរាម»។

ភ្លើង​ត្រូវ​បាន​ពន្លត់​នៅ​ម៉ោង ៨ និង​៤៥​នាទី​យប់។ គ្មាននរណាម្នាក់រងរបួសទេ​៕​

​រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម