Connect with us

ព័ត៌មានអន្ដរជាតិ

​ព្រឹទ្ធសមាជិក​អាមេរិក​ថា អ៊ីស្រាអែល​​ប្រើ​អាវុធអាមេរិក​សម្លាប់​មេដឹកនាំ​ហេសបូឡា​

បានផុស

នៅ

ក្រោយ​មាន​ការ​អះអាង​យ៉ាងទូលំទូលាយ​ថា មេដឹកនាំ​​ក្រុមសកម្ម​ប្រយុទ្ធ​ហេសបូឡា​ដ៏​មាន​ឥទ្ធិពល​ក្នុង​ប្រទេស​​លីបង់ លោក​ Sayyed Hassan Nasrallah ​ត្រូវ​បាន​សម្លាប់​ដោយ​យោ​ធា​អ៊ីស្រាអែល​កាល​ពីសប្តាហ៍​មុន សមាជិកព្រឹទ្ធសភាអាមេរិក លោក Mark Kelly បាននិយាយ​កាល​ពីថ្ងៃអាទិត្យថា អ៊ីស្រាអែលប្រើអាវុធ​នាំ​​ផ្លូវផលិត​នៅ​​អាមេរិក។

លោក Mark Kelly ព្រឹទ្ធសមាជិក​អាមេរិក។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារ​ព័ត៌មានរ៉យទ័រ​​ដោយ​ដកស្រង់​ចេញ​ពី​កិច្ច​សម្ភាសន៍ជាមួយទូរទស្សន៍ NBC លោក Mark Kelly ប្រធានអនុគណៈកម្មាធិការ​​​​​កងកម្លាំង​ប្រដាប់អាវុធ Airland ​របស់ព្រឹទ្ធសភា​តំណាង​មក​ពី​រដ្ឋ​ អារីហ្សូណា បាននិយាយថា អ៊ីស្រាអែលបានប្រើប្រាស់គ្រាប់បែកស៊េរី Mark 84 ទម្ងន់ ២០០០​ផោន (៩០០​គីឡូក្រាម) ។ សេចក្តីថ្លែងការណ៍​របស់​លោក​ជា​សញ្ញា​បង្ហាញ​ដំបូង​របស់​សហរដ្ឋ​អាមេរិក​អំពី​អាវុធ​ណា​ដែល​ត្រូវ​បាន​គេ​ប្រើ។

ព្រឹទ្ធសមាជិក លោក Kelly បាននិយាយដោយប្រើអក្សរកាត់ដែលតំណាងឱ្យ Joint Direct Attack Munitions ថា៖​«យើងឃើញការប្រើប្រាស់កាន់តែច្រើននៃគ្រាប់បែកដឹកនាំ JDAMs ហើយយើងបន្តផ្តល់អាវុធទាំងនោះ»។ គាត់បាននិយាយថា៖​«គ្រាប់បែកទម្ងន់ ២០០០​ផោនដែលត្រូវបានប្រើប្រាស់ នោះគឺជាគ្រាប់បែកស៊េរី Mark 84 ដើម្បី​សម្លាប់​ Nasrallah»។

យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃសៅរ៍ថា ខ្លួនបានសម្លាប់​មេដឹកនាំ​​ក្រុម​ហេសបូឡា​ដ៏​មាន​ឥទ្ធិពល​​ លោក Nasrallah នៅក្នុងការវាយប្រហារមួយទៅលើទីស្នាក់ការកណ្តាលរបស់ក្រុម​ហេសបូឡា​​នៅជាយក្រុងភាគខាងត្បូងនៃទីក្រុងប៊ែរូត​​។

យោធា​អ៊ីស្រាអែល​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​​ការ​ប្រើប្រាស់​អាវុធ​ប្រភេទ​​​អ្វី​​នៅទេ​​​ក្នុង​ការ​វាយ​ប្រហារ​​ឈាន​ទៅសម្លាប់​​​​មេដឹកនាំ​​​​ក្រុមហេសបូឡា​ដែល​ប្រឆាំង​ខ្លួន​​នោះ​ទេ។

តាមរ៉យទ័រ​ក្រសួងការពារជាតិ​សហរដ្ឋ​អាមេរិក​ក៏​មិនទាន់​បញ្ជាក់​​​​បញ្ហា​នេះ និង​មិនទាន់​ឆ្លើយ​តប​ចំពោះ​ការស្នើសុំ​អត្ថាធិប្បាយ​ភ្លាម​ៗនោះទេ។  ។

ប្រភេទ​អាវុធ JDAMs បំប្លែងគ្រាប់បែកគ្មានការណែនាំស្តង់ដារដោយប្រើព្រុយ និងប្រព័ន្ធណែនាំ GPS ទៅជាអាវុធដឹកនាំ។ សហរដ្ឋអាមេរិក គឺជាសម្ព័ន្ធមិត្តយូរអង្វែងរបស់អ៊ីស្រាអែល និងជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំបំផុត​ក្នុង​កាលៈទេសៈ​នៃ​សង្គ្រាម​​នៅមជ្ឈិមបូព៌ា​ដែល​ក្រុមប្រទេស​អារ៉ាប់​ចោមរោម​ខឹងសម្បារ​។

ការបាញ់ផ្លោង​របស់អ៊ីស្រាអែល​​លើ​ទីក្រុង​ប៊ែរូត​ប្រទេសលីបង់​។ AP

យោង​សារព័ត៌មាន​ ALJAZEERA ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ដូហា​ប្រទេស​កាតា ចាប់តាំងពី​​អ៊ីស្រាអែល​​​បើក​ការវាយ​ប្រហារ​​ក្រុម​ហេសបូឡា​​កាលពីសប្តាហ៍​មុន ​អ្នកស្លាប់​ក្នុងហេតុការណ៍​វាយប្រហារ​នេះ​មាន​ជាង​​១០០០​នាក់​ ខណៈ​អ្នក​របួស​ជាង​៦០០០​នាក់។ លើស​ពីនេះ​មនុស្ស​រាប់​ម៉ឺន​នាក់​បានរត់​ភៀសសឹក៕​

ដោយ រ៉ាន់ រើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម