Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បាញ់​ទម្លាក់​ដ្រូន​ជាង​១០០​គ្រឿង​របស់​អ៊ុយក្រែន បែក​ផ្កាភ្លើង​ពាសពេញ​មេឃ

បានផុស

នៅ

រុស្ស៊ី បាន​បាញ់​ទម្លាក់​ដ្រូន​ជាង​១០០​គ្រឿង​របស់​អ៊ុយក្រែន​កាល​ពី​យប់​​ថ្ងៃ​អាទិត្យ ដែល​បាន​បើក​ការ​វាយ​ប្រហារ​លើ​​​​តំប​ន់​ចំនួន​៧​នៅ​លើ​ទឹក​ដី​រុស្ស៊ី ហើយ​ក៏​ជា​ការ​បាញ់​ទម្លាក់​ដ្រូន​​ដ៏​ធំ​បំផុត​នៅ​ក្នុង​សង្គ្រាម​រវាង​ប្រទេស​ទាំង​ពីរ គិត​ចាប់​ពី​ខែ​កុម្ភៈ​ឆ្នាំ​២០២២។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការពារជាតិរុស្ស៊ី បានរាយការណ៍ថា ខ្លួនបានបាញ់ទម្លាក់ដ្រូន​បាន​ចំនួន ១២៥គ្រឿង​​ ខណៈ​ដែល​តំបន់ភាគនិរតីនៃទីក្រុង Volgograd មាន​ការ​បាញ់​ទម្លាក់​ដ្រូន​ច្រើន​ជាង​គេ​រហូត​ដល់ ៦៧​គ្រឿង បង្ក​ជា​អណ្ដាត​ភ្លើង​ព្រោងព្រាត​ពាសពេញ​ផ្ទៃ​មេឃ។ ចំណែក​នៅ​ឯ​តំបន់ Voronezh ដ្រូន​អ៊ុយក្រែន​ត្រូវ​បាន​បាញ់​ទម្លាក់​​ចំនួន​១៧​គ្រឿង ហើយ​ធ្លាក់​កម្ទេច​បណ្ដាល​ឲ្យ​ខូច​ខាត​ដល់​​អគារ​អាផាតមិន​មួយ​កន្លែង និង​ផ្ទះ​ពលរដ្ឋ​មួយ​ខ្នង។

ដោយ​ឡែក ដ្រូន​ចំនួន​១៨​គ្រឿង​ផ្សេង​ទៀត ត្រូវ​បាន​បាញ់​ទម្លាក់​នៅ​ឯ​តំបន់ Rostov ហើយ​កម្ទេច​នៃ​បំណែក​ដ្រូន​បាន​បណ្ដាល​ឲ្យ​កើត​មាន​​ភ្លើង​ឆេះ​ព្រៃ​អស់ ២០​ហិចតា។

យ៉ាង​ណា​មិញ បើ​តាម​អភិបាល​ក្រុង​នៃ​តំបន់​ដែល​រង​ការ​វាយ​ប្រហារ ពុំ​មាន​របាយការណ៍​​មនុស្ស​ស្លាប់ ឬ​រង​របួស​នោះ​ឡើយ។

ជារឿយៗមន្ត្រីរុស្ស៊ីមិន​ដែល​បង្ហាញអំពីទំហំពេញលេញនៃការខូចខាត​ ក្រោយ​រង​ការវាយប្រហាររបស់អ៊ុយក្រែននោះទេ។

ទីក្រុង​កៀវ ធ្លាប់​បាន​​បញ្ជាក់​ថា ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធយោធា ដឹកជញ្ជូន និងថាមពលរបស់រុស្ស៊ី គឺជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ទីក្រុងមូស្គូមកលើទឹកដីរបស់ខ្លួន ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ក្នុងឆ្នាំ​​២០២២៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

សេចក្ដីជូនដំណឹង លើកទី២ ស្ដីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃ គម្រោងជួលក្រុមហ៊ុនសវនកម្មឯករាជ្យ ធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ឆ្នាំ២០២៤ របស់ទូរគមនាគមន៍កម្ពុជា (ទ.ក.)

សន្តិសុខសង្គម១២ ម៉ោង មុន

អភិបាលរាជធានី អំពាវនាវឱ្យកងកម្លាំងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ឱ្យល្អប្រសើរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ចិន បាញ់​បង្ហោះ​ផ្កាយរណប អាច​តាម​ដាន​ដឹង​ពី​ភាព​ប្រៃ​នៃ​សមុទ្រ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

WMO៖ ពិភពលោក​កំពុង​កើន​ឡើង​កម្ដៅ​ខ្លាំង ឈាន​ដល់​ចំណុច​គ្រោះថ្នាក់

ព័ត៌មានជាតិ១៤ ម៉ោង មុន

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៖ សំណុំរឿងកាត់ទោសជនជាតិចិនលាងលុយកខ្វក់នៅអាម៉េរិកពុំមានសញ្ជាតិខ្មែរទេ

Sokha Hotels

ព័ត៌មានពេញនិយម