ព័ត៌មានអន្ដរជាតិ
ប្អូនស្រី គីម ជុងអ៊ុន គំរាមថា អាមេរិក កំពុងលេងល្បែងគ្រោះថ្នាក់ អាចបង្កគ្រោះមហន្តរាយនុយក្លេអ៊ែរ
អ្នកស្រី គីម យូជុង ដែលជាប្អូនស្រីមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានផ្ញើសារព្រមានខ្លាំងៗទៅកាន់សហរដ្ឋអាមេរិកថា ពួកគេកំពុងលេងល្បែងគ្រោះថ្នាក់ដោយការបញ្ជូនសព្វាវុធកាន់តែច្រើនទៅឲ្យអ៊ុយក្រែន ទាំងមិនអើពើនឹងការព្រមានរបស់រុស្ស៊ី ហើយនោះអាចបង្កឲ្យមានគ្រោះមហន្តរាយនុយក្លេអ៊ែរថែមទៀត។

ជុំវិញការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន ដែលយល់ព្រមផ្តល់ជំនួយយោធាតម្លៃជិត៨ពាន់លានដុល្លារបន្ថែមឲ្យទីក្រុងកៀវ, អ្នកស្រី គីម និយាយកាលពីថ្ងៃអាទិត្យទី២៩ខែកញ្ញាឆ្នាំ២០២៤ថា «ការគាំទ្រកាន់តែខ្លាំងឡើងរបស់អាមេរិក ចំពោះយោធាអ៊ុយក្រែន នឹងនាំមកនូវគ្រោះមហន្តរាយនុយក្លេអ៊ែរដល់ពិភពលោក។ ការវិវត្តចុងក្រោយនេះ នឹងគ្រាន់តែធ្វើឲ្យជម្លោះអ៊ុយក្រែនអូសបន្លាយពេល ហើយលើកទឹកចិត្តដល់សកម្មភាពយោធាផ្សងព្រេងរបស់ទីក្រុងកៀវប៉ុណ្ណោះ»។
លើសពីនេះ អ្នកស្រី គីម បានផ្តាំផ្ញើទៅរដ្ឋបាលអាមេរិកថា ពួកគេគួរតែដកមេដឹកនាំអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី ចេញពីអំណាចទៅ ព្រោះគាត់ជាមនុស្សល្ងង់។ គ្រោះមហន្តរាយនឹងចៀសមិនផុតឡើយ លុះត្រាតែភាពឆ្កួតរបស់លោក ហ្សេលេនស្គី ត្រូវបញ្ឈប់។
មិនត្រឹមប៉ុណ្ណឹង អ្នកស្រីថែមទាំងសង្កត់ធ្ងន់ទៀតថា «សហរដ្ឋអាមេរិកនិងលោកខាងលិចមិនគួរព្រងើយកន្តើយឬមើលស្រាលការព្រមានរបស់រុស្ស៊ីឡើយ»។ ត្រង់ចំណុចនេះត្រូវគេដឹងថា អ្នកស្រី ចង់សំដៅទៅគោលការណ៍បាញ់នុយក្លេអ៊ែរថ្មី ដែលលោក ពូទីន ទើបនឹងប្រកាស។

ប្រធានាធិបតីរុស្ស៊ី បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិកាលពីថ្ងៃពុធទី២៥ខែកញ្ញាឆ្នាំ២០២៤ថា ទោះប្រទេសគ្មាននុយក្លេអ៊ែរក៏ដោយ ប៉ុន្តែបើពួកគេមានការគាំទ្រពីប្រទេសមាននុយក្លេអ៊ែរឲ្យឈ្លានពានរុស្ស៊ី នោះត្រូវចាត់ទុកថាជាការវាយប្រហាររួមគ្នាហើយ ដូច្នេះទីក្រុងមូស្គូ ក៏អាចបាញ់នុយក្លេអ៊ែរសងសឹកទៅវិញបានដែរ។
បើយោងតាមលោកពូទីន, ទីក្រុងមូស្គូ នឹងក៏ពិចារណាបាញ់នុយក្លេអ៊ែរផងដែរ ប្រសិនបើខ្លួនទទួលបាន ព័ត៌មានដែលអាចទុកចិត្តបានថា រដ្ឋមួយគ្រោងបាញ់មីស៊ីលខ្នាតធំឬការវាយប្រហារអាកាសលើរុស្ស៊ីឬសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់ខ្លួនគឺបេឡារុស។ រុស្ស៊ីនឹងឆ្លើយតប មិនថាសត្រូវប្រើមីស៊ីលផ្លោង យន្តហោះយុទ្ធសាស្ត្រ និងយន្តហោះគ្មានមនុស្សបើកនោះទេ។
ទាំងនេះហើយជាលក្ខខណ្ឌថ្មីដែលត្រូវដាក់បញ្ចូលទៅក្នុងគោលការណ៍នុយក្លេអ៊ែររបស់រុស្ស៊ី។ ទោះបីជាយ៉ាងណាក៏ដោយ លោក ពូទីន មិនបានបញ្ជាក់លម្អិតទេថាតើ ពេលណាទើបគោលការណ៍ថ្មីទាំងនេះនឹងត្រូវអនុវត្ត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប្អូនស្រីលោក គីម៖ នាវាមុជទឹកនុយក្លេអ៊ែរ អាមេរិកដែលចតនៅកូរ៉េខាងត្បូង ជាការគំរាមកំហែង

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?