Connect with us

ព័ត៌មានអន្ដរជាតិ

​​មេដឹកនាំ​​លីបង់​​ចោទ​ប្រកាន់​អ៊ីស្រាអែល​ប្រព្រឹត្តឧក្រិដ្ឋកម្ម​​ ខណៈ​​មនុស្ស​រាប់​រយនាក់​ស្លាប់​និង​របួស​​​​

បានផុស

នៅ

លីបង់បានជួបថ្ងៃដ៏បង្ហូរឈាមមួយទៀត ខណៈដែលអ៊ីស្រាអែលទម្លាក់គ្រាប់បែក​ឥត​​​​បន្ថយ​ដៃ​​​​ដោយ​សម្លាប់មនុស្សយ៉ាងហោចណាស់១០៥ នាក់នៅទូទាំងប្រទេស និង ៣៥៩​នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​Al Jazeera នៅថ្ងៃទី៣០ខែកញ្ញានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រសួង​សុខាភិបាល​លីបង់​ ការ​វាយ​ប្រហារ​តែ​មួយ​នៅ Ain al-Delb ក្បែរ​ក្រុង Sidon ភាគ​ខាង​ត្បូង​បាន​រំលំ​អគារ​លំនៅឋាន​ពីរ សម្លាប់​មនុស្ស៣២​នាក់​ ក្នុងនោះគ្រួសារ​ជនភៀសខ្លួន​ជាច្រើន​ដែល​​ជ្រ​កកោន​នៅ​កន្លែង​នោះ​ស្ថិត​ក្នុង​ចំណោម​ជនរងគ្រោះ ខណៈអ្នក​នយោបាយ​លីបង់​ជាច្រើនថ្កោលទោស​ការ​វាយ​ប្រហារ​នេះ​ថា​ជា «ការ​សម្លាប់​រង្គាល»។

ទោះបីជាយ៉ាងណា អ៊ីស្រាអែល បាននិយាយថា ខ្លួនបានវាយប្រហារទៅលើគោលដៅរបស់ក្រុមហេសបូឡា រាប់សិបនាក់​ដែលលាក់ខ្លួនក្នុងចំណោមអគារទាំងនោះ ប៉ុន្តែមន្ត្រីលីបង់បាននិយាយថា ការទម្លាក់គ្រាប់បែកបានវាយប្រហារផ្ទះ និង​អគារនានានៅភាគខាងត្បូងប្រទេសលីបង់ តំបន់ Bekaa ខេត្ត Baalbek-Hermel និងជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut ខណៈការទម្លាក់គ្រាប់បែកនៅក្រុង Beirut បង្ហាញថា រដ្ឋធានីលីបង់ ដែលពីមុនត្រូវបានគេមើលឃើញថា ជាជម្រកសុវត្ថិភាពពីការវាយប្រហាររបស់អ៊ីស្រាអែល ឥឡូវនេះកំពុងស្ថិតនៅក្នុងភាពវឹកវរ​យ៉ាងខ្លាំង​។

អ៊ីស្រាអែល​បាន​បើក​យុទ្ធនាការ​ទម្លាក់​គ្រាប់​បែក​ដ៏​ធំ​មួយ​ប្រឆាំង​នឹង​ប្រទេស​លីបង់​ចាប់ពី​ថ្ងៃ​ទី ២៣​ខែ​កញ្ញា ក្នុង​គោល​បំណង​​ដេញ​ក្រុម​ហេសបូឡា​ចេញ​ពី​ព្រំដែន​របស់​ខ្លួន។ ការវាយលុកនេះបានសម្លាប់មនុស្សរាប់រយនាក់ និងបានបន្សល់ទុក​នូវការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅក្នុងភូមិ និងទីប្រជុំជននានាទូទាំងប្រទេសលីបង់ ជាពិសេសនៅភាគខាងត្បូងនៃប្រទេសលីបង់។

ជាមួយគ្នានេះការវាយប្រហារនេះបានធ្វើឲ្យមានវិបត្តិភៀសខ្លួនផងដែរ យោងតាមនាយករដ្ឋមន្ត្រីលីបង់ លោក Najib Mikati បានឲ្យដឹងថា មនុស្សរហូតដល់​១លាននាក់បានផ្លាស់ទីលំនៅដោយសារអំពើហិង្សានេះ ដោយលោកចោទប្រកាន់អ៊ីស្រាអែលថា បានធ្វើ «ប្រតិបត្តិការឧក្រិដ្ឋកម្មប្រចាំថ្ងៃ» នៅទូទាំងប្រទេស​របស់​លោក​។

ជនភៀសខ្លួនប្រហែល ១១៨០០០ នាក់កំពុងស្នាក់នៅក្នុងជម្រកដែលបានកំណត់ចំនួន ៧៧៨ ប៉ុន្តែចំនួនពិតប្រាកដគឺធំច្រើនជាង ដោយសារមនុស្សជាច្រើនបានស្នាក់នៅជាមួយមិត្តភក្តិ និងសាច់ញាតិ ឬជួលកន្លែងផ្ទាល់ខ្លួន។

(រូបភាព៖ AP)

ក្រុមហេបូឡានិងអ៊ីស្រាអែលបានប៉ះទង្គិចគ្នាជារៀងរាល់ថ្ងៃចាប់តាំងពីការផ្ទុះឡើងនៃសង្រ្គាមរបស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សា។ កាលនោះក្រុមលីបង់បាននិយាយថានឹងបន្តការវាយប្រហាររបស់ខ្លួនលើមូលដ្ឋានទ័ពអ៊ីស្រាអែលនៅភាគខាងជើងរហូតដល់អ៊ីស្រាអែលបញ្ចប់ការវាយលុកនៅតំបន់ហ្គាហ្សា។

អស់រយៈពេលជាច្រើនខែ អំពើហិង្សាត្រូវបានរារាំង ប៉ុន្តែ​នៅ​ដើម​ខែ​នេះ អ៊ីស្រាអែល​បាន​ចាប់​ផ្តើម​យុទ្ធនាការ​ប្រឆាំង​នឹង​ក្រុម​ហេសបូឡា។ កាលពីថ្ងៃទី​១៧និង១៨ ខែកញ្ញា ឧបករណ៍ទំនាក់ទំនងជាប់ពាក់ព័ន្ធនឹងក្រុមហេសបូឡាបានផ្ទុះនៅទូទាំង​ប្រទេសលីបង់ ធ្វើឱ្យមនុស្សរាប់ពាន់នាក់រងរបួស និងស្លាប់រាប់សិបនាក់ រួមទាំងជនស៊ីវិលផងដែរ ខណៈប្រទេសលីបង់​បាន​ស្តីបន្ទោសអ៊ីស្រាអែលចំពោះការវាយប្រហារមិនធ្លាប់មានពីមុនមកនេះ។

លើសពីនេះប៉ុន្មានថ្ងៃក្រោយមក ការវាយប្រហាររបស់អ៊ីស្រាអែលនៅជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut សំដៅទៅលើមេបញ្ជាការកំពូលរបស់ Hezbollah បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៥នាក់ និងរាប់សិបនាក់ទៀតរងរបួស។

ឥឡូវ​នេះ ការ​ប្រយុទ្ធ​កំពុង​លេច​ឡើង​កាន់​តែ​ខ្លាំង​ឡើង​ដូច​ជា​សង្គ្រាម ក្នុងនោះក្រុមឧទ្ទាម ហួធីរបស់ប្រទេស យេម៉ែន និងអង្គការប្រដាប់អាវុធអ៊ីរ៉ាក់ ដែលមានទំនាក់ទំនងនឹងអ៊ីរ៉ង់ ក៏បានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក ទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីគាំទ្រក្រុមហេសបូឡា និងប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា។

កាល​ពី​ថ្ងៃ​អាទិត្យ អ៊ីស្រាអែល​បាន​ធ្វើ​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​នៅ​កំពង់ផែ និង​រោងចក្រ​ថាមពល​ក្នុង​ប្រទេស​យេម៉ែន។ទន្ទឹមនឹងនេះ យោធាអ៊ីស្រាអែលបានបន្តជាមួយនឹងការវាយលុករបស់ខ្លួននៅតំបន់ហ្គាហ្សា ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤១៥០០ នាក់ និងបានបំផ្លាញផ្ទៃដីដ៏ធំនៅក្នុងតំបន់ហ្គាហ្សា៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៩ នាទីutes មុន

គ្រាន់តែសរសេរពាក្យ «ញុំា» ខុស! សឿន វីតា ត្រូវបុរសចំណាស់ម្នាក់ប្រមាថដល់អ្នកមានគុណ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ បើកវេទិកា​ជួប​ម្ចាស់​ស្ថានីយ​ វិទ្យុ ​និង ​ទូរទស្សន៍ ដើម្បី​រក​ដំណោះ​ស្រាយ​នៃ​ដំណើរ​ការ​ប្រព័ន្ធផ្សព្វផ្សាយ​បុរាណ​ និង​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្ទេរខ្សែកតំណែងប្រធាន JCI Mekong ជូនអ្នកឧកញ៉ា គីម សុខអេង ក្រោមវត្តមានឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរសង្កាត់ភ្លេីងឆេះរទេះ ដាក់គ្រឿងចក្រ​ឈូស​ឆាយ​ផ្លូវ២ខ្សែ​និង​រៀប​ចំ​ដាក់​ប្រព័ន្ធ​លូ​ចាក់​បេតុង​ឆ្អឹងដែក

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហេង សួរ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មខេត្តក្យង់គី នៃសាធារណរដ្ឋកូរ៉េ 

Sokha Hotels

ព័ត៌មានពេញនិយម