ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន Pfizer-BioNTech បង្ហាញលទ្ធភាពផលិតវ៉ាក់សាំងក្នុងឆ្នាំ ២០២២
នាយកប្រតិបត្តិក្រុមហ៊ុនឱសថអាឡឺម៉ង់បាននិយាយថា ក្រុមហ៊ុន BioNTech អាចមានលទ្ធភាពផលិតវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ៣ ពាន់លានដូសជាមួយក្រុមហ៊ុនឱសថអាមេរិក Pfizer នៅឆ្នាំក្រោយ ។
នាយកប្រតិបត្តិក្រុមហ៊ុន BioNTech លោក Ugur Sahin បានថ្លែងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Bloomberg ថា “ជាគោលការណ៍យើងអាចបង្កើនសមត្ថភាពផលិតកម្មបន្ថែមទៀត ។ វាអាស្រ័យលើតម្រូវការ អាស្រ័យលើកត្តាដូចជា ប្រសិនបើមានការជម្រុញបន្ថែមចំពោះការចាក់វ៉ាក់សាំង” ។

តម្រូវការកំពុងតែកើនឡើងនៅទូទាំងពិភពលោកចំពោះវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលប្រទេសនានាត្រូវការវិលទៅរកសកម្មភាសេដ្ឋកិច្ច បញ្ជូនកុមារទៅសាលារៀន និងឲ្យមនុស្សត្រឡប់ទៅអូហ្វីស និងហាងវិញ ។ ទាំងសហរដ្ឋអាមេរិក និងអ៊ឺរ៉ុបបានព្យាយាមពន្លឿនការចាក់វ៉ាក់សាំងនៅឆ្នាំនេះដោយសារតែមានការរីករាលដាលបន្ថែមនៃជំងឺកូវីដ ១៩ បំប្លែងខ្លួនប្រភេទថ្មី ។
លោក Sahin បាននិយាយថា “យើងមានការកត់ត្រានៃការបញ្ជាទិញវ៉ាក់សាំងចំនួន ១.៣ ពាន់លានដូសរួចហើយ ។ យើងក៏កំពុងពិភាក្សាអំពីជម្រើសបន្ថែមនៃវ៉ាក់សាំងរាប់រយលានដូសជាមួយអង្គការរដ្ឋាភិបាល” ។

ក្រុមហ៊ុន Pfizer និង BioNTech បានប្តេជ្ញាថានឹងបង្កើតវ៉ាក់សាំងចំនួន ២ ពាន់លានដូសក្នុងឆ្នាំនេះ ។ ក្រុមហ៊ុន Pfizer បានសន្យាថានឹងដឹកជញ្ជូនវ៉ាក់សាំងចំនួន ២ ភាគ ៣ នៃការបញ្ជាទិញចំនួន ៣០០ លានដុល្លារសហរដ្ឋអាមេរិកនៅចុងខែឧសភា ។ ចំណែកនៅសហភាពអ៊ឺរ៉ុបដៃគូសហការ BioNTech បានសន្យាថានឹងដឹកជញ្ជូនយ៉ាងហោចណាស់ ៥០០ លានដូសក្នុងឆ្នាំនេះជាមួយនឹងជម្រើសសម្រាប់ ១០០ ដូសបន្ថែម ។
ក្រុមហ៊ុន Pfizer បានព្យាករអំពីប្រាក់ចំណូលប្រហែល ១៥ ពាន់លានដុល្លារនៅឆ្នាំនេះពីការលក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ហើយនាយកប្រតិបត្តិលោក Albert Bourla បាននិយាយថា តម្លៃនៃការចាក់ថ្នាំបង្ការរោគអាចនឹងកើនឡើង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bloomberg
ចុចអាន ៖ ដោយសារបញ្ហានេះ វ៉ាក់សាំងកូវីដជាង ១,០០០ ដូសនៅជប៉ុនត្រូវបោះចោលទទេៗ
ចុចអាន ៖ ស្រ្តីម្នាក់រៀបរាប់អាការចម្លែកៗក្រោយជាសះស្បើយពីជំងឺកូវីដ១៩

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត