Connect with us

ព័ត៌មានអន្ដរជាតិ

លីបង់ ប្រាប់​ថា ស្លាប់​ជិត៥០​នាក់​ទៀត​ហើយ​ដោយសារ​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល

បានផុស

នៅ

មនុស្ស​ជិត​៥០​នាក់​ ត្រូវ​បាន​សម្លាប់​ បន្ទាប់​ពី​យោធា​អ៊ីស្រាអែល​បាន​បើក​ការ​វាយ​ប្រហារ​​ដោយ​ទម្លាក់​គ្រាប់​បែក​ជា​ច្រើន​​ទៅ​លើ​ក្រុម​សកម្ម​ប្រយុទ្ធ​​ហេសបូឡា នៅ​ក្នុង​ប្រទេស​លីបង់។ នេះ​បើ​យោង​​តាម​របាយការណ៍​​រប​ស់​ក្រសួង​សុខាភិបាល​លីបង់ កាល​ពី​ថ្ងៃ​​ទី​២៩​ខែ​កញ្ញា។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការទម្លាក់គ្រាប់បែកនេះ កើតឡើងបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសទៅលើតំបន់ជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីបេរូតកាលពីថ្ងៃសុក្រ ដោយបានសម្លាប់លោក Hassan Nasrallah ដែលជាមេដឹកនាំ​ក្រុមហេសបូឡា។

ក្រសួង​សុខាភិបាល​លីបង់​ បាន​ប្រកាស​ថា ចំនួន​អ្នក​ស្លាប់​ជា​បឋម​ មាន ២៤នាក់​ និង ២៩នាក់​បាន​រង​របួស​ក្នុង​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​នៅ​ជិត​ភាគ​ខាង​ត្បូងក្រុង Sidon ​​កាល​ពី​ថ្ងៃ​អាទិត្យ។ ក្រោយមក របាយការណ៍​បង្ហាញ​ថា ការវាយឆ្មក់តាមអាកាសរបស់អ៊ីស្រាអែល ទៅលើតំបន់ Baalbek-Hemel ភាគខាងកើតប្រទេសលីបង់ «បានសម្លាប់មនុស្ស ២១នាក់ និងរបួស ៤៧​នាក់» ដែលជាចំនួនបណ្តោះអាសន្នមួយផ្សេងទៀត។ បន្ថែម​ពី​នេះ មនុស្ស​៤​នាក់​ទៀត​ត្រូវ​បាន​សម្លាប់​​នៅក្នុងការវាយឆ្មក់​​នៅ​ក្នុង​ទីក្រុង Joub Jenin នៃ​តំបន់ Bekaa។

ក្រុមហេសបូឡា បាន​ប្រាប់​ថា ខ្លួនកំពុងធ្វើសកម្មភាពគាំទ្រក្រុមសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្គាហ្សា ដែលបានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលា​ឆ្នាំ​២០២៣ ហើយ​បង្កឲ្យមានសង្រ្គាមនៅក្នុងទឹកដីប៉ាឡេស្ទីន។

បន្ទាប់ពីអ៊ីស្រាអែលបានបង្វែរការផ្តោតអារម្មណ៍របស់ខ្លួនពីភាគខាងជើងពី​តំបន់​ហ្គាហ្សាទៅប្រទេសលីបង់ ហើយការបាញ់ឆ្លងព្រំដែនបានកើនឡើង ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សរាប់រយនាក់កាល​ពី​ថ្ងៃចន្ទ​សប្ដាហ៍​មុន ដែលជាថ្ងៃដ៏អាក្រក់បំផុតចាប់តាំងពីសង្គ្រាមស៊ីវិលឆ្នាំ១៩៧៥-១៩៩០របស់ប្រទេសលីបង់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម