Connect with us

ព័ត៌មានអន្ដរជាតិ

ភ្លើង​ឆេះ​ព្រៃ​ដ៏សាហាវ​កំពុង​​បំផ្លាញ​ជីវៈចម្រុះ​នៅ​ជិត​​ឆ្នេរ​​នៅ​​ភាគ​ខាង​ត្បូង​ក្រិក

បានផុស

នៅ

មនុស្ស២នាក់បានស្លាប់នៅក្នុងហេតុការណ៍ភ្លើងឆេះព្រៃដ៏ធំមួយជិតរមណីយដ្ឋានមាត់សមុទ្រមួយនៅភាគខាងត្បូងនៃប្រទេសក្រិក ដែលជាហេតុការណ៍​ភ្លើងឆេះព្រៃដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេលពីរទសវត្សរ៍នេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី៣០ខែកញ្ញានេះ។

(រូបភាព៖​ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមពន្លត់អគ្គីភ័យ បានឲ្យដឹងថា អ្នកពន្លត់អគ្គីភ័យប្រហែល៣៥០នាក់ និងយន្តហោះទម្លាក់ទឹកចំនួន១៨បានគ្រប់គ្រងការ​ឆាបឆេះយ៉ាងសន្ធោសន្ធៅនៅជិត Xylokastro ក្នុង​តំបន់ Peloponnese នៅព្រឹកថ្ងៃចន្ទនេះ។ ជាមួយគ្នានេះមនុស្សរាប់សិបនាក់​ត្រូវបានបញ្ជាឱ្យជម្លៀសចេញពេញមួយយប់ ជាការប្រុងប្រយ័ត្ន បន្ទាប់ពីភ្លើងបានចាប់​ផ្តើម​រាលដាលកាលពីថ្ងៃអាទិត្យ។ ទោះបីជាភ្លើង​ បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅ​តំបន់​នោះក៏ដោយ​ ប៉ុន្តែ​ផ្នែក​ខាង​មុខ​ធំ​ត្រូវ​បាន​ពន្លត់​អស់​ហើយ។

យោងតាមអាជ្ញាធរ បុរស​​ពីរ​នាក់​ដែលបានស្លាប់​ជា​អ្នក​ស្រុក​ដែល​បាន​បាត់​ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ។ គ្មាន​អ្នក​ណា​ផ្សេង​ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​បាត់​ខ្លួន​ទេ រួមទាំងមិនមានរបាយការណ៍ភ្លាមៗអំពីផ្ទះដែលត្រូវបានឆេះនៅក្នុងតំបន់រងគ្រោះ ដែលស្ថិតនៅចម្ងាយប្រហែល១៥០​​​គីឡូម៉ែត្រ ភាគនិរតីនៃរដ្ឋធានី Athens ប្រទេសក្រិកផងដែរ។

លើសពីនេះ ក៏មានភ្លើងឆេះព្រៃមួយផ្សេងទៀតនៅជិត ក្រុង Andravida ក៏ត្រូវបានគ្រប់គ្រងបានផងដែរ ប៉ុន្តែអ្នកពន្លត់អគ្គីភ័យនៅតែបន្តប្រកាសអាសន្ននៅក្នុងតំបន់នេះចំពោះការឆាបឆេះ។

(រូបភាព៖​ AP)

ប្រទេសក្រិក ក៏ដូចជាបណ្តាប្រទេសនៅអឺរ៉ុបភាគខាងត្បូងផ្សេងទៀត កំពុងតែញាំញីដោយភ្លើងឆេះព្រៃដែលបំផ្លិចបំផ្លាញរៀងរាល់រដូវក្តៅ និងកើនឡើងដោយសារតែការឡើងកំដៅផែនដីកាន់តែខ្លាំង។

ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ អាជ្ញាធរក្រិកបានទប់ទល់នឹងភ្លើងឆេះព្រៃជាង ៤៥០០កន្លែងនៅតំបន់ជនបទដែលរងគ្រោះរាំងស្ងួតអូសបន្លាយ និងរលកកំដៅនៅដើមរដូវក្តៅ ដែលត្រូវបានចាត់ទុកថាជារដូវដែលមានភ្លើងឆេះដ៏គ្រោះថ្នាក់បំផុតក្នុងរយៈពេលពីរទសវត្សរ៍នេះ។

កាលពីខែខែសីហា ភ្លើងឆេះព្រៃដ៏កាចសាហាវមួយបានលេបត្របាក់ភ្នំភាគខាងជើងនៃទីក្រុង Athens ដោយបានបំផ្លាញផ្ទះជាច្រើនខ្នង និងបានសម្លាប់មនុស្សម្នាក់ ខណៈដែលរដូវក្តៅនេះភ្លើងឆេះព្រៃបានដុតបំផ្លាញផ្ទៃដីមានទំហំប្រហែល ២៥ភាគរយជាមធ្យមរាល់ឆ្នាំក្នុងរយៈពេល ២០ឆ្នាំកន្លងមកនេះ៕

(រូបភាព៖​ AP)

អត្ថបទ ៖ ប៊ុន សុភាព​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម