Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់ ត្រៀមខ្លួន ខណៈព្យុះទីហ្វុងក្រាតធន នឹងវាយប្រហារចំតំបន់មានប្រជាជនច្រើន

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ Reuters នៅថ្ងៃចន្ទទី៣០ខែកញ្ញាឆ្នាំ២០២៤, តៃវ៉ាន់ កំពុងប្រុងប្រៀបខ្លួននិងចេញការព្រមានអំពីព្យុះទីហ្វុង ក្រាតធន (Krathon) ដែលបោះពួយមកវាយប្រហារចំតំបន់មានប្រជាជនរស់នៅច្រើន លើឆ្នេរភាគខាងលិចកោះមួយនេះ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលអាកាសធាតុកណ្តាលតៃវ៉ាន់ (CWA) ប្រកាសថា ដោយនាំមកជាមួយខ្យល់បក់ល្បឿន២២០គីឡូម៉ែត្រក្នុងមួយម៉ោង, ព្យុះទីហ្វុងក្រាតធន នឹងវាយប្រហារទីក្រុងកំពង់ផែ Kaohsiung ដែលមានប្រជាជន ២ ៧៣៧ ៦៦០នាក់នៅព្រឹកថ្ងៃពុធ រួចក៏ឆ្លងកាត់ភាគកណ្តាលកោះតៃវ៉ាន់ ឆ្ពោះទៅទិសឦសាន ហើយចូលទៅក្នុងសមុទ្រចិនខាងកើត។

លោក Gene Huang អ្នកព្យាករនៅ CWA បានប្រាប់ឲ្យដឹងថា «ផលប៉ះពាល់កាន់តែធំទៅៗ វាជារឿងកម្របំផុតដែលព្យុះទីហ្វុងដ៏ខ្លាំងបែបនេះ បោះពួយមកវាយប្រហារចំដោយផ្ទាល់ទៅលើតំបន់ទំនាបភាគខាងលិចកោះតៃវ៉ាន់»។

(រូបថត៖ AP)

ជាការប្រុងប្រៀបខ្លួន អាជ្ញាធរតៃវ៉ាន់បានដាក់ពង្រាយទូកជាង១ ០០០គ្រឿងនិងទាហាន ​២ ២០០នាក់ ដើម្បីឈរជើងត្រៀមជួយសង្គ្រោះ រួមទាំងនៅឆ្នេរសមុទ្រភាគខាងកើតផងដែរ។

លើសពីនេះ សេវាស្រឡាងដឹកអ្នកដំណើរនិងរថភ្លើងក៏ត្រូវផ្អាកសិនផងដែរ ខណៈជើងហោះហើរក្នុងស្រុកមួយចំនួន ក៏ត្រូវរំខានដូចគ្នា ប៉ុន្តែជើងហោះហើរអន្តរជាតិ មិនទាន់ប៉ះពាល់ទេ។

(រូបថត៖ AP)

មិនមែនតែតៃវ៉ាន់ឡើយ ព្យុះក្រាតធន ក៏នឹងជះឥទ្ធិពលលើប្រទេសកម្ពុជាផងដែរ ពោលគឺចាប់ពីថ្ងៃទី៣០ខែកញ្ញា ដល់ថ្ងៃទី២ខែតុលាឆ្នាំ២០២៤, តំបន់វាលទំនាប នឹងមានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។

ខ្យល់បក់មកពីទិសនីរតី និងបស្ចិម មានល្បឿនមធ្យម២,៥ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ នឹងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃ ដី៣៥%។

(រូបថត៖ AP)

តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខ្យល់បក់មក ពីទិសនិរតី និងពាយព្យមានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមាន ភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២៥%។

តំបន់មាត់សមុទ្រ មានសីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C ។ ខ្យល់បក់ មកពីទិសនិរតី មានល្បឿន មធ្យម ២,៥ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី១០%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា​០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ព្យុះចំនួន២ នឹងជះឥទ្ធិពលលើកម្ពុជាក្នុងពេលតែមួយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២តុលា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទីutes មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៤៥ នាទីutes មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម២ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម