ព័ត៌មានអន្ដរជាតិ
តៃវ៉ាន់ ប្រកាសអាសន្ន ក្រោយចិនបាញ់សាកល្បងមីស៊ីល
តៃវ៉ាន់ បានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីអង្កេតឃើញការបាញ់មីស៊ីលជាច្រើនបន្តកន្ទុយគ្នានៅក្នុងប្រទេសចិន ប៉ុន្មានថ្ងៃក្រោយក្រុងប៉េកាំងបានប្រកាសអំពីការបាញ់សាកល្បងមីស៊ីលអន្តរទ្វីបដោយជោគជ័យ។
ក្រសួងការពារជាតិតៃវ៉ាន់ បានប្រាប់ថា ការបាញ់មីស៊ីលនេះ ធ្វើឡើងដោយកងកម្លាំងរ៉ុកកែត និងកងទ័ពរបស់ចិននៅក្នុងតំបន់ Inner Mongolia, តំបន់ Xinjiang, ខេត្ត Gansu និងខេត្ត Qinghai ចាប់តាំងពីម៉ោង៦និង៥០នាទីព្រឹកថ្ងៃសៅរ៍មកម៉្លេះ។
សេចក្តីថ្លែងការណ៍ក្រសួងការពារជាតិតៃវ៉ាន់ បានរៀបរាប់ថា៖ «យោធាបានត្រួតពិនិត្យជាបន្តបន្ទាប់នូវការវិវត្តដែលពាក់ព័ន្ធ ហើយកងកម្លាំងការពារដែនអាកាសរក្សាការប្រុងប្រយ័ត្នខ្ពស់ និងពង្រឹងការប្រុងប្រយ័ត្នរបស់ពួកគេជានិច្ច។ សន្តិសុខ និងភាពរីកចម្រើននៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺទាក់ទងទៅនឹងការអភិវឌ្ឍសកល។ សកម្មភាពគំរាមកំហែង និងបង្កហេតុណាមួយ នឹងធ្វើឲ្យខូចដល់ស្ថិរភាពក្នុងតំបន់យ៉ាងធ្ងន់ធ្ងរ»។
ទីក្រុងប៉េកាំងបានអះអាងថាតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយលើកោះនេះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។
ការបាញ់កាលពីថ្ងៃអាទិត្យ បានកើតឡើងបន្ទាប់ពីប្រទេសចិនបាននិយាយថា ខ្លួនបានបាញ់សាកល្បងមីស៊ីលអន្តរទ្វីបដោយជោគជ័យកាលពីថ្ងៃពុធ ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលជាសមយុទ្ធលើកដំបូងក្នុងរយៈពេលជាច្រើនទសវត្សរ៍។
ការបាញ់មីស៊ីលនេះ បានបង្កឲ្យមានការតវ៉ាពីបណ្តាប្រទេសក្នុងតំបន់ ដោយតៃវ៉ាន់បានថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពនេះ និងជំរុញឲ្យទីក្រុងប៉េកាំង «អនុវត្តការអត់ធ្មត់ និងបញ្ឈប់សមយុទ្ធយោធាយ៉ាងព្រហើនរបស់ខ្លួនដែលបង្កឲ្យមានភាពតានតឹងក្នុងតំបន់»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ម៉ោង ago
ព្យុះចំនួន២ នឹងជះឥទ្ធិពលលើកម្ពុជាក្នុងពេលតែមួយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២តុលា
-
ចរាចរណ៍២៣ ម៉ោង ago
ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុកបង្គោលភ្លើងរលំ ០២ ដើម
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan