ព័ត៌មានអន្ដរជាតិ
បុរសកូរ៉េខាងជើងម្នាក់ត្រូវប៉ូលិសវាយដំដល់ស្លាប់ដោយគ្រាន់តែ «រើសស្នៀតពោត»
បុរសម្នាក់នៅក្នុងស្រុក Musan ប្រទេសកូរ៉េខាងជើង បានស្លាប់ដោយសាប៉ូលិសវាយដំ បន្ទាប់ពីប្រមូលពោតដែលសល់ពីចម្ការដែលទើបនឹងប្រមូលផលថ្មីៗនេះ បង្កឱ្យមានការខឹងសម្បារពីប្រជាជនក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយរបស់ការសែត The Daily NK នៅថ្ងៃទី៣០ខែកញ្ញានេះ។

ប្រភពនៅក្នុងខេត្ត North Hamgyong បានប្រាប់កាសែត The Daily NK កន្លងមកថា ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោងប្រហែល៨យប់កាលពីទី១៥ខែកញ្ញា។ បុរសនោះមានអាយុ៤០ឆ្នាំ ជាកម្មករនៅអណ្តូងរ៉ែ Musan។ ដោយសារតែគាត់មានសមាជិកគ្រួសារ៥នាក់ក្នុងបន្ទុក ហើយគាត់ក៏មិនបានទទួលអាហារទៀងទាត់ពីកន្លែងធ្វើការ ហើយប្រពន្ធរបស់គាត់ក៏មិនមានប្រាក់ចំណូលគ្រប់គ្រាន់ពីការលក់បន្លែដើម្បីផ្គត់ផ្គង់គ្រួសារផងនោះ បានជុំរុញឲ្យពេលណាបុរសនោះមានថ្ងៃឈប់សម្រាក គាត់នឹងឡើងលើភ្នំដើម្បីប្រមូលអុសលក់ដើម្បីរកចំណូលបន្ថែមបន្តិចបន្តួច។
ដោយសារតែភ្នំដែលនៅក្បែរនោះគ្មានដើមឈើ បុរសនោះបានរើសអុសនៅលើភ្នំមួយដែលមានចម្ងាយឆ្ងាយពីផ្ទះរបស់គាត់។ នៅតាមផ្លូវចុះពីលើភ្នំ គាត់ដើរកាត់ចំការពោតដែលប្រមូលផល ពេលគាត់ឃើញស្នៀតពោតនៅលើដី គាត់ក៏ចាប់ផ្តើមរើសពោត។ មិនយូរប៉ុន្មាន បុរសនោះត្រូវបានប៉ូលិសមួយក្រុមប្រទះឃើញ ដែលបញ្ជាឱ្យគាត់ចេញពីចំការពោតដោយសារគាត់មិនអើពើ ហើយបន្តរើសពោត ម្នាក់ក្នុងចំណោមប៉ូលិសបានវាយគាត់រហូតដល់ស្លាប់។
យោងតាមគណៈកម្មាធិការបក្សរបស់ស្រុក Musan បានបញ្ជាឱ្យប៉ុស្តិ៍ប៉ូលិសនៅជុំវិញកសិដ្ឋានបញ្ជូនក្រុមទៅល្បាតក្នុងតំបន់។ គោលដៅគឺដើម្បីធានាថាដំណាំដែលប្រមូលផលនៅដើមខែត្រូវបានរក្សាទុកនិងគ្រប់គ្រងបានត្រឹមត្រូវ ហើយមិនមានគ្រាប់ធញ្ញជាតិត្រូវបានខ្ជះខ្ជាយឡើយ។ ប៉ូលិសបានរៀបចំក្រុមបុរសធាត់ពីរឬបីនាក់ទៅល្បាតនៅកសិដ្ឋាន ឃ្លាំង និងកន្លែងបោកស្រូវជុំវិញ។
នៅថ្ងៃកើតហេតុ ប៉ូលិសដែលដើរល្បាតក្នុងចម្ការពោតឃើញបាច់ឈើដែលបុរសនោះទុកចោលតាមផ្លូវ ។ ដោយគិតថាប្រហែលជាមានចោរនៅក្បែរនោះ ប៉ូលិសទំនងជាបានស្រែកជាច្រើនដងឱ្យបុរសនោះចេញពីចម្ការពោត ខណៈដែលបុរសនោះមើលឃើញប៉ូលិសល្បាតតែមិនឈប់នៅតែបន្តរើសស្នៀតពោត ដែលបានធ្វើឲ្យប៉ូលិសម្នាក់ដែលជាអតីតទាហានបានចោទប្រកាន់បុរសនោះ និងវាយគាត់យ៉ាងសាហាវ។ ប្រភពដដែលបានបន្តថា បុរសរូបនេះត្រូវបានដួលបោកក្បាលនឹងដីគ្មានឱកាសទប់ទល់ និងស្លាប់ភ្លាមៗ។

ដោយសារតែហេតុការណ៍នេះ មានសាក្សីជាច្រើននាក់ហើយពាក្យសម្ដីបានរីករាលដាលយ៉ាងលឿនពេញសហគមន៍ថា បុរសម្នាក់ត្រូវបានវាយរហូតដល់ស្លាប់ ដោយសាររើសស្នៀតពោត ខណៈដែលការរើសស្នៀតពោតមិនមែនជារឿងធំដុំទេ។
តាមពិតទៅ វាជារឿងធម្មតាទេដែលឃើញមនុស្សមួយក្រុមទៅចម្ការពោតបន្ទាប់ពីច្រូតកាត់ដើម្បីរើសស្នៀតពោតដែលនៅសេសសល់ ប៉ុន្តែសព្វថ្ងៃនេះ សូម្បីតែចូលទៅវាលស្រែក្រោយច្រូតកាត់ក៏ត្រូវបានចាត់ទុកថារំលោភបំពាន និងត្រូវផ្តន្ទាទោសដោយការបង្ខំឱ្យធ្វើពលកម្ម ហើយការរើសស្នៀតពោតដែលនៅសល់គឺត្រូវចាត់ទុកថាជាទោសធ្ងន់ធ្ងរ។
អ្នកស្រុក Musan បានសម្តែងការខកចិត្តចំពោះការហាមប្រាមរបស់រដ្ឋាភិបាលក្នុងការប្រមូលពោតដែលសេសសល់ ដោយបានបរិហារថាជាការខ្ជះខ្ជាយ និងជារោគសញ្ញានៃកង្វះអាហារដែលបន្សល់ទុកឲ្យមនុស្សជាច្រើនជួបការលំបាកក្នុងការចិញ្ចឹមគ្រួសាររបស់ពួកគេ។ ទោះយ៉ាងណា អតីតទាហានដែលវាយបុរសនោះរហូតដល់ស្លាប់ដោយសារយកពោតនោះ បច្ចុប្បន្នកំពុងត្រូវបានសួរនាំដោយប៉ូលិសស្រុក Musan៕
អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៦ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ