Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ថា​ខ្លួន​មិនខ្លាច​សង្គ្រាម​ទេ​​ ខណៈ​យោធា​ជាន់ខ្ពស់បាត់បង់ជីវិត​​​នៅលីបង់​

បានផុស

នៅ

មន្ត្រី​​ជាន់ខ្ពស់​​​ក្រសួង​ការ​បរទេស​អ៊ីរ៉ង់​ដែល​ជា​​អ្នក​គំាទ្រ​​​ចលនា​​​បស្ចឹមប្រទេសរបស់​​​កង​កម្លាំង​​​​​ហេសបូឡា បាន​ប្រាប់សន្និសីទ​សារព័ត៌មាន​ប្រចាំ​សប្តាហ៍ថា ខ្លួន​មិន​ខ្លាចសង្គ្រាម​ទេ បើ​ទោះបី​ជា​ខ្លួ​ន​មិន​ស្វែង​រកសង្គ្រាម​នោះទេ​​។​

ឧត្តមសេនីយទោ​អ៊ីរ៉ង់​ Abbas Nilforoushan ដែល​បម្រើ​ការ​ងារ​ជា​អ្នក​ប្រឹក្សា​​យោធា​​​​ដល់​ក្រុមហេសបូឡា។ News on AIR
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅ​ក្នុង​សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍​នៅ​ថ្ងៃចន្ត​នេះ លោក Nasser Kanaani អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បាន​និយាយ​ដោយសំដៅលើការបាត់បង់​ការ​អត់ធ្មត់​ ខណៈដែល​​មន្ត្រី​​​យោធា​ជាន់​ខ្ពស់​​របស់ខ្លួន​ គឺ​ ឧត្តមសេនីយទោ Abbas Nilforoushan ដែល​បម្រើ​ការ​ងារ​ជា​អ្នក​ប្រឹក្សា​​យោធា​​​ដល់​កង​កម្លាំងហេសបូឡា​ត្រូវ​​បាន​សម្លាប់​ដោយ​ការវាយ​ប្រហារ​តាមផ្លូវអាកាស​របស់​អ៊ីស្រាអែល​។

ការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុងបេរូតកាលពីថ្ងៃសុក្រ បាន​សម្លាប់​មេដឹកនាំក្រុមហេសបូឡា​ លោក Sayyed Hassan Nasrallah ​ដែលមាន​ការ​បារម្ភ​ថា សង្គ្រាម​នៅមជ្ឈិបូព៌ា​​​អាច​រីករាលដាល​កាន់តែ​ខ្លាំង​ដោយសារ​ការ​ទាញ​អ៊ីរ៉ង​ និង​សហរដ្ឋអាមេរិក​​ចូល​ក្នុង​សង្គ្រាម​​​ដែល​កំពុង​រីករាល​ដាល​នេះ​។

តាមការ​ដកស្រង់​របស់​រ៉យទ័រ លោក Kanaani បានប្រាប់ ថា៖«យើងឈរយ៉ាងរឹងមាំ ហើយ​យើងនឹងធ្វើសកម្មភាពក្នុងរបៀបមួយដែលសោកស្ដាយ [សម្រាប់សត្រូវ]។ អ៊ីរ៉ង់មិនស្វែងរកសង្រ្គាម ប៉ុន្តែមិនខ្លាចវាទេ»។

លោក Kanaani បាននិយាយថា អ៊ីរ៉ង់កំពុងតាមដានយ៉ាងដិតដល់លើបញ្ហាជាមួយអាជ្ញាធរលីបង់ ដោយសំដៅទៅលើការវាយប្រហារដែលបានសម្លាប់ Nasrallah និង Nilforoushan៕​

ដោយ រ៉ាន់ រើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៨ វិនាទី មុន

បេសកជន​អាមរិក ស្នើ​ផែនការ​កាត់​​តំបន់​ចំនួន​៤​ឲ្យ​រុស្ស៊ី ជា​ថ្នូរ​នឹងបទ​ឈប់បាញ់

សន្តិសុខសង្គម៥៩ វិនាទី មុន

៣ ខែ ដើមឆ្នាំនេះ នគរបាលរាជធានី ឃាត់ខ្លួនជនសង្ស័យ ១៧១ នាក់ បទល្មើសឧក្រិដ្ឋ ២០ លើក និង ករណីមជ្ឈិម ១០២ លើក

សន្តិសុខសង្គម២៩ នាទីutes មុន

បង្ហាញមុខជនសង្ស័យ ២៣ នាក់ ពាក់ព័ន្ធបទល្មើស ឆក់ ប្រើប្រាស់ហិង្សា និងបញ្ជូនទៅតុលាការ

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

ហ្សេលេនស្គី៖ រុស្ស៊ី ប្រើ​បណ្ដាញ​សង្គម និង​លុយ​ទាក់ទាញ​ទាហាន​ចិន​ឲ្យ​ចូល​ច្បាំង

សេចក្ដីជូនដំណឹង៥៣ នាទីutes មុន

ផលិតផលក្រុមហ៊ុន វឌ្ឍនៈ បន្តឈ្នះពានរង្វាន់ពេជ្រ DIAMOND TROPHY បញ្ជាក់ពីគុណភាពខ្ពស់លំដាប់ពិភពលោកសរុបចំនួន៦ ច្រើនបំផុតនៅកម្ពុជា ពី MONDE SELECTION

Sokha Hotels

ព័ត៌មានពេញនិយម