Connect with us

ព័ត៌មានអន្ដរជាតិ

ធនាគារ​ពិភពលោក អនុម័ត​កម្ចី ១,៥៧​ពាន់​លាន​ដុល្លារ​ឲ្យ​នីហ្សេរីយ៉ា

បានផុស

នៅ

ធនាគារពិភពលោក ​កាលពីថ្ងៃចន្ទបានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ១,៥៧​ពាន់លានដុល្លារសម្រាប់ប្រទេសនីហ្សេរីយ៉ា ក្រោមកម្មវិធីថ្មីមួយដើម្បីគាំទ្រដល់វិស័យសុខាភិបាល និង​វិស័យ​អប់រំ ព្រម​ទាំង​ជួយផ្តល់​ការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនីប្រកបដោយនិរន្តរភាព។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យពីការិយាល័យគ្រប់គ្រងបំណុល បានបង្ហាញថា ធនាគារពិភពលោកគឺជាអ្នកផ្តល់ប្រាក់កម្ចីធំជាងគេដល់ប្រទេសនីហ្សេរីយ៉ា ជាមួយនឹងប្រាក់កម្ចីជាង ១៥​ពាន់លានដុល្លារ​គិត​ត្រឹម​ចុងខែមីនា។

ធនាគារពិភពលោក បានប្រកាស​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ថវិកា​នេះ​នឹងជួយបង្កើន​ការ​ប្រើប្រាស់ និងប្រសិទ្ធភាពនៃហិរញ្ញប្បទានសម្រាប់ការអប់រំជាមូលដ្ឋាន និងការផ្តល់សេវាថែទាំសុខភាព​បឋម។

ធនាគារពិភពលោក បាន​រៀបរាប់​ថា៖ «ការផ្តល់ហិរញ្ញប្បទានថ្មីរួមមាន ៥០០​លានដុល្លារសម្រាប់ការដោះស្រាយបញ្ហាអភិបាលកិច្ចដែលរារាំងដល់ការផ្តល់ការអប់រំ និងសុខភាព ៥៧០​លានដុល្លារសម្រាប់កម្មវិធីពង្រឹងការផ្តល់សេវាថែទាំសុខភាពបឋម និង ៥០០​លានដុល្លារសម្រាប់គម្រោងថាមពល និងប្រព័ន្ធធារាសាស្រ្តប្រកបដោយនិរន្តរភាពសម្រាប់នីហ្សេរីយ៉ា»។

នីហ្សេរីយ៉ាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានចំនួនកុមារ​មិន​បាន​ចូល​សាលាច្រើនជាងគេ ភាគច្រើនដោយសារតែអសន្តិសុខ ជាពិសេសនៅភាគខាងជើងនៃប្រទេស ព្រោះ​តែ​ការ​ការបះបោរអ៊ីស្លាមនិយមដ៏រ៉ាំរ៉ៃ និងក្រុម​ក្មេង​ទំនើង។

ធនាគារពិភពលោក បាននិយាយថា ថវិកាមួយផ្នែកនឹងត្រូវប្រើប្រាស់ដើម្បីកែលម្អសុវត្ថិភាពទំនប់​ទឹក ដើម្បីការពារប្រជាជនពី​គ្រោះ​ទឹកជំនន់។

ប្រទេសនីហ្សេរីយ៉ាប្រឈមនឹងទឹកជំនន់ជាញឹកញាប់ ហើយនៅឆ្នាំនេះមនុស្សរហូតដល់១​លាននាក់បានរងផលប៉ះពាល់ បន្ទាប់ពីទំនប់ទឹកនៅភាគឦសានរដ្ឋ Borno បានបាក់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទីutes មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៤៤ នាទីutes មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម២ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម