ព័ត៌មានអន្ដរជាតិ
លោក Ishiba ក្លាយជានាយករដ្ឋមន្ត្រីផ្លូវការរបស់ជប៉ុន
លោក Shigeru Ishiba ត្រូវបានសភាប្រកាសថាជានាយករដ្ឋមន្ត្រីថ្មីផ្លូវការរបស់ប្រទេសជប៉ុន នៅថ្ងៃអង្គារនេះ បន្ទាប់ពីលោកបានយកឈ្នះការបោះឆ្នោតក្លាយជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) កាលពីថ្ងៃសុក្រសប្ដាហ៍មុន។

អតីតរដ្ឋមន្ត្រីការពារជាតិអាយុ ៦៧ឆ្នាំរូបនេះ បានឡើងកាន់អំណាចបន្តពីលោក Fumio Kishida ដែលប្រកាសពីការលាលែងពីតំណែងកាលពីខែសីហាកន្លងទៅ។ ការសម្រេចចិត្តលាលែងពីតំណែងរបស់លោក Kishida ធ្វើឡើងបន្ទាប់ពីបែកធ្លាយរឿងអាស្រូវជាច្រើនពាក់ព័ន្ធនឹងអំពើពុករលួយនៅក្នុងគណបក្ស LDP ទាក់ទិននឹងការកឹបកេងលុយដែលរៃអង្គាសបានរបស់បក្ស ហើយឈានដល់ការចាប់ខ្លួនមន្ត្រីជាប់ពាក់ព័ន្ធប៉ុន្មាននាក់ កាលពីខែមករា។
លោក Ishiba នឹងប្រកាសពីគណៈរដ្ឋមន្ត្រីថ្មីរបស់លោកនៅរសៀលថ្ងៃអង្គារ។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីថ្មីរូបនេះ កាលពីថ្ងៃចន្ទបានកំណត់យកថ្ងៃទី២៧ខែតុលាខាងមុខសម្រាប់ការរៀបចំការបោះឆ្នោតសភានៅប្រទេសជប៉ុន។ លោក Ishiba ថា៖ «ខ្ញុំជឿថាវាមានសារៈសំខាន់ដើម្បីឲ្យរដ្ឋបាលថ្មីទទួលបានការវិនិច្ឆ័យរបស់សាធារណជនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
លោក Ishiba នឹងត្រូវបង្រួបបង្រួមការបែកបាក់នៅក្នុងបក្ស ហើយដោះស្រាយបញ្ហាដែលទំនងជាកើនឡើងបន្ថែមទៀតដោយសារវិបត្តិសេដ្ឋកិច្ចជប៉ុនសព្វថ្ងៃ ព្រោះការធ្លាក់នៃលុយយ៉េន ក៏ដូចជាការកើនឡើងភាពតានតឹងភូមិសាស្ត្រនយោបាយជាមួយប្រទេសចិន៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?