Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រីថៃ​បញ្ជា​ឱ្យ​​រដ្ឋមន្ត្រី​២រូប​ចុះ​ទៅ​ពិនិត្យ​កន្លែក​កើត​ហេតុភ្លើងឆេះ​ឡានក្រុង​

បានផុស

នៅ

នាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បញ្ជាឱ្យរដ្ឋមន្ត្រីទៅពិនិត្យទីតាំងភ្លើងឆេះរថយន្ត​ក្រុង​ដឹកសិស្ស​សាលា​​និង​គ្រូបង្រៀន​ជាង​​៤០​ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់២៣នាក់ ដោយ​បាន​កា្លយ​ជា​ហេតុការណ៍ដ៏​រន្ធ​ត់​នៅថ្ងៃទី​១ខែ​តុលា។​

នាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា​ ពេលដើរ​ចូលវិមានរដ្ឋាភិបាល។
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាមការ​ផ្សាយ​របស់​សារព័ត៌មាន​ The Nation នៅ​ថ្ងៃទី​២ខែ​តុលា​នេះ នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី​ ផែថងថាន ស៊ីណាវ៉ាត្រា បាននិយាយថា លោកស្រីបានណែនាំដល់​រដ្ឋមន្ត្រីពាក់ព័ន្ធ ឱ្យចុះទៅពិនិត្យទីតាំងនៃអគ្គិភ័យឆេះ​រថយន្តក្រុងដឹក​សិស្ស​សាលាដ៏សោកនាដកម្ម ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់២៣នាក់ស្លាប់។

រដ្ឋមន្ត្រីទាំងនោះរួមមានឧបនាយករដ្ឋមន្ត្រីពីររូប គឺរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Anutin Charnvirakul និងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន Suriya Juangroongruangkit ក៏ដូចជាអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Sabida Thaiset ដែលមកពី Uthai Thani ដែលជាខេត្តដូចគ្នាជាមួយ​សិស្សនៅលើឡានក្រុង។

ថ្លែងអំពីឧប្បត្តិហេតុនៅលើបណ្តាញ​សង្គម Instagram ផ្ទាល់ខ្លួនរបស់នាង អ្នកស្រី ផែថងថាន បាននិយាយថា៖«ខ្ញុំដឹងច្បាស់​អំពីឧប្បត្តិហេតុភ្លើងឆេះរថយន្តក្រុងពីខេត្ត Uthai Thani ដែលដឹកសិស្សទៅបំពេញទស្សនកិច្ចទៅកាន់ទីក្រុងបាងកក ហើយបានជួបឧបទ្ទវហេតុនៅលើផ្លូវ Vibhavadi Rangsit បណ្តាលឲ្យមានអ្នកស្លាប់និងរបួស»។

សារ​របស់​​នាយក​រដ្ឋមន្ត្រីថៃ​បន្តថា៖​«ក្នុងនាមជាម្តាយ ខ្ញុំសូមចូលរួមរំលែក​ទុក្ខ​យ៉ាងក្រៀមក្រំបំផុតចំពោះគ្រួសារអ្នករងរបួស និងបានស្លាប់»។

នៅពេលអ្នកសារព័ត៌មានព្យាយាមសួរនាយករដ្ឋមន្ត្រីអំពីគំនិតរបស់​លោកស្រី​ចំពោះស្ថានការណ៍នោះ នាយករដ្ឋមន្ត្រី​មិនបានឆ្លើយតប ហើយដើរចេញពីប្រព័ន្ធផ្សព្វផ្សាយយ៉ាងលឿន​ដោយមិននិយាយអ្វីទាំងអស់។

គេ​សង្កេត​ឃើញ​នាង​ជូត​ទឹកភ្នែក​ដោយ​ក្រដាស​ជូត​មុខ មុន​នឹង​ចូល​ទៅ​ក្នុង​វិមាន​រដ្ឋាភិបាល​យ៉ាង​លឿន។

សេចក្តីរាយការណ៍បញ្ជាក់ថា នៅពេលឮហេតុការណ៍នេះ អ្នកស្រី ​ផែថងថាន ស្រក់ទឹកភ្នែក ខណៈនាងមានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំង ដែលកុមារក្នុងវ័យនោះ មិនអាចជួយខ្លួនឯងបាន ក្នុងសោកនាដកម្មបែបនេះ។ ឡានក្រុងដែល​ដឹកកុមារ៣៨​នាក់ចាប់ពីអាយុមត្តេយ្យដល់វ័យ​ជំទង់​និងគ្រូបង្រៀន៦នាក់​បាន​ឆេះ​នៅតាមផ្លូវ​ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​ទៅ​ទីក្រុង​បាងកក​កាល​រសៀល​ថ្ងៃទី​១​តុលា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៥២ នាទីutes មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង១ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

Sokha Hotels

ព័ត៌មានពេញនិយម